ទាន់ហេតុការណ៍
អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)=>ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។
0

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និង លើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តកណ្តាល

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និង លើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញដល់រដ្ឋបាលខេត្តកណ្ដាល ក្រុង-ស្រុក ខិតខំសម្របសម្រួល និង ពង្រឹងការផ្តល់សេវាតាមអង្គភាពច្រកចេញចូល តែមួយនៅសាលាខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និង លើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តកណ្តាល នៅសាលាខេត្តកណ្ដាល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តត្រូវខិតខំសម្របសម្រួល និង ពង្រឹងការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងពិនិត្យ តាមដាន និង គាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង-ស្រុក ដើម្បីធានាថា ការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលត្រូវបានកំណត់ ។ ទន្ទឹមនេះ ត្រូវខិតខំជំរុញ និង សម្របសម្រួលជាមួយមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពន្លឿនការផ្ទេរសេវានានាដែលនៅសេសសល់ មកឱ្យអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្ត រួមទាំងផ្តល់ការគាំទ្រខាងបច្ចេកទេស និង ការកសាងសមត្ថភាពដល់ការ ផ្តល់សេវាទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្ត្រីផ្ដល់សេវា នៅថ្នាក់ក្រោមជាតិ ក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការ ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ, សំណូមពរ និង បញ្ហាប្រឈម នានានៅមូលដ្ឋានប្រកបដោយតម្លាភាព, គណនេយ្យភាព និង យុត្តិធម៌ ដោយមិនត្រូវមានការ រើសអើង, ការបែងចែកប្រកាន់បក្សពួក, គ្រួសារនិយម និង និន្នាការនយោបាយ ដើម្បីបង្កើនជំនឿ ទុកចិត្ត និង ការគាំទ្រពីប្រជាពលរដ្ឋ ។

ក្រៅពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្នើដល់រដ្ឋបាលខេត្តកណ្ដាល ត្រូវខិតខំដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទទាំង នោះឱ្យរីករាលដាល និង កាន់តែស្មុគស្មាញ ពិបាកក្នុងការដោះស្រាយ ។ រដ្ឋបាលខេត្តកណ្តាលចាំបាច់ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាសំរាម កាកសំណល់រឹង សំណល់រាវ និង ការសម្អាតទីក្រុង ដើម្បីឱ្យខេត្តកណ្តាលមានសោភ័ណភាពល្អ សណ្ដាប់ធ្នាប់ អនាម័យ និង បរិស្ថានស្អាត ក្លាយជាទីក្រុងបៃតង ដែលជាទីកន្លែងផ្តល់នូវសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ។ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកណ្តាល ត្រូវបន្តចូលរួម ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យភាព ជាតិ និង ត្រូវការពារសន្តិសុខជាតិ ឱ្យបានរឹងមាំ សំដៅធានាបាននូវប្រក្រតីភាពនៃស្ថាប័នជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ថ្នាក់ដឹកនាំរដ្ឋបាលគ្រប់ថ្នាក់ត្រូវពង្រឹងរបៀប របបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារផ្ទៃក្នុង ក្រុមប្រឹក្សា និង គណៈអភិបាលរបស់ខ្លួនស្របតាមច្បាប់ និង លិខិតបទដ្ឋាននានាជាធរមាន ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com