ទាន់ហេតុការណ៍
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា=>ស្នងការនគរបាលខេត្តសៀមរាប! បង្ក្រាបករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាចិត្តគាំទ្រ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី=>ឯកឧត្តម អ៊ុំ រាត្រី ណែនាំអភិបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព ការផ្តល់សេវាជូនប្រជាពលរដ្ឋ=>អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល៖សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌=>ឯកឧត្តម ឃួង ស្រេង ជួបដោះស្រាយជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា)=>សម្តេចតេជោ ហ៊ុន សែន៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង, តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែលជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំឬទេ?»=>មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)=>ក្រុមអាជីវករថៃ នៅផ្សាររោងក្លឿ លើកគ្នាតវ៉ាសុំឲ្យទាហានថៃ បើកច្រកទ្វារព្រំដែនឡើងវិញ ,ការបិតនេះមិនមែនខាងកម្ពុជានោះទេ ពោលគឺទាហានថៃបិតដោយទំនើង ឯកតោភាគី
0

ក្រោយមិនរំពឹងទុក្ខថា ទទួលបាននូវភាពយុត្តិធម៌ បាត់បង់ទំនុកចិត្ត គ្មានតម្លាភាព អស់ក្ដីសង្ឃឹមចំពោះលោក ឆៃ វណ្ណឌី អភិបាលស្រុកកោះធំ បានធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកណ្តាល ក្រុមអាជីករបានស្នើសុំសម្តេចតេជោ និងសម្តេចធិបតីជួយរកយុត្តិធម៌អោយជនរងគ្រោះ..!

ក្រោយមិនរំពឹងទុក្ខថា ទទួលបាននូវភាពយុត្តិធម៌ បាត់បង់ទំនុកចិត្ត គ្មានតម្លាភាព អស់ក្ដីសង្ឃឹមចំពោះលោក ឆៃ វណ្ណឌី អភិបាលស្រុកកោះធំ បានធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកណ្តាល ក្រុមអាជីករបានស្នើសុំសម្តេចតេជោ និងសម្តេចធិបតីជួយរកយុត្តិធម៌អោយជនរងគ្រោះ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល ៖ ក្រោយពីបានទទួលព័ត៌មានថា អភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បានធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកណ្តាល ហើយកិច្ចអន្តរាគមន៍ដោះស្រាយក៏មិនទាន់ទទួលបានភាពយុត្តិធម៌នោះ ។ ប្រជាពលរដ្ឋ និងក្រុមអាជីវករ ក៏បាននាំគ្នាស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ដោះស្រាយអោយក្រុមគ្រួសារក្រីក្រឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អឹម អូន ដែលត្រូវបានបុគ្គលឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ រំលោភបំពានយកតូបលក់ដូររបស់គាត់ ។

ចាប់តាំងពីពេលតូបលក់ដូរត្រូវបានគេរំលោភយក គ្រួសារក្រីក្រថែមទាំងមានជម្ងឺទឹកនោមផ្អែមប្រចាំកាយផងនោះ ឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អុឹម អូន បានចល័តតាមរទេះលក់ស្លាបមាន់ គ្រួច ប្រហិតបំពង និងសាច់គោអាំងនៅក្នុងភូមិទាំងក្តីទទឹងរង់ចាំដំណោះស្រាយដោយយុត្តិធម៌ទទួលបានតូបលក់ដូរមកវិញ ។ ក្នុងសកម្មភាពកំពុងលក់ដូរនៅលើផ្លូវបេតុងក្នុងភូមិ គាត់បាននិយាយរៀបរាប់ពីការលំបាកអោយដឹងថា ។

មន្ត្រីនៅក្នុងការិយាល័យអន្តរវិស័យខេត្តកណ្តាលបាននិយាយប្រាប់ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ក្រោយពីគាត់បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍ដោះស្រាយ ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានចាត់អោយអភិបាលស្រុកកោះធំដោះស្រាយរួចរាយការណ៍មកខេត្តវិញ ។

