ទាន់ហេតុការណ៍
អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)=>ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។
0

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មិនា លើកទី ២៤ ឆ្នាំ ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មិនា លើកទី ២៤ ឆ្នាំ ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តត្បូងឃ្មុំ៖ព្រឹកថ្ងៃ ពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានអញ្ជើញជាធិបតីភាព ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មិនា លើកទី ២៤ ឆ្នាំ ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្ត សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំ (សាល គ ) សាលាខេត្តត្បូងឃ្មុំ ។

ក្នុងនោះក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករង រដ្ឋបាលខេត្ត ទីចាត់ការខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត សាស្ត្រាចារ្យ លោកគ្រូ -អ្នកគ្រូ សិស្ស/និស្សិត ក្រុមសិល្បៈមន្ទីរវប្បធម៌ខេត្ត និងអ្នកពាក់ព័ន្ធផងដែរ។

បន្ទាប់ពីលោក កួ ហុក ប្រធានមន្ទីរវប្បធម៌ខេត្ត បានមានប្រសាសន៍ស្វាគមន៍ ដោយបានលើកឡើងអំពីរបាយការណ៍ សមិទ្ធផលសម្រេចបាននូវលទ្ធផលនានា ដែលបានអនុវត្តកន្លងទៅរបស់ស្ថាប័ន ជាពិសេសដើម្បីឆ្លើយតបទៅនឹងទិវាជាតិ ៣ មីនា ក្នុងឆ្នាំនេះ ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថាពីតឹកតាងប្រវត្តិសាស្ត្រនៃខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងកុលាលភាជន៍(ភាជន៍) ដែលមានអាយុកាលជាងបីពាន់ឆ្នាំមុនគ្រឹស្តសករាជ ដែលរកឃើញក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងប្រាក់ស្លឹង ដែលបានផលិតដំបូងនៅទីតាំងបឹងប្រាក់ ក្នុងបរិវេណរមណីយដ្ឋានព្រៃនគរ ក្នុងរជ្ជកាលហ្លួងព្រះស្តេចកន ដែលត្រូវបានយកមកធ្វើជានិម្មិតសញ្ញារបស់ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងបង្ហាញ និងរក្សាពីកេរ្ត៍ដំណែលប្រវត្តិសាស្ត្រសម្រាប់យុវជនជំនាន់ក្រោយទៀត ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា ខេត្តត្បូងឃ្មុំ ជាខេត្តបង្កើតថ្មីលើទឹកដីចាស់ ដែលពោរពេញទៅដោយសម្បត្តិវប្បធម៌ធម្មជាតិជាច្រើន មិនចាញ់ខេត្តនានាប៉ុន្មានឡើយ ជាតំបន់ដីក្រហមដែលមានជីជាតិ ក្នុងការដាំដុះកសិផល ឧស្សាហកម្ម កសិកម្ម នឹងជាទឹកដីប្រវត្តិសាស្ត្រទុំទាវ តំបន់ប្រវត្តិសាស្រ្តហ្លួងព្រះស្ដេចកន តំបន់ផលិតប្រាក់ស្លឹង (រូបិយវត្ថុខ្មែរដំបូងបំផុតបោះពុម្ពដាក់ឲ្យចរាចរណ៍ប្រើប្រាស់ប្រាក់បុរាណខ្មែរក្នុងរជ្ជកាលស្ដេចកន ១៥១២-១៥២៥)ទឹកធ្លាក់ហោង ជាដើម សក្កានុពលទាំងនេះ បានធ្វើឱ្យខេត្តមានការរីកចម្រើនលើគ្រប់វិស័យ

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបន្តថា ជាការពិត ឭប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈការអានសារលិខិតដ៏ខ្ពង់ខ្ពស់របស់សម្តេច ដែលតែងតែយកចិត្តទុកដាក់ ប្រារព្ធទិវាវប្បធម៌ជាតិនេះឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំឭកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ ដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បញ្ជាក់បន្ថែមថា ការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនានេះ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណីធ្វើ ជំនាញ បច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំឭក បំផុសស្មារតី និងមនសិការ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចក្នុងការថែរក្សាការពារ ឲ្យបានស្ថិតស្ថេរគង់វង្សនូវវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ ” យុវជនដើម្បីវប្បធម៌ “៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com