ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

ខេត្តត្បូងឃ្មុំ បើកការប្រកួតកីឡាមហាជនពានរង្វាន់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ បើកការប្រកួតកីឡាមហាជនពានរង្វាន់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មហាជនពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានបើកការប្រកួត​ កាល​ពីថ្ងៃ​ទី​០​២​ខែ​មករា ឆ្នាំ២០២២ នៅទីលានបាល់ទាត់វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សួង ។

ក្នុងពិធីបើកការប្រកួតនាឱកាសនោះ ក្រោមអធិបតីភាពឯកឧត្តម កេង ប៊ុនណា អភិ​បា​ល​រ​ង​ខេ​ត្តត្បូងឃ្មុំ និងមានអញ្ជើញចូលរួមពី ប្រធាន/អនុប្រធានមន្ទីរ អភិបាលស្រុក/ក្រុង ក្រុម​កី​ឡា​ក​រ កីឡាការីនី ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងនាឱកាសនោះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានកោតសសើរ និង​គាំ​ទ្រ​យ៉ាងពេញទំហឹងចំពោះកម្មវិធីបើកប្រកួតនេះ ដើម្បីក្នុងកា​រទិសដៅជ្រើ​សរើស​រក​ក្រុ​ម​កី​ឡា​ក​រ​ ដែលមានបទពិសោធន៍ បច្ចេកទេស សមត្ថភាព និងក្រមសីលធម៌ ពេលប្រ​កួ​ត​បា​ន​ល្អ​ស​ម្រា​ប់​ត្រៀមទៅចូលរួមប្រកួតស៊ីហ្គេម២០២៣ និងកម្មវិធីប្រកួតបន្តបន្ទាប់ទៀត។
ឯកឧ​ត្តម បន្តថា ការប្រកួតកីឡាមហាជននាពេលនេះ គឺដើម្បីសុខភាព តែបើ​ប្រ​ទេ​ស​ជា​តិ​មិ​ន​មា​នសន្តិភាព ក៏មិនអាចយើងទាំងអស់គ្នាបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយ ដូច្នេះ​យើ​ង​ត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែ​ល​ខិ​ត​ខំ​កា​រពារថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ ពិសេ​ស​ព្រឹ​ត្តិ​កា​រ​ណ៍​​​កី​ឡានេះ គឺដើម្បីអបអរសារទ រម្លឹកការចងចាំនៅថ្ងៃកំណើតទី២ គម្រប់៤៣ឆ្នាំ នៃទិវា​ជ័​យ​ជំ​នះ០៧មករា ។

ឯកឧត្តម បានផ្ដាំផ្ញើដល់ក្រុមកីឡាករ កីឡាការីនីទាំងអស់ ក្នុងកា​រ​ប្រ​កួ​ត​យ​កឈ្នះ​ដៃ​គូ​រ​ប​ស់​ខ្លួ​ន​ត្រូវផ្អែកលើកត្តាមួយចំនួនដូចជា បទពិសោធន៍ សមត្ថភាព បច្ចេកទេសកម្លាំង និ​ង​ប្រា​ជ្ញា​ស្មា​រ​តី នៅពេលប្រកួតហើយត្រូវគោរពបទបញ្ញត្តិ និងវិន័យពេលប្រកួត សីល​ធម៌​ពេ​ល​ប្រ​កួ​ត​។​ ហើយការប្រកួតនាពេលនេះ មិនមែនព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើ​ម្បី​ជួ​យ​ឱ្យ​កី​ឡាករ/កីឡាការិនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយចិត្តវិទ្យា សង្គមវិទ្យា តា​ម​ប​ច្ចេក​ទេ​សជំនាញ និងសមត្ថភាព ទទួលបាននូវពេលធ្វើការហ្វឹកហាត់។ ពោល​គឺ​ត្រូ​វ​គិ​ត​ពី​សុ​វ​ត្តិ​ភា​ព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពគ្នានៅពេលប្រកួត ដូច្នេះ​គួ​រ​តែ​កី​ឡា​ក​រ​/​កី​ឡា​ការិនីម្នាក់ៗអនុវត្តឱ្យ​បាននៅពេលប្រកួត។

បើតាមការឱ្យដឹងពីលោក កា វចនា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បាន​ប​ញ្ជា​​ក់ថា ការប្រកួតមហាជនពានរង្វាន់ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មានរយៈពេល៥ថ្ងៃ ចា​ប់​​​​ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ។ ដោយឡែក ក្រុមកីឡានិងកីឡាការីនី ១៨ក្លឹប រួម​មា​​​ន ៖ ក្រុងសួង មាន៦ក្រុម ស្រុកតំបែរ ៣ក្រុម ស្រុកមេមត់ ៥ក្រុម សកលវិទ្យាល័យ ហេង សំ​រិន ត្បូងឃ្មុំ ២ក្រុម ស្រុកពញាក្រែក ៥ក្រុម ស្រុកត្បូងឃ្មុំ ៥ក្រុម សមាគមរាជសី ១ក្រុម មន្ទី​រ​ក​សិកម្មខេត្ត ១ក្រុម មន្ទីរសាធារណៈការខេត្ត ១ក្រុម គណបក្សប្រជាជនកម្ពុជាខេត្ត ១ក្រុម រដ្ឋ​បាលខេត្តត្បូងឃ្មុំ ១ក្រុម ចម្ការកៅស៊ូជប់ ៤ក្រុម ក្រុមហ៊ុនគ្រីនហ្វីត ២ក្រុម ស​មាគ​ម​វា​យ​សី​ស្ដេ​ចកន ៨ក្រុម វាយសីពញាក្រែក ១ក្រុម គយត្រពាំងផ្លុង ១ក្រុម និងវាយសីខេត្តកំពង់ចាម ៤ក្រុ​ម សរុបចំនួន៥៤ក្រុមផងដែរ៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com