ទាន់ហេតុការណ៍
កម្ពុជា​ នឹង​ប្រារព្ធពិធី​តាំង​ពិព័រណ៍​ដេីម​ឈេី​ និងចែក​ជូនដេីម​ឈេី​ទូទាំង​ប្រទេស​ ដេីម្បី​បៃតងភាព​ និង​ចីរភាព​បរិស្ថាន=>អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)=>ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១
0

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងចាស់របស់ឈ្មោះ(ឡេង)ត្រូវបានសមត្ថកិច្ចចុះទៅបង្ក្រាបមិនទាន់បានប៉ុន្មានថ្ងៃ ឥលូវបើកកន្លែងទីតាំងថ្មីដំណើរការលេងយ៉ាងរំភើយគ្មានញញើតច្បាប់!!

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងចាស់របស់ឈ្មោះ(ឡេង)ត្រូវបានសមត្ថកិច្ចចុះទៅបង្ក្រាបមិនទាន់បានប៉ុន្មានថ្ងៃ ឥលូវបើកកន្លែងទីតាំងថ្មីដំណើរការលេងយ៉ាងរំភើយគ្មានញញើតច្បាប់!!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តឧត្តរមានជ័យ៖ សមត្ថកិច្ចស្រុកត្រពាំងប្រាសាទទើបតែធ្វើការចុះចាប់បង្ក្រាប ទីតាំងបនល្បែងសង្វៀនជល់មាន់និងបាញ់អាប៉ោងរបស់ឈ្មោះ(ឡេង) និងធ្វើកិច្ចសន្យាបញ្ឈប់នូវរាល់សកម្មភាពនៃការលេងល្បែងស៊ីសងគ្រប់ប្រភេទមិនទាន់បានប៉ុន្មានថ្ងៃផង ឥលូវស្រាប់តែលេចចេញកន្លែងថ្មីបើកដំណើរការលេងយ៉ាងកក្រើកមួយកន្លែងទៀតហើយ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាៈ ទីតាំងសង្វៀនជល់មាន់និងបាញ់អាប៉ោងថ្មីមួយកន្លែងរបស់ឈ្មោះ(ឡេង) ស្ថិតនៅចំណុចក្នុងចំការស្វាយ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅចម្ងាយពីទីតាំងជល់មាន់ចាស់ប្រហែលជាង(៧០០ ម៉ែត្រ)ជាងប្រាំពីររយម៉ែត្រ បានធ្វើការបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងពេញក្នុងចំការស្វាយ បន្ទាប់ក្រោយពីសមត្ថកិច្ចចុះធ្វើការបង្ក្រាបកន្លែងចាស់មិនទាន់បានប៉ុន្មានថ្ងៃផងនោះ។

ប្រជាពលរដ្ឋនៅក្នុងស្រុកត្រពាំងប្រាសាទជាច្រើនមានការហួសចិត្តយ៉ាងខ្លាំង នូវចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលចុះបង្ក្រាបទីតាំងបនល្បែងជល់មាន់និងអាប៉ោង ហាក់ដូចជាគ្មានប្រសិទ្ធភាពអ្វីបន្តិចទាល់តែសោះ មើលទៅដូចជាការសម្តែងឆាកល្ខោនធ្វើឲ្យតែល្អមើលទេដឹង?

បើយោងតាមព័ត៌មានច្បាស់ការណ៍ទទួលបានពីពលរដ្ឋនៅរសៀលថ្ងៃ ទី០៦ ខែមីនា ឆ្នាំ២០២២ នេះ គេឃើញមានក្រុមអ្នកញៀនល្បែងជាច្រើន កំពុងប្រមូលបក្សពួកមានការជួបជុំ ឲ្យដំណើរការបើកលេងល្បែងយ៉ាងពេញបន្ទុក ក្នុងអំឡុងពេលមានវិបត្តិ(ជំងឺ កូវីដ-19)និងមេរោគបម្លែងថ្មី(អូមីក្រុង) ដែលកំពុងតែផ្ទុះឆ្លងរាលដាលយ៉ាងកក្រើកទូទាំងប្រទេស។ទង្វើបែបនេះធ្វើឲ្យពលរដ្ឋរស់នៅមានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខនិងអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចដូចជា ករណីចោរកម្ម លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ក៏ដោយសារកើតចេញពីល្បែងសុីសងខុសច្បាប់ទាំងអស់នេះដែរ។

ប្រភពដដែលពីពលរដ្ឋនាំគ្នាដាក់ការសង្ស័យ ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយនេះសង្ស័យបានផ្ដល់ផលប្រយោជន៍ប្រចាំខែឲ្យអាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធមួយចំនួន ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រួចអស់ហើយមើលទៅ ទើបហ៊ានបើកលេងបានយ៉ាងគឃ្លើនជារៀងរាលថ្ងៃបែបនេះ។

ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋនាំគ្នារិះគន់យ៉ាងខ្លាំងថា លោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងលោក អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ អសមត្ថភាពក្នុងការទប់ស្កាត់មិនមានវិធានការចាត់កម្លាំងធ្វើការបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ បើកលេងមួយកន្លែងថ្មីនេះទៀតទេ បែរជាទុកឲ្យទីតាំងសង្វៀនជល់មាន់មួយនេះ ដំណើរការបើកលេងបានយ៉ាងរំភើយបែបនេះទៅវិញ!

ដូច្នេះហើយប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បាននាំគ្នាអំពាវនាវយ៉ាងទទូចទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមជួយត្រួតពិនិត្យជាក់ស្ដែងនិងមានវិធានការដើម្បីចាត់កម្លាំងជំនាញធ្វើការបង្ក្រាប!ទីតាំងសង្វៀនបញ្ជល់មាន់និងបាញ់អាប៉ោងខុសច្បាប់ កំពុងបើកលេងមួយកន្លែងថ្មីនេះបានយ៉ាងរំភើយ នៅភូមិ/ឃុំ ខាងលើនេះ ស្របតាមរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ ភូមិ/ ឃុំ / សង្កាត់ ឲ្យមានសុវត្ថិភាពផងទាន៕

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង នឹងរងចាំការបំភ្លឺជាបន្តបន្ទាប់ពីសមត្ថកិច្ចក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

ការិយាល័យនិពន្ធ៖
0975266779/015293964

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com