ទាន់ហេតុការណ៍
ចោរឆក់ម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់=>លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ=>នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានទ័ពពិសេស=>ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មាន បន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌=>ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវប្រវែងជាង ៣០គីឡូម៉ែត្រ=>ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន។=>ពិរុទ្ធ​ជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ!=>តើមហិច្ឆតាចង់បង្កើត ចលាចលប្រឆាំង របស់ក្រុមសកម្មជន ដែលដឹកនាំដោយ បុគ្គល ស៊ា ដាវី.អំ ភឿន.គង់ តឿនឹងសឿន ស្រីសុត មកពីគណបក្សភ្លើងទៀន និងបក្សពួក ក្រុមអង្គការ សមាគមន៍ រៀបចំផែនការ ដឹកនាំបាតុកម្ម បង្កភាពវឹកវរ នៅក្នុងខណ្ឌព្រែកព្នៅ ចង់បំផ្លាញ សុខសន្តិភាពរបស់ប្រទេសជាតិ និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិ ឬ..?=>ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន​ លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ=>បងប្អូនក្រុមវាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី
0

ចិនដីគោករាយការណ៍ពីករណីឆ្លងថ្មីក្នុងស្រុកនៃជំងឺកូវីដ-១៩ ចំនួន ៣ ៥០៧នាក់

ចិនដីគោករាយការណ៍ពីករណីឆ្លងថ្មីក្នុងស្រុកនៃជំងឺកូវីដ-១៩ ចំនួន ៣ ៥០៧នាក់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ចិនដីគោកបានរាយការណ៍នូវករណីឆ្លងថ្មីក្នុងស្រុកនៃជំងឺកូវីដ-១៩ ចំនួន ៣ ៥០៧នាក់។

ក្នុងចំណោមករណីឆ្លងថ្មីក្នុងស្រុកទាំងនោះ មាន ៣ ០៧៦នាក់ត្រូវបានរាយការណ៍នៅក្នុងខេត្តជីលីន ១០៦នាក់នៅក្នុងខេត្តសានដុង ៥៣នាក់នៅក្នុងខេត្តស៊ាំងស៊ី ៥១នាក់នៅក្នុងខេត្តទានជីន ៤៨នាក់នៅក្នុងខេត្តក្វាងដុង ៣៣នាក់នៅក្នុងខេត្តហ្វ៊ូជាន ៣១នាក់នៅក្នុងខេត្តសេជាំង ២៤នាក់នៅក្នុងខេត្តលីអោនីង ២០នាក់នៅក្នុងខេត្តជាំងស៊ូ ១៣នាក់នៅក្នុងខេត្តហេបី និង ១០នាក់នៅក្នុងខេត្តចុងគីង។ ករណីដែលនៅសេសសល់ត្រូវបានរាយការណ៍នៅទីក្រុងសៀងហៃ ទីក្រុងហីឡុងជាំង ទីក្រុងកានស៊ូ ទីក្រុងប៉េកាំង ទីក្រុងក្វាងស៊ី ទីក្រុងយូណាន ទីក្រុងហ្គីចូវ ទីក្រុងអានហ៊ុយ និងទីក្រុងហឺណាន។

គណៈកម្មាការនេះបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ករណីនាំចូលនៃជំងឺកូវីដ-១៩ សរុបមានចំនួន ៩៥នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ។

គណៈកម្មការនេះបាននិយាយថា ករណីសង្ស័យថ្មីចំនួនពីរដែលបានមកដល់ពីខាងក្រៅចិនដីគោកត្រូវបានរាយការណ៍នៅក្នុងទីក្រុងសៀងហៃ។ គ្មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍នៅថ្ងៃនោះទេ។

កាលពីថ្ងៃច័ន្ទ ក៏បានមានករណីដែលមិនមានរោគសញ្ញាចំនួន ១ ៧៦៨នាក់ ដែលរួមមានទាំងអ្នកក្នុងស្រុកចំនួន ១ ៦៤៧នាក់ផងដែរ។ នេះបើយោងតាមគណៈកម្មការសុខាភាពជាតិ។

ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ ដែលបានរាយការណ៍នៅចិនដីគោក ទាំងក្នុងស្រុក និងករណីនាំចូលបានកើនឡើងដល់ ១២០ ៥០៤នាក់ដោយគិតត្រឹមថ្ងៃច័ន្ទ។

មានអ្នកជំងឺចំនួន ១១ ០៨៤នាក់កំពុងស្ថិតក្រោមការព្យាបាលកាលពីថ្ងៃចន្ទ ដោយក្នុងនោះមាន ៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកជំងឺសរុបចំនួន ៤ ៦៣៦នាក់បានស្លាប់ដោយសារវីរុសនេះនៅចិនដីគោកចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះមក៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com