ទាន់ហេតុការណ៍
អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)=>ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។
0

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជម្នាញស្រុកល្វាឯមឃាត់ខ្លួនពីបទបំភ្លេចបំផ្លាញទ្រព្យសម្បត្តិ!!

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជម្នាញស្រុកល្វាឯមឃាត់ខ្លួនពីបទបំភ្លេចបំផ្លាញទ្រព្យសម្បត្តិ!!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖បុរសម្នាក់ត្រូវបានកម្លាំងជំនាញសមត្ថកិច្ចស្រុកល្វាឯមឃាត់ខ្លួនពីបទបំភ្លេចបំផ្លាញទ្រព្យសម្បត្តិហេតុការណ៍នេះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី ចំណុច ផ្ទះជនរងគ្រោះឈ្មោះសួង ទូច ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

សមត្ថកិច្ចឃាត់ខ្លូនជនសង្ស័យ ឈ្មោះទូច មករា ហៅលុក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)ត្រូវជាកូនបង្កើតជនរងគ្រោះ។

សម្ភារៈខូចខាង
១-បែកពាងទឹកចំនួន០២
២-តុដែកចំនួន ០២
៣-ធុងទឹកកកចំនួន០១
៤-កោតដាក់ធាតុចំនួន០១
៥-ឆ្នាំងចំនួន០១
៦-ឆ័ត្រធំចំនួន០១
វត្ថុតាងចាប់យក៖
កាំបិតផ្គាក់ផ្លែដែកបាក់ដងចំនួន០១

សភាពរឿងហេតុកន្លងមកជនសង្ស័យឈ្មោះ ទូច មករា ហៅលុក ជាជនញៀនថ្នាំ​ញៀនហើយត្រូវបានឪពុកម្ដាយបង្កើតយកទៅដាក់មណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំនៅរាជធានីភ្នំពេញបានរយៈពេល ០៥ខែមកហើយ
នៅថ្ងៃទី០៥.០៣.២០២២ ឈ្មោះសួង ទូចត្រូវជាឪពុកបង្កើតជនសង្ស័យបានប្រើកូនស្រីឈ្មោះទូច កក្កដា យកថ្នាំជំនួយខួរក្បាលទៅឱ្យជនសង្ស័យដែលនៅក្នុងមណ្ឌលឱកាសខ្ញុំនោះ ពេលទៅដល់ក៏ត្រូវខាងមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំបានឲ្យជនសង្ស័យវិលត្រឡប់មកផ្ទះវិញ លុះជនសង្ស័យបានមកដល់ផ្ទះនៅវេលាម៉ោងថ្ងៃខែឆ្នាំកើតហេតុខាងលើកក៏បានធ្វើសកម្មភាពរករឿងឪពុកម្ដាយហើយបានយកកាំបិតផ្គាក់វាយកាប់បំផ្លាញសម្ភារៈក្នុងផ្ទះដូចជាពាងឆ្នាំងនឹងកោតដាក់ធាតុថែមទាំងដុតឆាត់ធំបណ្ដាលឱ្យឆាបឆេះនិងគំរាមប្រើហិង្សាទៅលើឪពុកម្ដាយបង្កើតថែមទៀត ឃើញដូច្នោះជនរងគ្រោះជាឪពុកមានការភ័យខ្លាចក៏ជិះម៉ូតូទៅប្ដឹងសមត្ថកិច្ចតែម្ដង ។

បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com