ខេត្តកណ្ដាល៖នៅរសៀលថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំគណៈស្នងការ ប្រមូលផ្តុំត្រួតពិនិត្យកងកម្លាំងនគរបាលស្នងការដ្ឋាន និង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជូនដល់កងកម្លាំងនគរបាលខេត្តកណ្តាលផងដែរ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានក្រើនរំលឹកឲ្យកងកម្លាំងនគរបាលយកចិត្តទុកដាក់ខ្ពស់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្ត ពិសេសនៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សំដៅយ៉ាងណាធ្វើឲ្យដំណើរការប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាព។