ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ពិធីករ ពិធីការិនី ចេះប្រើពាក្យរាជសព្ទ និង សង្ឃសព្ទ​ច្បាស់លាស់ អា​ច​​នឹងនិយាយទាក់ទាញទស្សនិកជន បានកាន់តែច្រើន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ពិធីករ ពិធីការិនី ចេះប្រើពាក្យរាជសព្ទ និង សង្ឃសព្ទ​ច្បាស់លាស់ អា​ច​​នឹងនិយាយទាក់ទាញទស្សនិកជន បានកាន់តែច្រើន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ដើម្បីលើកកម្ពស់វិជ្ជាជីវៈអ្នកធ្វើ​កា​រតា​ម​ប​ណ្ដា​ស្ថា​នី​​​យវិទ្យុ ទូរទស្សន៍ និងអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ឯកឧត្តម ខៀវ កាញារីទ្ធ រ​ដ្ឋ​​​​​​​​មន្ត្រីក្រសួងព័ត៌​មា​ន ​បា​នស្នើឱ្យពិធីករ ពិធីការិនីត្រូវសិក្សាឈ្វេងយល់ពាក្យពេចន៍នា​នា ជា​ពិ​​​​​សេស ពាក្យរាជសព្ទ និង សង្ឃសព្ទឱ្យបានច្បាស់លាស់ ដើម្បីនិយាយទាក់ទាញប្រិយមិត្តអ្ន​ក​​​ស្ដាប់ឬ ​​ទ​ស្សនិកជនឱ្យបានកាន់តែច្រើន ប្រយោជន៍ទទួលបានការលើកតម្លៃពីមហាជន និ​ង​ ការគាំទ្រដល់អង្គភាពដែលខ្លួនកំពុងបំពេញការងារ។

ក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការប្រើប្រាស់រាជសព្ទ និងសង្ឃសព្ទ”នៅព្រឹកថ្ងៃទី១៨ខែមករា​ឆ្នាំ​២​០២​២នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ​អស់​​លោ​​ក​ លោក​ស្រី ដែលជាពិធីក​រចាំបាច់ត្រូវចេះប្រើពាក្យឱ្យបានទូលំទូលាយដើម្បីនិយាយស្ដី បានត្រឹមត្រូវតាមស្ថានភាពនៃកម្មវិធីនីមួយៗ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រសាសន៍សង្កត់ធ្ងន់ថា«​អស់លោ​ក លោ​ក​ស្រី​ ដែ​ល​ជា​ពិ​ធី​ករ ពិធីការិនី ជាការចាំបាច់ ត្រូវចេះ ព្រោះពេលនិយាយមិនអាចសួរនរណាទាន់ទេ អ៊ីចឹ​ង​ការចេះ​ប្រើ​ពា​ក្យ​​រាជសព្ទ ​សង្ឃសព្ទ នេះវា​បង្ហាញពីកម្រិតយល់ដឹងរបស់ពិធីករ ពិធីការិនី រប​ស់​យើង ហើ​យ​ជា​​ការលើកតម្លៃ​ដល់ ពិធីករ ពិធីការិនី របស់យើងឱ្យបានល្អ​ថែមទៀតដែរ ព្រោះ​​បើ​យើង​និយា​យ​​​ខុ​ស គេអាចកែលម្អ គេអាចថា យើងបាន​ដូ​ច្នេះ​វាជា​កា​រចាំ​បា​ច់ត្រូវចេះ​ពា​ក្យ​ពេ​ច​ន៍​ទាំ​ង​នេះ​»​។

បើតាម ឯកឧត្តម ខៀវ កាញារីទ្ធ ពិធីករ ពិធីការិនី ចាំបាច់និយាយឱ្យត្រឹ​ម​ត្រូវ​ ដើម្បីទា​ក់​ទា​ញ​ទ​ស្ស​និ​ក​ជន និង អ្នកស្ដាប់ ហើយកា​រចេះប្រើពាក្យពេចន៍បានត្រឹមត្រូវនេះ ប​ង្ហាញ​ពី​ក​ម្រិ​ត​យ​ល់​ដឹ​ង​រ​ប​ស់ ​ពិ​ធី​ក​រ ​​ពិ​ធី​កា​រិ​នី​ និង ជា​ផ្នែក​មួ​យនៃជោគជ័យរបស់ស្ថានីយវិទ្យុ ទូរទស្សន៍ ហើ​យ​ក៏​​​ផ្នែ​ក​មួ​យនៃ​ការ​ទាក់​ទាញ​ចំណ​ង់​ចំ​ណូ​ល​ចិ​ត្តរបស់ប្រជាជនផងដែរ។ ម្យ៉ាងទៀ​តសិ​ក្ខាសា​លាថ្ងៃនេះ ក៏​​ជាផ្នែកមួយនៃកា​រស្គាល់គ្នាពីស្ថា​នី​យ​មួ​យ​ទៅ​ស្ថា​នី​យ​មួ​យ​ដើ​ម្បី​​ផ្លា​​ស់​ប្ដូរបទពិសោធន៍គ្នាទៅថ្ងៃក្រោយ ជួយគាំទ្រគ្នាលើ​កមុខលើកមាត់​គ្នាទៅវិញទៅ​មក​ឱ្យ​កា​ន់តែមា​នត​ម្លៃ​បន្ថែ​ម​ទៀ​តក្នុងសង្គម។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានវាយតម្លៃថា ​​សិក្ខាសាលាស្ដីពី ការប្រើ​ប្រា​ស់​រាជសព្ទ និងសង្ឃសព្ទនៅថ្ងៃនេះ ទទួលបាន​ជោគជ័យល្អដោយម្នាក់ៗបានយកចិត្តទុកដាក់ និង មានសំ​នួ​រ​ដេ​ញដោលយ៉ាងផុសផុល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com