ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ
0

កសិករដាំបន្លែចម្រុះមួយរូប ក្នុងស្រុកជីក្រែង ខេត្តសៀម រាបជ្រើសរើសការដាំបែបសម័យទំនើប ព្រោះផ្តល់ភាពងាយស្រួលច្រើន

កសិករដាំបន្លែចម្រុះមួយរូប ក្នុងស្រុកជីក្រែង ខេត្តសៀម រាបជ្រើសរើសការដាំបែបសម័យទំនើប ព្រោះផ្តល់ភាពងាយស្រួលច្រើន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កសិករដាំដុះបន្លែចម្រុះមួយរូប រស់នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប សម្រេចចិត្តផ្លាស់ប្តូរការងារដាំដុះដំណាំបន្លែពីបច្ចេកទេសបែបបុរាណ មកដាំដុះបែបសម័យទំនើបវិញ ដោយមានប្រព័ន្ធដំណក់ទឹក គ្របកៅស៊ូពីលើ ព្រោះផ្តល់ទិន្នផលច្រើន ងាយស្រួល និងចំណេញច្រើន។

អ្នកស្រី ឆាន់ មុំ រស់នៅឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមមុខរបរដាំដុះបន្លែជាច្រើនឆ្នាំមកហើយ ពោលគឺបន្តមុខរបរនេះពីឪពុកម្តាយមក ដោយបច្ចុប្បន្នអ្នកស្រី បានដាំដុះបន្លែជាច្រើនប្រភេទដូចជា ស្ពៃគ្រប់មុខ ខាត់ណាដើម ត្រសក់ សណ្តែកគួ និងត្រឡាចជាដើម ទៅតាមទំហំផ្ទៃដីតូចឬធំអាស្រ័យលើទំហំទីផ្សារ ឬការបញ្ជាទិញរបស់អតិថិជន ចំណែកឯតម្លៃទីផ្សារក៏ទៅតាមស្ថានភាពជាក់ស្តែងផងដែរ។

អ្នកស្រីបន្តថា ដើមឡើយការងារដាំដុះដំណាំកសិកម្ម ធ្វើឡើងតាមតែការយល់ដឹងឬចេះបន្តពីដូនតាមកប៉ុណ្ណោះ មិនមានបច្ចេកទេសច្បាស់ លាស់ឡើយ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានគម្រោងអង្គការដៃគូមួយចំនួន និងមន្ទីរកសិកម្មខេត្ត ចុះមកជួយបង្ហាត់បង្រៀនទើបអ្នកស្រីយល់ច្បាស់ ពីការងារដាំដុះ និងជ្រើសយកដាំដុះបន្លែសុវត្ថិភាព និងមានប្រព័ន្ធដំណក់ទឹក។

អ្នកស្រីបន្តថា ចាប់តាំងជ្រើសយកការងារដាំដុះបន្លែ ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹកមក បានផ្តល់ភាពងាយស្រួល ចំណេញពេលវេលា ចំណាយដើមទុនតិច និងទទួលបានទិន្នផលមកវិញជាទីគាប់ ប្រសើរ។

ខ្ញុំដាំតែបន្លែស្លឹកទេ ខ្ញុំទៅលក់នៅថ្ងៃអាទិត្យទៅ ខ្ញុំមានស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ ខាត់ណាដើម រាល់ថ្ងៃនេះដាំតិចទេក្បាល១៥ម៉ែត្រ បណ្តោយ២៥ម៉ែត្រ មិនសូវជាបានច្រើនទេ១ថ្ងៃ៥០ទៅ ៦០ គីឡូប៉ុណ្ណោះ បើសិនគេមកលើកដល់ឯណោះ ភាគច្រើនបន្លែត្រូវខែណាថ្លៃបាន អត់ មាន បាន៤០០០រៀល ទៅ ៤៥០០រៀល ឬ៣០០០ទៅ ៣៥០០រៀល ឬ២៥០០រៀលតាមស៊េរី ខែណាសម្បូរជន់ទៅ បើចំពោះខ្ញុំគឺបន្លែសុវត្ថិភាព តាមបច្ចេកទេស បើត្រសក់អីខ្ញុំដាំដាក់ដំណក់ទឹក គ្របកៅស៊ូ មានត្រសក់ ត្រឡាច សណ្តែកគួអីសុទ្ធតែដាក់ដំណក់ទឹក គ្របកៅស៊ូ យើងប្រើតាមក្បួនគាត់បង្រៀនមក ភាគច្រើនគឺបានផលជាង ពីមុនមិនសូវបានផលតិចទេ បើយើងដាំពីមុនអត់ដែលដាក់ដំណក់ទឹក គ្របកៅស៊ូផង យើងដាំលាតធម្មតា។

សូមជម្រាបផងដែរថា បច្ចុប្បន្នកសិករ និយមជ្រើស រើសការធ្វើកសិកម្មបែបទំនើប មានប្រព័ន្ធស្រោចស្រពល្អនិងទៀងទាត់។ វិធីទំនើបនេះ ដោយប្រើប្រព័ន្ធទុយោទឹក មានបំពង់ចែកចាយតូចៗ នៅចន្លោះរង អាចផ្តល់ទឹកឱ្យឫស ដោយផ្ទាល់រហូតដល់ប្រមូលផល ហេតុនេះវាផ្តល់ទឹកបានត្រឹមត្រូវជាងការស្រោចពីលើ និងជួយសន្សំ សំចៃទឹកយ៉ាងមាន ប្រសិទ្ធភាព៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com