ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវបន្តខិតខំប្រឹង​ប្រែង​ជំរុញ​អភិវឌ្ឍន៍សមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីធានាបានការឆ្លើយតបភា​រកិច្ចនៅគ្រ​ប់កា​លៈទេសៈ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវបន្តខិតខំប្រឹង​ប្រែង​ជំរុញ​អភិវឌ្ឍន៍សមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីធានាបានការឆ្លើយតបភា​រកិច្ចនៅគ្រ​ប់កា​លៈទេសៈ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់​ស្ពឺ​៖ថ្ងៃ សុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា​ឆ្នាំ​២​​០២២

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាកា ររងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិ​បតីភា​ពក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​អគា​រទីបញ្ជាការ អគារ​ស្នាក់​នៅ របស់ផ្នែកសឹករងបរសេដ្ឋ និងសមិទ្ធផលនានា​របស់តំបន់​ប្រតិប​ត្តិកា​រសឹក​រង​កំព​ង់​ស្ពឺ​។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយ​តម្លៃ​ខ្ព​ស់​ចំ​ពោះ​យោធភូមិភាគីទី៣ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន- កងឯ​ក​ភា​​ពចំណុះ ដែលកន្លងមកបានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹង​ប្រៀបកា​រពា​រជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងការបំពេញកិច្ចស​ហ​កា​រជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាការពារសន្តិសុខ របៀបរៀបរយ និ​ង​សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ក៏ដូចជាការជួយសង្គ្រោះប្រជា​ព​ល​រដ្ឋ ក្នុងព្រឹត្តការណ៍ជាយថាហេតុផ្សេងៗ ជាពិសេស សកម្មភា​ពចូល​រួម​ចំណែ​ក​នា​នា​នៅ​ក្នុ​ង​យុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈ​កាលកន្លងមក។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាតិ និងកងទ័ពត្រូវការគ្នាទៅវិញទៅមក។ ជា​តិត្រូវការកងទ័ពដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ត្រូវការជាតិមួយដែលរឹងមាំ ដែលជាឱ​កាស​ដើ​ម្បីកសាង និងអភិវឌ្ឍន៍សមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លា និងពេញលេញ អាចទទួល​រ៉ា​ប់​រ​ងភារកិច្ច ដែលកាន់តែស្មុគ្រស្មាញ ប្រែប្រួលទៅតាមការអភិវវឌ្ឍសង្គម-សេដ្ឋកិច្ច និងភា​ព​ជឿ​នលឿននៃបច្ចេកវិទ្យា ជាពិសេសការវិវត្ត​ប្រែប្រួលដ៏ឆាប់រហ័សនៃ​សភា​ព​កា​រ​ណ៍​ស​ន្តិ​សុ​ខ​អ​ន្តរជាតិ។ ដូច្នេះ កងយោធពលខេមរភូមិន្ទផ្ទាល់ ចាំបាច់ត្រូវបន្តខិតខំ​ប្រឹង​ប្រែង​ជំរុ​ញអ​ភិ​វ​ឌ្ឍ​ស​មត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវការឆ្លើយត​បចំពោះរាល់សំ​ណូម​ព​រ​ភា​រ​កិ​ច្ច​នៅគ្រប់កាលៈទេសៈ។

ក្នុងពេលចំពោះមុខ ការងារនេះ គឺអាចចាប់ផ្តើមពីអង្គភាពនីមួយៗ ដែ​លត្រូវម្ចាស់ការលើខ្លួនឯង រួមផ្សំនឹងគំនិតច្នៃប្រឌិត ខិត​ខំរិះរកវិធីពិនិ​ត្យដោះស្រាយតាមត​ម្រូ​វការជាក់ស្តែងផ្អែកលើសក្តានុពលធនធានរបស់ខ្លួន និងត្រូវរៀបចំឱ្យមាន​ប្រព័​ន្ធកា​រ​ងា​រ​ត្រឹ​ម​ត្រូវច្បាស់លាស់ និងប្រកបដោយគណនេយ្យភាព។

ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណ និងដឹ​ង​គុ​ណ​ជាអនេកចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរ តែង​តែ​យ​ក​ចិត្តទុកដាក់គិតគូរផ្ទាល់ និងជាប់ជាប្រចាំចំពោះសុខទុក្ខ និងសុខុមាលភាពរបស់យោធិន គ្រួ​សា​រយោធិន ក៏ដូចជាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំង​ផ្នែ​កស្មារតី ថវិកា និងសម្ភារ ដើម្បីដោះស្រាយរាល់ការលំបាកផ្សេងៗរបស់ពួកគាត់។

ដើ​ម្បី​ធា​នា​និរន្តរភាព និងប្រសិទ្ធភាពនៃកិច្ចការមនុស្សធម៌នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បា​ន​ប​ង្កើ​ត​ឱ្យមានជាយន្តការការងារច្បាស់លាស់ ដើម្បីឱ្យការងារនេះអា​ចត្រូ​វ​បា​នទ​ទួល​ប​ន្ត​វេ​ន​ពី​មួ​យ​ជំនាន់ទៅមួយជំនាន់ ពីព្រោះសម្រាប់សម្តេចទាំងទ្វេ “ជាគ្រួសារកងទ័ពមួយថ្ងៃ គឺជា​គ្រួ​សា​រ​ទ័​ពមួយជីវិត”។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមថា ស្ថានការណ៍ជំងឺកូវីដ-១៩ គឺ​ជា​សោ​កនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុលពត ដែលប្រ​ជាជា​តិ​ក​ម្ពុជា​ធ្លា​ប់​បា​ន​ឆ្លងកាត់ដ៏សែនសង្វេគ ព្រោះបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ហើយ​ក្រុ​ម​គ្រួ​សា​រពុំអាចរៀបចំពិធីបុណ្យសពតាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។ យ៉ា​ង​ណា​ក៏ដោយ សោកនាដកម្មកូវីដ-១៩បានប្រែក្លាយជា​មានសភា​ពធូ​រ​ស្រា​ល​ដោ​យ​សា​រ​ស​ម្តេ​ច​តេ​ជោ មានការសម្រេចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រកបដោយការទទួ​លខុស​ត្រូវ​ខ្ព​ស់​ក្នុ​ង​ស​មរភូមិប្រយុទ្ធនឹងជំងឺនេះ តាមរយៈពិចារណាវិនិច្ឆ័យ និងសម្រេចអារកា​ត់រ​ហ័ស​ទាំ​ង​ក្នុ​ង​កា​រ​ទិ​ញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យ​មាន​កា​រ​បើ​ក​ដំ​ណើការប្រទេសឡើងវិញលើគ្រប់វិស័យ។

សម្តេចតេជោ គឺអា​ចស​ង្គ្រោះ​ជី​វិ​ត​ប្រ​ជា​ព​ល​រ​ដ្ឋ​ឱ្យ​រួ​ច​ផុ​តពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ ដូចអ្វីដែលសម្តេចធ្លាប់ធ្វើនៅក្នុងការរំ​ដោះ​ប្រ​ជា​ព​ល​រ​ដ្ឋ​ឱ្យរួចចេញផុតពីការកាប់សម្លាប់នៃរបបប៉ុលពតដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com