ទាន់ហេតុការណ៍
អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)=>ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។
0

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

ពិធីបិទអង្គសន្និបាតត្រូវបានប្រារព្ធធ្វើឡើង នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមាការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត-ស្រុក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ សាលាដំបូងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ស្នងការ-មេបញ្ជាការនៃកងកម្លាំងទាំង០៣ ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ស្មៀន ប៉ុស្តិរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ។

មានប្រសាសន៍ឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងថាផ្អែកលើបញ្ហាប្រឈមជាសកល និងផ្អែកតាមទិសដៅការងារឆ្នាំ២០២២ ដែលបានឯកភាពគ្នាក្នុងអង្គសន្និបាតនេះ ឯកឧត្តម ជា សុផារ៉ា បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗ ចំនួនប្រាំបួនចំណុចសំខាន់ៗ មានដូចជាការ ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងនោះអាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ត្រូវបន្តចូលរួមថែរក្សា ការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ត្រូវការពារសន្តិសុខជាតិឱ្យបានរឹងមាំ សំដៅធានានូវ ប្រក្រតីភាពនៃស្ថាប័នជាតិ ការពារព្រះមហាក្សត្រ ការពាររបប រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្តជំរុញលើកកម្ពស់លិទ្ធប្រជាធិបតេយ្យសេរីពហុបក្ស ការពារនិងលើកស្ទួយសិទ្ធិសេរីភាព គ្រប់បែបយ៉ាង របស់ប្រជាពលរដ្ឋ និងការពង្រឹងនិតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គូសបញ្ជាក់ថា ជាមួយគ្នានោះត្រូវ បង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋានដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពនានារបស់ក្រុមប្រឆាំងជ្រុលនិយម ដែលប្រឌិតបំផុសបំផុល ញុះញង់ ប៉ុនប៉ង បង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម ។
បង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរគ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបសកម្មភាព លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្ត។
រួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់នៅតាមមូលដ្ឋាននីមួយៗ ឱ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនេះ ឯកឧត្តម ជា សុផារ៉ា បានលើកឡើងថា ប្រទេសកម្ពុជា នឹងមានព្រឹត្តិការណ៍ធំៗ ចំនួន២ គឺការទទួលតួនាទីជាប្រធានប្តូរវេន របស់អាស៊ាន និងការរៀបចំដំណើរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខ។ ហេតុនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីចូលរួមបន្តបរិយាយកាសល្អប្រសើរជាទូទៅដល់ការរៀបចំកិច្ចប្រជុំ និងការរៀបចំព្រឹត្តិការណ៍នានាក្នុងពេលដែលកម្ពុជាទទួលធ្វើជាប្រធានប្តូរវេនរបស់ អាស៊ាន។ មួយវិញទៀត ត្រូវផ្តល់នូវការគាំទ្រ និងសហការជាមួយ គ.ជ.ប ចាត់ចែងអនុវត្តកិច្ចការនានា ស្របតាមច្បាប់តម្រូវ ដើម្បីធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព មានលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងសុន្ទរកថាក្នុងឱកាសបិទសន្និបាតនោះថា ជាការឆ្លើយតបទៅនឹងប្រធានបទដែលបានពិភាក្សារួចមក អង្គសន្និបាតបានលើកឡើងនូវសំណូមពរ និងកំណត់ទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២២ ដោយផ្តោតលើបញ្ហាសំខាន់ៗ ចំនួន២១ ចំណុច ក្នុងនោះ ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសនិ្តសុខ សណ្តាប់ធ្នាប់សារណៈ ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម និងពង្រឹងការអនុវត្តគោលយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាបាននូវសុខុដុមរមនាជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានភាពកក់ក្តៅ និងផ្តល់ទំនុក ចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ វិនិយោគិន ធុរជន ដៃគូអភិវឌ្ឍន៍ សំដៅលើកកម្ពស់វឌ្ឍនភាពខេត្តលើគ្រប់វិស័យ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com