ទាន់ហេតុការណ៍
អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)=>ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។
0

សម្តេចតេជោបញ្ជាក់ថា ប្រធានអាស៊ានគ្មានសិទ្ធកំណត់ពេលវេលាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនោះទេ

សម្តេចតេជោបញ្ជាក់ថា ប្រធានអាស៊ានគ្មានសិទ្ធកំណត់ពេលវេលាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនោះទេ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រធានអាស៊ានគ្មានសិទ្ធក្នុងការកំណត់ពេលវេលាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនោះទេ ខណៈដែលអ្នកដែលសម្របសម្រលពេលវេលានៃកិច្ចប្រជុំនេះ គឺប្រទេសឥណ្ឌូនេស៊ី។

ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែនបានធ្វើឡើង ខណៈដែលមានអ្នកវិភាគមួយចំនួនបានបកស្រាយខុស ដោយនិយាយថា ប្រធានអាស៊ានមិនយល់ស្របក្នុងការប្រជុំកំពូលអាស៊ាន-អាមេរិក។ សម្តេចតេជោបានបកស្រាយថា អ្នកសម្របសម្រួលគឺឥណ្ឌូនេស៊ី នោះទេ សូមកុំភាន់ច្រឡំ ហើយសូមអ្នកដែលមិនយល់ សូមទៅរៀនពីការងារអាស៊ានឡើងវិញ ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS ព្រៃវែង ក្រុងព្រៃវែង ខេត្តព្រៃវែង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានការបកស្រាយខុសពីការពិត ទៅលើការប្រជុំកំពូលពិសេសអាស៊ានអាមេរិក ដែលគ្រោងប្រព្រឹត្តិទៅនៅថ្ងៃទី២៨-២៩ ខែមីនា ខណៈដែលមនុស្សមួយចំនួនបកស្រាយថា ប្រធានអាស៊ាន មិនយល់ស្របក្នុងការប្រជុំរវាងអាស៊ាននិងអាមេរិកនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជាសមាជិកម្នាក់និងជាប្រធានអាស៊ាន ប៉ុន្តែប្រធានអាស៊ាននេះគ្មានសិទ្ធក្នុងការកំណត់កាលបរិច្ឆេទនោះទេ ប្រធានអាស៊ានមានសិទ្ធត្រឹមតែបញ្ជេញយោបល់លើការសម្របសម្រួលអំពីពេលវេលា ដើម្បីមានកុងសង់ស៊ីសក្នុងចំណោមអាស៊ានទាំង១០។

សម្តេចតេជោ បានឱ្យដឹងថា កម្ពុជាជាប្រធានអាស៊ាន ប៉ុន្តែក្នុងអាស៊ានគេបានបែងចែក ឱ្យប្រទេសមួយៗទទួលខុសត្រូវក្នុងការសម្របសម្រួលរវាងអាស៊ាន ខណៈដែលកិច្ចប្រជុំកំពូលរវាងអាស៊ាន-អាមេរិកគឺប្រទេសឥណ្ឌូនេស៊ី ដើរតួនាទីជាអ្នកសម្របសម្រួលពេលវេលារវាងអាស៊ាន-អាមេរិក។

សម្តេចតេជោ បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកបានប្រកាសថ្ងៃទី២៨-២៩ ខែមីនា ប្រជុំកំពូលរវាងអាស៊ាន-អាមេរិក គឺនៅពេលដែលឥណ្ឌូនេស៊ីមិនទាន់បានសម្របសម្រួលជាមួយសមាជិកអាស៊ាននោះទេ ហើយនៅពេលដែលឥណ្ឌូនេស៊ីធ្វើការសម្របសម្រួលជាមួយសមាជិកអាស៊ាន ខណៈដែលមានប្រទេស៤មិនអាចទៅចូលរួមប្រជុំនៅថ្ងៃនោះបាន។ បន្ថែមពីនោះទៀត មានប្រទេសមួយចំនួន បានស្នើសុំឱ្យប្រជុំថ្ងៃទី២៦-២៧ ខែមីនាជំនួសវិញ ប៉ុន្តែខាងអាមេរិកបានប្រាប់វិញថា ថ្ងៃនោះមិនអាចប្រជុំបាន នោះទេ ដូច្នេះជម្រើសដ៏ល្អ ភាគីទាំង២ស្នើលើកពេលប្រជុំ និងធ្វើការសម្របសម្រួលតាមក្រោយ។

« យើងមិនដឹងថាកិច្ចប្រជុំអាស៊ាន-អាមេរិកនឹងកើតឡើងនៅពេលណា ទុក លទ្ធភាពឱ្យឥណ្ឌូនេស៊ីធ្វើការ នៅពេលដែលមានកុងសង់ស៊ីរួចហើយទើបយើងរៀបចំ អំពីពេលវេលាជាក់លាក់ម្តងទៀត រវាងអាស៊ាន-អាមេរិក អ៊ីចឹងកុំភាន់ច្រឡំថា ប្រធានអាស៊ានមិនព្រមប្រជុំ អាស៊ាន-អាមេរិក អ្នកទទួលបន្ទុកគឺឥណ្ឌូនេស៊ីក្នុងការសម្របសម្រួល ប្រធានអាស៊ានគឺជាសមាជិកអាស៊ានមួយ ដែលត្រូវធ្វើការសម្របសម្រួលក្រោមភាពជាអ្នកសម្របសម្រួលរបស់ឥណ្ឌូនេស៊ីតែប៉ុណ្ណោះ អ៊ីចឹងសង្ឃឹមថាលោកបណ្ឌិត សាស្ត្រាចារ្យ គឺរៀនយល់ពីអាស៊ាន » ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com