ទាន់ហេតុការណ៍
អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)=>ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។
0

ប្រជាពលរដ្ឋកម្ពុជា បន្តស្ម័គ្រចិត្តចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ

ប្រជាពលរដ្ឋកម្ពុជា បន្តស្ម័គ្រចិត្តចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តវឌ្ឍនភាព តាមរយៈការចូលរួមដោយស្ម័គ្រចិត្តក្នុងការចាក់វ៉ាក់សាំងពីសំណាក់ប្រជាពលរដ្ឋ ដោយក្នុងនោះ ប្រជាពលរដ្ឋចំនួន ១៤ ៣៥៨ ៨៥៤ នាក់ បានចាក់ដូសមូលដ្ឋាន ហើយចំនួន ៥ ៧២៥ ២១៥ នាក់ បានចាក់ដូសទី៣ និងចំនួន ៤៧៧ ២៨២ នាក់ បានចាក់ដូសទី៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ដោយឡែកសម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២០៤ ៥០៧ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៥៥ ៩៣៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.០៥% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៩ ២៦៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤២ ៧៥៨ នាក់ ដែលស្មើនឹង ៩៩.៥៦% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១១ ១១៧ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩២៣ ២៧៩ នាក់ ដែលស្មើនឹង ១០៥.៩៩% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២៣ ៩៦៥ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៧ ៩៣៨ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៦.៤៦%។

សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសវិញ សម្រេចចាក់បានចំនួន ៨៩.៧៤% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់ ដែលនេះជាស្ថិតិមួយ ដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com