ទាន់ហេតុការណ៍
សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
0

ក្នុងឆ្នាំ២០២១ អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅ ក្រសួងព័ត៌មាន សរុបចំនួន ៧៨៧ អង្គភាព និងបានលុបប្រកាសចំនួន ១១អង្គភាព

ក្នុងឆ្នាំ២០២១ អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅ ក្រសួងព័ត៌មាន សរុបចំនួន ៧៨៧ អង្គភាព និងបានលុបប្រកាសចំនួន ១១អង្គភាព

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅ ក្រសួងព័ត៌មាន សរុបចំនួន ៧៨៧ អង្គភាព និងបានលុបប្រកាសចំនួន ១១អង្គភាព ។ ការបញ្ជាក់បែបនេះនៅក្នុងឱកាសឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គ នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌ មាន បានដឹកនាំមន្រ្តីជាថ្នាក់ដឹកនាំ អញ្ជើញចូលជួបសំដែងការជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២  បានជម្រាបជូនពីវឌ្ឍនភាព ការងារសំខាន់មួយចំនួន ដែលថ្នាក់ ដឹកនាំ មន្ត្រី គ្រប់លំដាប់ថ្នាក់សម្រេចអនុវត្តន៍ បានក្នុងរយ:មួយ ឆ្នាំ២០២១ មកនេះ និងលើកពីផែនការសកម្ម ភាពការងារ ដែលត្រូវបន្តបំពេញក្នុងឆ្នាំថ្មី ២០២២ នេះឱ្យបានកាន់តែល្អបន្ថែមទៀត ដោយក្នុងនោះគឺ សុំជាអនុសាសន៍ពី ឯកឧត្តម រដ្ឋមន្រ្តី ដើម្បីឱ្យរាល់គ្រប់កិច្ចការ បានដំណើរការទៅដោយរលូន។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅ ក្រសួងព័ត៌មាន សរុបចំនួន ៧៨៧ អង្គភាព (គេហទំព័រចំនួន ៧០៦និង TV Online ចំនួន ៨១ អង្គភាព (លុបប្រកាសចំនួន ១១អង្គភាព ក្នុងនោះមានចាងហ្វាងជា ជនបរទេស ចំនួន ២៣អង្គភាព និងចាងហ្វាងជាស្ត្រី ៧៤នាក់)  កាសែត សរុបចំនួន ៤៥០អង្គភាព (ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន ២៨ អង្គភាព និងចាងហ្វាងជាស្ត្រី ២១នាក់) (លុប០២អង្គភាព )  សមាគមសារព័ត៌មាន សរុបចំនួន ៥០ អង្គភាព ក្នុងនោះមានសហប្រធាន ជាជនបរទេសចំនួន ០១អង្គភាព និងជាស្ត្រី ០១នាក់) (លុបប្រកាស ០១អង្គភាព ទស្សនាវដ្តី  ចំនួន ១៩៣ អង្គភាព ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន ៣២អង្គភាព និងចាងហ្វាងជាស្ត្រី ៣៣នាក់) ;ព្រឹត្តិបត្រ ចំនួន ២២ អង្គភាព (ក្នុងនោះមានចាងហ្វាងជាជនបរទេសចំនួន ០៧អង្គភាព និងចាងហ្វាងជាស្ត្រី ០៥នាក់ ) ;រោងពុម្ព ចំនួន ១១៤ អង្គភាព ( លុប ០១អង្គភាព) ;សៀវភៅ ២២ អង្គភាព ;ទីភ្នាក់ងារសារព័ត៌មាន និងការិយាល័យតំណាង មានចំនួន ២៦ អង្គភាព អ្នកឆ្លងឆ្លើយព័ត៌មាន មាន ១ អង្គភាព ;ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម  ១ អង្គភាព ; ស្ថានីយវិទ្យុ FMចំនួន ៨៣ស្ថានីយនៅរាជធានីភ្នំពេញ  និងតាមបណ្តាខេត្តចំនួន ១៣៧ ស្ថានីយ និងវិទ្យុ AM ចំនួន ០១សា្ថនីយ នៅរាជធានីភ្នំពេញ; ទូរទស្សន៍អាណាឡូក ១៩ ស្ថានីយ និងទូរទស្សន៍ Digital ៨ស្ថានីយ ;ទូរទស្សន៍ខ្សែកាប នៅភ្នំពេញ ២ និងតាមបណ្តាខេត្តមានចំនួន ២១០ ស្ថានីយ ; ប្រព័ន្ធ OTT មានចំនួន ៧ និងប្រព័ន្ធ Satellite ចំនួន ២។
ក្នុងឱកាសនេះដែរ ឯកឧត្តម ផុស សុវណ្ណ ក្នុងនាម  ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ផ្នែក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សូមបួងសួងដល់បារមី វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន និង លោកជំទាវ សូមមានសុខភាពល្អ អាយុយឺនយូរ ជាម្លប់ ដ៏ត្រជាក់ ដល់កូនចៅ ព្រមទាំងសម្រេចបាន នូវជោគជ័យគ្រប់ការងារ ក្នុងឱកាសចូល ឆ្នាំថ្មីឆ្នាំសកល២០២២។ ជាមួយនេះឯកឧត្តម ផុស សុវណ្ណ ក៏ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដែលកន្លងមកឯកឧត្តមរដ្ឋមន្រ្តី និងលោក ជំទាវតែងតែផ្តល់កម្លាំងចិត្ត  ចែករំលែកផ្ដល់បទពិសោធន៍ និងចំណេះដឹងចំណេះធ្វើអប់រំផ្ដល់ដំបូន្មានល្អប្រកបដោយគតិបណ្ឌិត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com