ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ
0

ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហាញការសោកស្តាយ ចំពោះ មន្រ្តីរដ្ឋបាល សាលាខេត្តបាត់ដំបងម្នាក់ ដែលបានដាក់ពាក្យលាឈប់!!!

ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហាញការសោកស្តាយ ចំពោះ មន្រ្តីរដ្ឋបាល សាលាខេត្តបាត់ដំបងម្នាក់ ដែលបានដាក់ពាក្យលាឈប់!!!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ក្នុងហ្វេសប៊ុក របស់លោករដ្ឋមន្រ្តីព័ត៌មាន នៅថ្ងៃ១៩ មករា នេះបានឲ្យដឹងថា “សោកស្តាយ ឃើញយុវជនម្នាក់ ដើរចោលការងាររដ្ឋ ព្រោះយល់ថា មានរឿងបក្ខពួក ។ អ្វីដែលខ្ញុំស្តាយគឺប្អូនគិតថា ពិភពលោកមានតែពណ៌២គត់ គឺ ខ្មៅ និងស” ។

ឯកឧត្តមបន្តទៀតថា តាមពិតពណ៌ ដែលមានច្រើនបំផុត ក្នុងលោកគឺពណ៌ប្រផេះ ។ សម័យនេះ ព្រំដែនដែលខណ្ឌ Teamwork និងបក្ខពួក គឺស្តើងណាស់ “តែអ្វីដែលសំខាន់តើយើងមានជំនាញអី ដែលគេត្រូវការយើងទេ ?”។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហាញការសោកស្តាយ ចំពោះមន្រ្តីរដ្ឋបាល សាលាខេត្តបាត់ដំបងម្នាក់ ដែលបានដាក់ពាក្យលាឈប់ ក្រោមហេតុផល មានបក្ខពួកនិយម នៅក្នុងសាលាខេត្ត។

ការលើកឡើងរបស់លោកខៀវ កាញារីទ្ធនេះ បន្ទាប់ពីលោក លី ឌីនូរី មន្ត្រីការិយាល័យគ្រប់គ្រង បុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធានមនុស្ស សាលាខេត្តបាត់ដំបង បានដាក់ពាក្យស្នើសុំលាឈប់ ពីការងារ ដោយសារតែលោកលើកឡើងថា ដោយសារពុំពេញចិត្ត នឹងការបង្កើតបក្ខពួក ក្នុងសាលាខេត្តបាត់ដំបង ។

យោងតាមពាក្យស្នើសុំលាឈប់ ពីការងារដែល លោក លី ឌីនូរី ផ្ញើជូនសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា “ខ្ញុំបានបំពេញភារៈកិច្ចជាមន្ត្រីរាជការ ក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់តាំង ពីឆ្នាំ២០០៧ រហូតបច្ចុប្បន្ន ជាមន្ត្រីសាលាខេត្តបាត់ដំបង ។ ដោយសារខ្ញុំពុំពេញចិត្ត នឹងការបង្កើតបក្ខពួក ក្នុង សាលាខេត្តបាត់ដំបង ខ្ញុំសូមគោរពស្នើសុំលាឈប់ ពីក្របខណ្ឌមន្ត្រីរាជការ ស៊ីវិល ក្រសួងមហាផ្ទៃ ចាប់ពីពេលនេះតទៅ” ។

ស្របពេលការដាក់ពាក្យលាឈប់នេះ លោកត្រូវបាន រដ្ឋបាលសាលាខេត្តបាត់ដំបង នៅថ្ងៃ១៨ មករា ដដែលនេះ បានចេញលិខិតអញ្ជើញលើកទី១ ឲ្យចូលមកបំពេញការងារ នៃការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់ អនុញ្ញាតជាប់ៗ គ្នារយៈពេល២ សប្ដាហ៍កន្លងមក ។

ជុំវិញលិខិតអញ្ជើញលើកទី១នេះ លោក លី ឌីនូរី ថ្លែងតបវិញភ្លាមៗ តាមបណ្ដាញ សង្គមហ្វេសប៊ុកថា “១-តើរយ:កាលកន្លងមក ក្រុមអស់លោក ធ្វើទុក្ខបុកម្នេញខ្ញុំ វាមិនទាន់គ្រប់ គ្រាន់មែនទេ? , ២-នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេ មានការងារ ធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា ? ឬត្រឹមតែចង់ឲ្យខ្ញុំមកអង្គុយ អានកាសែតដូចរយៈ:កាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយ ត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលាឈប់ ទៅធ្វើការងារឯកជនវិញ និង៣- បក្ខពួកនិយមខ្លាំងពេក នាំឲ្យអន្តរាយ ដល់ស្ថាប័នរដ្ឋ ។ នេះប្រហែលមកពីខ្ញុំ មិនមែននៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្ខពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប” ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com