ទាន់ហេតុការណ៍
អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)=>ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។
0

ឧបដ្ឋានសាលាបុណ្យនិងសមិទ្ធផលនានា នៅវត្តមង្គលវន្តទី២ ហៅវត្តស្ទឹងតូច តម្លៃ២២ម៉ឺនដុល្លា ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ឧបដ្ឋានសាលាបុណ្យនិងសមិទ្ធផលនានា នៅវត្តមង្គលវន្តទី២ ហៅវត្តស្ទឹងតូច តម្លៃ២២ម៉ឺនដុល្លា ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូង​ឃ្មុំ​៖​ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២

ឯកឧត្តម​រដ្ឋមន្ត្រី វង​ សូត​ បានជម្រុញណែនាំដល់បងប្អូនប្រជាពលរដ្ឋ​ សូមកុំប្រហេស​និងកុំភ្លេចខ្លួន​ ជាមួយការពារការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ដោយត្រូវអនុវត្តន៍វិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

ថ្លែងបែបនេះ​ ធ្វើឡើងក្នុងឱកាសដែរ ឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ និងលោកជំទាវ​ អញ្ជើញ​ជាគណៈអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ឧបដ្ឋានសាលា​បុណ្យ និងសមិទ្ធផលនានា​នៅវត្តមង្គលវន្តទី២​ ហៅវត្តស្ទឹងតូច​ ឃុំកក់​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​។

ឯកឧត្តម​ រដ្ឋមន្ត្រី​ បានអំពាវនាវ​ដល់ប្រជាពលរដ្ឋត្រូវបន្តការការពារ​ បង្ការទប់ស្កាត់​ ការឆ្លងរាលដាលជម្ងឺកូវីដ១៩​ ដោយត្រូវអនុវត្តន៍​វិធាន​សុខាភិបាល​ បីកុំ​ និង​ បីការពារ​ ឲ្យខ្ជាប់ខ្ជួន​ជានិច្ច​ និងរួមគ្នាបន្តខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការមកទទួលវ៉ាក់សាំង​ ដោយឥតគិតថ្លៃ​ ឲ្យបានគ្រប់គ្នា​ ដេីម្បីជាភាពស្សាំទៅនឹងការពារជម្ងឺដ៍កាចសាហាវមួយនេះ ។

ជាមួយគ្នានោះដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី វង​ សូត​ បញ្ជាក់បន្ថែមទៀតថា​ កត្តាសន្តិភាព​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាននាំនូវការអភិវឌ្ឍ​ន៍​កសាងរីចម្រេីន​ នូវហេដ្ឋារចនាសម្ពន្ធ៍នានានៅតាមមូលដ្ឋាន​រីកស្គុកស្គាយពេញផ្ទៃប្រទេស​ ទាំងវិស័យពុទ្ធិចក្រ​ និងអាណាចក្រ​ បេីទោះជាកម្ពុជារងវិបត្តិកូវីដ១៩ក៍ដោយ។

ហើយអ្វីៗដែលយើងមានថ្ងៃនេះគឺដោយសារប្រទេសជាតិយើងមានសុវត្ថិភាព ស្ថិរភាព និងសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពទើបយើងអាចថែរក្សានិងកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀតបាន។

ដូច្នោះ​ ឯកឧត្តម​ រដ្ឋមន្ត្រី បានស្នេីដល់​ប្រជាពលរដ្ឋនៅស្រុកពញាក្រែកក៏ដូចជា ទទូទាំងប្រទេសកម្ពុជា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលមាន​បច្ចុប្បន្ន​ ដេីម្បីបន្តការអភិវឌ្ឍន៍ស្រុកភូមិយេីង​ ឲ្យមានការរីកចម្រេីនបន្តទៀត​។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន​ នូវថវិការចំនួន១២០លានរៀល ដែលជាថវិការផ្ទាល់ខ្លួនសម្ដេចទាំងទ្វេ និងបានមកពីសប្បុរសជននានា ក្នុងការកសាងសាលាបឋមសិក្សាស្ទឹងតូច ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឆ្លៀតឱកាសនោះដែរ​ ឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ និងលោកជំទាវ​ បានផ្តល់ជូន​ តាជីយាយជី១០០នាក់​ ដោយក្នុងម្នាក់ៗទទួលបាន​ ក្រណាត់​ ស​មួយដុំ​ និងថវិកា១ម៉ឺន​រៀល​ លោកគ្រូ​ អ្នកគ្រូ​ ២៥នាក់​ដោយក្នុងម្នាក់ៗទទួលបាន​ថវិកា២ម៉ឺន​រៀល​ យុវជនកាយរឹទ្ធ​ កាកបាទក្រហម​កម្ពុជា​ ស.ស.យ.ក​ ១០០នាក់​ដោយក្នុងម្នាក់ៗទទួលបាន​ថវិកា២ម៉ឺន​រៀល​ ឧបត្ថម្ភ​សាលាស្រុកពញាក្រែក១លានរៀល​ ក្រុមគ្រូពេទ្យ​៥០ម៉ឺន​រៀល​ កងកម្លាំងប្រជាការពារ១លាន៥០ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com