ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ
0

ស្វាយកែវល្មៀតមានតម្លៃតែ៤០០ទៅ៦០០រៀលក្នុងមួយគីឡូក្រាម

ស្វាយកែវល្មៀតមានតម្លៃតែ៤០០ទៅ៦០០រៀលក្នុងមួយគីឡូក្រាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្ទឹងត្រែង ៖ ផលស្វាយ កែវល្មៀតគិតមកដល់ថ្ងៃទី ១៧ ខែមីនានេះមានតម្លៃមួយគីឡូក្រាមតែ៤០០ទៅ៦០០ រៀលតែប៉ុណ្ណោះ  ទីផ្សារនេះបានធ្វើឱ្យកសិករអ្នកដាំដំណាំឧស្សាហកម្មមួយប្រភេទនេះ  ត្រូវបាត់បង់ប្រាក់ចំណូលប្រចាំឆ្នាំ ។

ក្នុងសកម្មភាពប្រមូលផលស្វាយកែវល្មៀតនៅថ្ងៃទី ១៧មីនានេះ លោកសេងថៃ ម្ចាស់ចម្ការស្វាយនៅភូមិរាជានុកូល   សង្កាត់ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ប្រជាកសិករដំណាំដាំស្វាយនេះ បានចំណាយដើមទុនច្រើនក្នុងការថែទាំ  ដល់ពេលទទួលបានផល  អ្នកបញ្ជាទិញឱ្យតម្លៃទាបក្នុងមួយគីឡូក្រាម៤០០ទៅ ៦០០រៀលតែប៉ុណ្ណោះ ដែលបានធ្វើឱ្យកសិករបាត់បង់ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ។

លោកបន្តថា៖បច្ចុប្បន្នកសិករយើងមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដំណាំឧស្សាហកម្ម  ដូចជាស្វាយ កែវល្មៀតនេះជាដើម   អាចថែទាំធ្វើឱ្យវាផ្លែក្នុងមួយឆ្នាំបាន២លើក  គ្រាន់តែពុំទាន់មានទីផ្សារច្បាស់លាស់  ព្រោះកាលពីខែតុលានិងខែ វិច្ឆិកា ស្វាយមានតម្លៃ ១.២០០ ទៅ១.៥០០រៀលក្នុងមួយគីឡូក្រាម ចំណែកនៅខែកុម្ភៈនិងខែមីនានេះមានតម្លៃតែ៤០០ទៅ៦០០ រៀល   ហើយពិបាករកអ្នក បញ្ជាទិញថែមទៀត។

អ្នកស្រី លាងស្រីពៅ អ្នកប្រមូលទិញផលដំណាំផ្នែកឧស្សាហកម្មប្រចាំនៅខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖ផលស្វាយកែវល្មៀតនេះ  មានទីផ្សារធំនៅប្រទេសវៀត ណាម  ហើយនៅឆ្នាំ២០២២ នេះអ្នកបញ្ជាទិញមានចំនួនតិច ដោយសារតែប្រទេសមួយនេះ  ជួបវិបត្តិជំងឺកូវីដ១៩ខ្លាំង  ។

អ្នកស្រីបញ្ជាក់ថា៖ ចំណែកនៅប្រទេសឡាវវិញឈ្មួញទិញទៅតាមតម្រូវការតិចតួច  ហើយការនាំចេញទៅប្រទេសថៃ មានចម្ងាយផ្លូវឆ្ងាយ   មិនអាចនាំចេញទៅបាន  ព្រោះត្រូវចំណាយច្រើន ពេកហើយអ្នកបញ្ជាទិញជ្រើសរើសយកតែស្វាយមាន គុណភាព សោភ័ណភាពល្អស្អាតតែប៉ុណ្ណោះ ។

លោកសុវណ្ណពិសិដ្ឋអភិបាលស្រុកសេសានបានចាត់ទុកថា៖ នេះជាផ្នែកមួយ តម្រូវឱ្យកសិករយើងត្រូវសិក្សាយកចំណេះជំនាញការថែទាំពីគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យផលដំណាំនីមួយៗទទួលបានបរិមាណនិងគុណភាព   តម្រូវទៅលើទីផ្សារ។

លោកកត់សម្គាល់ថា៖ឆ្លងកាត់តាមការពិនិត្យពីមន្ត្រីជំនាញកសិកម្ម  ឃើញថាបច្ចុប្បន្នប្រជាកសិករយើងមានបទពិសោធន៍និងយល់ ដឹងបានច្រើនក្នុងការដាំដុះដំណាំស្វាយកែវល្មៀតនេះ។

“អ៊ីចឹងហើយក៏សូមសំណូមពរ ឱ្យបងប្អូនដែលមានចំណេះដឹង ខាងផ្នែកប្រើប្រាស់ជីប្រើប្រាស់ដី ការថែរក្សា ការថែរក្សាគ្រាប់ឬការថែរក្សាដើមនេះ សូមលោកបន្តការចែករំលែកបទពិសោធ ន៍មកដល់បងប្អូនប្រជាពលរដ្ឋទូទៅមកដល់ប្រជាពលរដ្ឋ  ក្នុងស្រុកសេសានក៏ដូចជាតំបន់ផ្សេងទៀត”។

សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែង កសិករអនុវត្តដាំដំណាំផ្នែកឧស្សាហកម្ម  ស្វាយកែវល្មៀតនេះបានលើផ្ទៃដី៤.៣១៨ហិកតា   កំពុងទទួលផល១.៩៥៥ហិកតា  ក្នុងមួយហិកតាទទួលបាន ផលចំនួនប្រមាណ១០តោន ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com