ទាន់ហេតុការណ៍
សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
0

កម្លាំងនគរបាលប៉ុស្តិ៍គគីរឃាត់ខ្លួនជនសង្ស័យម្នាក់ករណីធ្វើឲ្យខូចខាតដោយចេតនា!

កម្លាំងនគរបាលប៉ុស្តិ៍គគីរឃាត់ខ្លួនជនសង្ស័យម្នាក់ករណីធ្វើឲ្យខូចខាតដោយចេតនា!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២

   ករណីហិង្សានិងធ្វើអោយខូចខាតដោយចេតនាកើតហេតុ ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១១និង៣០នាទីចំណុចកើតហេតុៈ ភូមិជ្រោយតាប៉ា ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

   ជនរងគ្រោះ ឈ្មោះណយ ខេង ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយតាប៉ា ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ វ័ន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិ ជ្រោយតាប៉ា ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។

   វត្ថុតាងចាប់យករួមមាន៖
ដាវកែឆ្នៃដងឈើផ្លែដែកមួយ ប្រវែង ៥៩សង់ទីម៉ែត្រ ផ្លែដែកប្រវែង៤៧សង់ទីម៉ែត្រ ដងឈើ ប្រប្រវែង ១២សង់ទីម៉ែត្រ ទទឹងផ្លែប្រវែង ០៣សង់ទីមែត្រ។

    សម្ភារះខូចខាតមាន ៖
១.ឆ្នាំងសម្លចំនួនមួយ។
២.កៅអីជ័រពណ៌ខៀវចំនួនពីរ។
៣.សម្លៀកបំពាក់មួយចំនួន។
៤.សម្ភារះ ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

   បើតាមសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃ ខែ ឆ្នាំ និងម៉ោងកើតហេតុខាងលើ ជនរងគ្រោះ អង្គុយលេងក្រោមផ្ទះជាមួយអ្នកជិតខាង ស្របពេលនោះជនសង្ស័យបានក្រោកពីតំណេក ចុះមកងួតទឹកក្នុងបន្ទប់ទឹក រួចហើយយកកំណាត់អុសមកវាយជញ្ជាំងបង្គន់ លាន់សូរផាំងៗ ពេលនោះ ជនរងគ្រោះ បានស្រែកសួរថា ៖មូលហេតុអី បានជាឯងវាយបង្គន់អញ អញ្ចឹង ភ្លាមនោះជនសង្ស័យ ឈ្មោះ វ័ន វុទ្ធី ភេទប្រុស ត្រូវជាកូនប្រសា បានឆ្លើយថា ខ្ញ៉ំជាអ្នកធ្វើ ពេលនោះជនរងគ្រោះបានតបវិញថា អញអោយលុយអ្ហែងហើយមិចអ្ហែងធ្វើអញ្ចឹង។

  ភ្លាមនោះឈ្មោះ វ័ន វុទ្ធី ភេទប្រុស ខឹងនិងជនរងគ្រោះ រួចឡើងលើផ្ទះបិទទ្វាសូរគ្រាំង រួចចាក់គន្លឹះជាប់ ឃើញដូច្នេះជនរងគ្រោះ ភ័យរត់ចេញទៅក្រៅផ្ទះ ពេលនោះ ឈ្មោះ វ័ន វុទ្ធី ភេទប្រុស បានយកដែកកេះហ្គាសពណ៌ស្វាយមួយដើម ដុតសម្លៀកបំពាក់ ក្នុងផ្ទះឆេះ ចេញអណ្តាតឆ្លើងនឹងមានផ្សែងតិចៗ ពេលនោះ អ្នកជិតខាងឃើញបាននាំគ្នា

ដងទឹកជួយពន្លត់ភ្លើង ដោយធាក់ទ្វាចូលពន្លត់ ទាន់ពេល។
រួចជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ក្រោយពីទទួលបានពាក្យបណ្តឹងរួចហើយកម្លាំងប៉ុស្តិ៍ បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញ នគរបាលយុត្តិធម៌ ចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យឈ្មោះ វ័ន វុទ្ធី ភេទប្រុស យកមកប៉ុស្តិ៍ដើម្បីសាកសួរ ។

    នៅចំពោះមុខសម្ថតកិច្ច ឈ្មោះ វ័ន វុទ្ធី ភេទប្រុស បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តបទល្មើស ហិង្សានិងធ្វើអោយខូចខាតដោយចេតនា ពិតប្រាកដម៉ែន ទៅលើជនរងគ្រោះ ឈ្មោះណយ ខេង ភេទស្រី ពិតប្រាដមែន ។

    ចប្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការ ដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធី។កន្លងមកជនសង្ស័យឈ្មោះ វ័ន វុទ្ធី ភេទប្រុស បានប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com