ប៉ុន្តែអភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បែរជាធ្វើរបាយការណ៍បង្វែរសាច់រឿងដោះស្រាយករណីរៀបចំសណ្តាប់ធ្នាប់ដាក់ជូនឯកឩត្តមអភិបាលខេត្តខេត្តទៅវិញ គឺមិនបានកោះអញ្ជើញគាត់ទៅដោះស្រាយតាមពាក្យបណ្តឹងសុំអន្តរាគមន៍ដោះស្រាយករណីគេចូលបំពានយកតូប លក់ដូររបស់គាត់ទេ ។

គួរបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ និងក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកោះធំសុទ្ធតែបានឃើញ និងបានដឹងហើយថែមទាំងបាននាំគ្នាផ្តិតមេដៃអះអាងថា ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ពិតជាមានទីតាំងតូបលក់ដូរ ដែលគេរំលោភបំពានយកពិត្យប្រាកដមែន  ខណៈពេលដែលក្រុមគ្រួសារគាត់ មានធុរៈផ្អាកលក់ដូរមួយរយៈខ្លី ដោយសារឈ្មោះ កើត ភូ មានជម្ងឺជាទម្ងន់ ហើយត្រូវប្រពន្ធកូននាំយកទៅព្យាបាលនៅប្រទេសវៀតណាម ក្រោយពីបញ្ជប់ជម្ងឺកូវីដ-១៩ ។

បើតាមប្រភពព័ត៌មានពីមហាជនដាក់ការសង្ស័យថាប្រហែលមានការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ធើស៊ីតូបរបស់ប្រជាពលរដ្ឋរងគ្រោះជំពាក់វគ្គវិន ដោះស្រាយមិនចេញ ដែលស្ថិតក្រោមស្នាដៃ លោកឆៃ វណ្ណឌី អភិបាលស្រុកកោះធំទេដឹង? ទើបលោកធ្វើរបាយការណ៍ភូតកុហក ឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បង្វែរសាច់រឿងទៅវិញ។

មិនតែប៉ុណ្ណោះលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ការចុះផ្សាយរបស់គេហទំព័រ និងសារ ព័ត៌មានគឺផ្ទុយស្រឡះពីការពិត មិនតែប៉ុណ្ណោះលោកទុករយៈពេល២៤ម៉ោងឱ្យសារព័ត៌មាននោះមកបំភ្លឺនៅរដ្ឋបាលស្រុក ការចេញសេចក្តីប្រកាសព័ត៌មាននេះហាក់បីដូចជាមានការបិទបាំងរឿងលោក ឆៃ វណ្ណឌី អភិបាលស្រុកកោះធំ ដែលធ្វើរបាយការណ៍បង្វែរសាច់រឿងភូតកុហកឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្ដាល ក៏ដូជាបំបាក់ស្មារតីមកលើអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋដែលជួបរឿងអយុត្តិធម៌ និងបានបង្ហាញភាពអសកម្មខ្លះៗជូនថ្នាក់ដឹកនាំ សង្ស័យប៉ះកន្លែងរសើបរបស់លោកអភិបាលស្រុកកោះធំហើយទើបច្រឡោត ក្តៅស្លឹកត្រចៀកបែបនេះនោះ? ឬមួយប្រហែលជាលោកអភិបាលស្រុកមិនបានដឹងអំពីច្បាប់ស្ដីពី របបសារព័ត៌មាននៅកម្ពុជា ទេដឹង.?

សូមបញ្ជាក់ថាអង្គភាពសារព័ត៌មានយើងចុះផ្សាយដោយយោងទៅតាមលិខិតចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល និងយោងទៅតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកកោះធំចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ និងយោងតាមលិខិតលេខ០៧២៨ របស់រដ្ឋបាលស្រុកកោះធំ ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ នឹងយោងតាមពាក្យសុំអន្តរាគមន៍ដោះស្រាយ របស់ឈ្មោះ កើត ភូ និងអ្នកស្រី អឹម អូន រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២៤ ព្រមទាំងលិខិតបង់ប្រាក់ចុះថ្ងៃទី២៩ ខែ០៦ ឆ្នាំ២០២០៕ដោយ សេង សុខេង ស៦ ­

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!