ទាន់ហេតុការណ៍
ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។=>ចោរឆក់ម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់
0

សម្ដេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងហួសសុពលភាព​ជូនប្រជាពលរដ្ឋឡើយ

សម្ដេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងហួសសុពលភាព​ជូនប្រជាពលរដ្ឋឡើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ប្រកាសមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង សម្រាប់ការពារជំងឺកូវីដ១៩ ដែលហួសសុពលភាព​ជូនប្រជា​ពលរដ្ឋឡើយ។

​ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាព្រឹកថ្ងៃ ទី០៧ ខែមីនា ​ឆ្នាំ២០២២ ​សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “អាហ្នឹង​ដូចជាគេយកវ៉ាក់សាំងយកមកបោះចោលក្នុងស្រុកយើង ខ្ញុំអត់ឱ្យចាក់ទេ ដែលវ៉ាក់សាំងខ្លះ​អស់សុពលភាពនៅចុងខែ៣ បើអស់សុពលភាពចុងខែ៣ យើងទទួលយកអត់បានទេ ពីព្រោះឡូវពេលវេលាមកដល់ក៏មិនទាន់ជាក់លាក់”។

សម្ដេចតេជោបានស្នើឱ្យក្រសួង​សុខាភិ​បាល ត្រូវពិភាក្សា និងជជែកគ្នាឡើងវិញជាមួយដៃគូ ដែលត្រូវផ្ដល់វ៉ាក់សាំងមកឱ្យកម្ពុជា។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “កាលពីសួរយោបល់ខ្ញុំសួរក្នុងខែ២ ឥឡូវវាចូលថ្ងៃទី០៧ ខែ​មីនាហើយនេះ ស្អែកនេះ ៨មីនា សិទ្ធិនារីហើយ។ អីចឹងសូមជជែកឡើងវិញ ប្រសិនបើវ៉ាក់​សាំងហ្នឹងវានៅមានសុពលភាពត្រឹម​ចុងខែ៣ តែបើអាខែ៤ អាចយក បើចុងខែ៣ មិនអាច​យកទេ គឺយកមិនទាន់ទេ។ អីចឹងសុំចរចាអាហ្នឹងឡើងវិញ។”

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា បើយកវ៉ាក់សាំងមកគ្រាន់តែឱ្យប្រជា​ពល​រដ្ឋកម្ពុជាចាក់វ៉ាក់សាំង ហើយការចាក់វ៉ាក់សាំងសុវត្ថិភាពពេញមួយប្រទេស អត់មានអ្នក​ណាម្នាក់ស្លាប់ដោយការចាក់វ៉ាក់សាំងនោះទេ។ ប៉ុន្ដែឥឡូវបែរជាយើងចាក់វ៉ាក់​សាំងធ្វើឱ្យ​ស្លាប់មនុស្ស ឬក៏វ៉ាក់សាំងខ្វះសុវត្ថិភាពទៅវិញ ដែលវាអត់សមហេតុសមផល នៅពេលដែល​ប្រជាពលរដ្ឋលើកឡើងថា ថ្នាំ ឬវ៉ាក់សាំងហួសសុពលភាព យកទៅចាក់ទៀត វារឹតតែ​ពិបាក។ សម្ដេចតេជោក៏បានអរគុណចំណោះមិត្ដភក្ដិ និងដៃគូដែលបានផ្ដល់វ៉ាក់សាំងជូន​មកកម្ពុជា ក៏ប៉ុន្ដែបើយើងយកវ៉ាក់សាំងដែលហួសសុពលភាពចាក់ជូនប្រជាពលរដ្ឋ នោះប្រជា​ពល​រដ្ឋនឹងជេរយើងវិញ។

សម្ដេចតេជោក៏បានសង្កត់ធ្ងន់ថា ប្រសិនបើមានរឿងអីកើតឡើងដោយវ៉ាក់សាំងគឺងាប់​បណ្ដោយ ខូចឈ្មោះកងទ័ពអាវស ទៀត និងបង្កើតជារឿង”៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com