ទាន់ហេតុការណ៍
អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)=>ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។
0

ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ ” យុវជនដើម្បីវប្បធម៌ជាតិ “

ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ ” យុវជនដើម្បីវប្បធម៌ជាតិ “

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ព្រះសុីហនុ៖ព្រឹកថ្ងៃ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ ” យុវជនដើម្បីវប្បធម៌ជាតិ ” ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងសិល្បករក្នុងខេត្តជាច្រើននាក់។

លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានរាយការណ៍ជូនអង្គពិធីថា ទិវាវប្បធម៌ជាតិ ៣មីនា គឺជាទិវាដ៏សំខាន់ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់រៀបចំប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយកំណត់ប្រធានបទ ” យុវជនដើម្បីវប្បធម៌ជាតិ ” ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ ពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌ជាតិ។ ជាប្រភពមិនចេះរីងស្ងួត ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតសេវា និងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។ សមិទ្ធផលវិស័យវប្បធម៌ ត្រូវបានកសាងឡើងក្នុងទឹកដីខេត្តព្រះសីហនុ ជាបន្តបន្ទាប់ ទន្ទឹមនោះចលនាសិល្បៈទស្សនីយភាពក៏នៅតែបន្តរីកចម្រើនជាលំដាប់ទទួលបានលទ្ធផលល្អ និងជោគជ័យតាមរយៈមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ក្រុមសិល្បៈសិស្សមធ្យមសិក្សាខេត្តព្រះសីហនុ ទទួលបានជ័យលាភីថ្នាក់កិត្តិយសផ្នែកល្ខោនមហោរី ក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំ២០២០។ ជាកិត្តិយសដែលក្រុមសិល្បៈយុវជនខេត្តព្រះសីហនុ ទទួលបានការលើកកម្ពស់ផ្នែកគុណភាព បច្ចេកទេសសម្ដែង ខ្លឹមសារ និងការដំឡើងស្នាដៃតែងនិពន្ធ ។ ភាពជោគជ័យខាងលើ មានការចូលរួមគាំទ្រពីអាជ្ញាធរដែនដី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ក្រោមប្រធានបទ ” យុវជនដើម្បីវប្បធម៌ជាតិ ” នាពេលនេះ ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងការពារមរតកវប្បធម៌ជាតិតាមរយៈ ៖

– ការលើកកម្ពស់មនសិកាចូលរួមផ្ទេរ ទទួល យកចំណេះដឹង ជំនាញ និងបច្ចេកទេសសិល្បៈវប្បធម៌សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ស្ថិតស្ថេរគង់វង្ស ។

– ការជំរុញឱ្យមានការចូលរួមដោយការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ ។

– ការលើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្សនូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ បង្កើនយល់ដឹងអំពីតម្លៃ នៃវប្បធម៌ជាតិដ៏សម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការបង្កើតផលិតផលវប្បធម៌ ជាគោលដៅពាណិជ្ជកម្ម និងទេសចរណ៍កាត់បន្ថយភាពក្រីក្រ ។

– ជំរុញប្រជាពលរដ្ឋ ពិសេសយុវជនឱ្យខិតខំបង្កើនស្នាដៃវប្បធម៌ថ្មីៗឱ្យកាន់តែមានភាពច្នៃប្រឌិត ផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងជំរុញឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវបណ្តុះបណ្តាលរបាំព្រះរាជទ្រព្យ និងចងក្រងក្រុមតន្ត្រីសម័យ ព្រោះនៅខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ទាមទារឱ្យមានរបាំព្រះរាជទ្រព្យ និងក្រុមអ្នកសិល្បៈចូលរួមសម្តែងក្នុងពីធីសម្ពោធ នូវសមិទ្ធផលនានាជាច្រើនទៀត នៅពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ៥ ០០០ដុល្លារអាម៉េរិក ដើម្បីទិញសម្លៀកបំពាក់ជូនក្រុមរបាំព្រះរាជទ្រព្យ និងថវិកាចំនួន ៥លានរៀលជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចាត់ចែងក្នុងអង្គពិធីផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com