ទាន់ហេតុការណ៍
ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។=>ចោរឆក់ម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់=>លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ
0

សម្ដេចក្រឡាហោម បញ្ជាអាជ្ញាធរដោះស្រាយ សកម្មភាពតវ៉ានានា ដោយសន្ដិវិធី និងបញ្ចៀសហិង្សា

សម្ដេចក្រឡាហោម បញ្ជាអាជ្ញាធរដោះស្រាយ សកម្មភាពតវ៉ានានា ដោយសន្ដិវិធី និងបញ្ចៀសហិង្សា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវខិតខំដោះស្រាយទំនាស់ និង សកម្មភាពទាមទារតវ៉ានានា ក្នុងមូលដ្ឋានរបស់ខ្លួន ដោយសន្ដិវិធី និងបញ្ចៀសអំពើហិង្សាជាដាច់ខាត។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ថ្លែងក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ ចំណុះក្រសួង មហាផ្ទៃ សម្រាប់ទិសដៅឆ្នាំ២០២២ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានថ្លែងថា អាជ្ញាធរទាំងអស់ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ រាល់ សកម្មភាពនានានៅក្នុងសង្គម។ ត្រូវខិតខំសហការសម្របសម្រួល ដោះស្រាយទំនាស់ និងសកម្មភាពទាមទារតវ៉ានានា នៅ មូលដ្ឋាន ដោយសន្តិវិធី និងខិតខំបញ្ចៀសឱ្យបាននូវ រាល់អំពើហិង្សាតាមគ្រប់រូបភាព។

សម្ដេចក៏បានស្នើឱ្យអាជ្ញាធរ បន្តរួមគ្នារក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិឱ្យកាន់តែរឹងមាំ សំដៅធានា ប្រក្រតីភាពនៃស្ថាប័នជាតិ, ធានាការពារព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ, សុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ, បង្កើនការ ការពារគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងសកម្មភាពវិនិយោគនានានៅកម្ពុជា។

« បង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពអុជអាល បំផុសបំផុល ញុះញង់ ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរនៅក្នុងសង្គម ត្រូវខិតខំសហការ សម្រួលដោះស្រាយទំនាស់ និងសកម្មភាពទាមទារតវ៉ានានា ដែលមានតាមមូលដ្ឋានដោយសន្តិវិធីនិងខិតខំបញ្ចៀសឱ្យបាននូវរាល់អំពើហិង្សាតាមគ្រប់រូបភាព។» ក្នុងឱកាសនោះ សម្ដេចណែនាំ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់ការគាំទ្រ និងសហការជាមួយ គ.ជ.ប ដើម្បីចាត់ចែងអនុវត្តកិច្ចការនានា ស្របតាមច្បាប់តម្រូវ និងធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានលក្ខណៈ សេរីត្រឹមត្រូវ និងយុត្តិធម៌។

ក្នុងឱកាសនោះ សម្ដេច ក្រឡាហោមក៏បានជំរុញកងកម្លាំងនគរបាលជាតិ ត្រូវបន្តសហការជាមួយ កងយោធពលខេមរភូមិន្ទ បង្កើនការគ្រប់គ្រងព្រំដែន ដើម្បីថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យជាតិ, បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន, បង្ការទប់ស្កាត់បង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវបទល្មើស ឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច នៃប្រទេសជិតខាង ដើម្បីគ្រប់គ្រងការចេញ ចូលឆ្លងកាត់ ព្រំដែន និងបន្តខិតខំជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋតាមតំបន់ព្រំដែន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com