ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

ពិធីបិទការប្រកួតកីឡាមហាជនខេត្តព្រះវិហារដើម្បីអបអរសាទរខួបទី៤៣ថ្ងៃជ័យជម្នះ៧មករា

ពិធីបិទការប្រកួតកីឡាមហាជនខេត្តព្រះវិហារដើម្បីអបអរសាទរខួបទី៤៣ថ្ងៃជ័យជម្នះ៧មករា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ព្រះវិហារ ៖ នារសៀល ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២២

ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ចេង លឹមហាន់ ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត លោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានអញ្ជើញ បិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ទូទាំងខេត្តព្រះវិហារ ប្រចាំឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៣ឆ្នាំនៃ ថ្ងៃជ័យជម្នះ៧មករា (៧មករាឆ្នាំ១៩៧៩-៧មករា២០២២)ក្រោមការ រៀបចំរបស់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត។

ថ្លែងក្នុងពិធីបិទការប្រកួតនាពេលនោះ លោក ចេង លឹមហាន់  បានលើកឡើងថា វិស័យ អប់រំកាយ និងកីឡា គឺជាវិស័យមួយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍន៍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូមឱ្យ យុវជនគ្រប់រូប បង្វែចិត្តគំនិត មកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែក រាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយ ដែលមានក្នុងធម្មជាតិ។

លោកបានបន្តទៀតថា ពិធីប្រកួតកីឡាមហាជននេះ គឺធ្វើ ឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា ឱ្យកាន់តែរីក ចម្រើនជាលំដាប់ ស្របពេល ដែលប្រទេសជាតិយើងមានសុខសន្តិភាព និង ចូលរួមអបអរសាទរខួបទី៤៣ ជ័យជម្នះថ្ងៃ ៧មករា (៧មករាឆ្នាំ១៩៧៩- ៧មករា២០២២)។ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ ក៏ដូចប្រជាជនកម្ពុជា បានរួចផុតពីរបបដ៏ខ្មៅងងឹតដែលពោរពេញដោយភាពឈឺចាប់បំផុតមិនអាចបំភ្លេចបានឡើយ។ ដូច្នេះ ក្នុងនាមជាប្រជាជនកម្ពុជាយើង ត្រូវ រួមគ្នាថែរក្សានូវសុខសន្តិភាពនេះ ឱ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍន៍ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

សូមបញ្ជាក់ផងដែរថា លទ្ធផលនៃការប្រកួតនាពេលនេះ ចំណាត់ថ្នាក់លេខ១ បាល់ទាត់បុរស បានទៅលើក្រុម ខ្លាព្រៃ CSO FC បាល់ទាត់នារីបានទៅលើក្រុម វិទ្យាល័យជាស៊ីម បាល់ទះបុរស បានទៅលើក្រុម ស.ស.យ.ក ស្រុកគូលែន និងបាល់ទះនារីបានទៅលើក្រុម វិទ្យាល័យកំពង់ ស្រឡៅ៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com