ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ
0

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ២ខែដើមឆ្នាំ២០២២ កម្ពុជានាំអង្ករក្រៅប្រទេសកើនជាង២ម៉ឺនតោនធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ២ខែដើមឆ្នាំ២០២២ កម្ពុជានាំអង្ករក្រៅប្រទេសកើនជាង២ម៉ឺនតោនធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសមានចំនួនកើនឡើងជាង២ម៉ឺនតោន បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសរសេរ លើបណ្តាញសង្គមនៅថ្ងៃ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២នេះថា នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យ ជាតិ (National Phytosanitary Database) មានបរិមាណសរុប ១ ៨៣៥ ៤៧៥,៧០តោន ទៅកាន់ទិសដៅ ៥២ប្រទេស គឺមានការកើនឡើងចំនួន ១៥៩ ៣៣១,៣៣តោន ស្មើនឹង៩,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤, ៣៧តោន។

រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ ថា « ការនាំចេញអង្ករ បរិមាណអង្ករនាំចេញមានចំនួន ១០៣ ០៥៨តោន កើនឡើងចំនួន ២៦ ៨៣៦តោន (៣៥,២១ភាគរយ) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦ ២២២តោន។ បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦ ៥០៧តោន (កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤ភាគរយ)។ ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៥៦ ៣៨៥តោន (កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤ភាគរយ)។ ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩ ៣៧០តោន (កើនឡើងចំនួន ៣ ១៤១តោន ស្មើនឹង ៥០,៤៣ភាគរយ) និងទិសដៅដទៃទៀតចំនួន១៦ប្រទេស មានបរិមាណសរុប ១០ ៧៩៦តោន (ថយចុះចំនួន ២ ៥៧១តោន ស្មើនឹង១៩,២៣ភាគរយ)» ។
ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន (៧៥,០២ភាគរយ) និងក្រុមហ៊ុន៣១ដទៃ ទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន (២៤,៩៨ភាគរយ)។

ចំណែកការនាំចេញស្រូវវិញ រដ្ឋមន្ត្រីក្រសួងកសិកម្មក៏ បានឱ្យដឹងថា បរិមាណនាំចេញ ស្រូវមានចំនួន ៦៥១ ១០១តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន) ដែលមានការកើនឡើងចំនួន ៩២ ០៦៨តោន (១៦,៤៧ភាគរយ) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។

ឯកឧត្តមមានប្រសាសន៍ថា សរុបការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ គឺមានបរិមា ណ នាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២,៧០តោន កើនឡើងចំនួន ៦ ៥៧០,៣៣តោន ស្មើនឹង ០,៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១ ៣១២ ០៧២,៣៧តោន ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com