ទាន់ហេតុការណ៍
តើមហិច្ឆតាចង់បង្កើត ចលាចលប្រឆាំង របស់ក្រុមសកម្មជន ដែលដឹកនាំដោយ បុគ្គល ស៊ា ដាវី.អំ ភឿន.គង់ តឿនឹងសឿន ស្រីសុត មកពីគណបក្សភ្លើងទៀន និងបក្សពួក ក្រុមអង្គការ សមាគមន៍ រៀបចំផែនការ ដឹកនាំបាតុកម្ម បង្កភាពវឹកវរ នៅក្នុងខណ្ឌព្រែកព្នៅ ចង់បំផ្លាញ សុខសន្តិភាពរបស់ប្រទេសជាតិ និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិ ឬ..?=>ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន​ លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ=>បងប្អូនក្រុមវាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី=>ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១២ នៃខណ្ឌដង្កោ!=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំក្រុមការងារ ចុះពិនិត្យការសាងសង់ផ្ទះ ទុកដោះដូរជូនប្រជាពលរដ្ឋ ស្ម័ក្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន...=>តុលាការខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសជនសង្ស័យ ២នាក់ ពីបទបំផ្លាញផលនេសាទ ដោយប្រើឧបករណ៍ឆក់ និងប្រើប្រាស់សារធាតុញៀន=>ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីរួមចំណែកក្នុងការពារជីវៈចម្រុះ=>រដ្ឋមន្រ្តីក្រសួងបរិស្ថានបានផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានសិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ=>ដីព្រៃកាប់គាស់ រុករានយកធ្វើកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តក្រចេះ ត្រូវមោឃភាព និងដកហូតមកជាសម្បត្តិរដ្ឋ...=>ឈ្មួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប...
0

ក្រសួងកសិកម្ម៖ គោលការណ៍ទិញស្រូវនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានអនុវត្ត ដូចគ្នាទៅនឹងខេត្តបាត់ដំបង ដែរ

ក្រសួងកសិកម្ម៖ គោលការណ៍ទិញស្រូវនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានអនុវត្ត ដូចគ្នាទៅនឹងខេត្តបាត់ដំបង ដែរ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង នេសាទឯកឧត្តម ឌិត ទីណា បានអះអាងថា គោលការណ៍ទិញស្រូវនៅក្នុងខេត្តបន្ទាយមាន ជ័យ ត្រូវបានអនុវត្តដូចគ្នាទៅនឹងខេត្តបាត់ដំបងដែរ ដោយក្នុងនោះ ១គីឡូក្រាម ​តម្លៃ​មិន ក្រោម ១ ០៤០រៀល សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ (ស្រូវសើម)។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម បានឱ្យដឹងថា នៅ​ថ្ងៃ៩ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោង ម៉ាស៊ីនកិនស្រូវបៃតង លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងមន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទ លោក លោកស្រីអភិបាលស្រុក មេឃុំតំណាង រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូល ទិញស្រូវផ្គត់ផ្គង់ទៅរោងម៉ាស៊ីនកិនស្រូវ។

ជាលទ្ធផល ក្រោយកិច្ចប្រជុំដើម្បីធានាស្ថិរភាពតម្លៃស្រូវ លោកឧកញ៉ា ភូ ពុយ បាន សម្រេចប្រកាសកំណត់យកថ្លៃគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិន ក្រោម៩បាត ក្នុង១គីឡូក្រាម ឬ ១ ០៤០រៀល ក្នុង១គីឡូ ក្រាមនៅនឹងកន្លែងដូចនៅខេត្តបាត់ ដំបងដែរ និងបានអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីនស្រូវ និងឈ្មួញប្រមូលទិញស្រូវ ក្នុងខេត្ត បន្ទាយមានជ័យ ឱ្យចុះប្រមូលទិញ ដោយអនុវត្តតាមថ្លៃដែលបានកំណត់ ចាប់ពីរសៀលថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះទៅ។

ការអនុវត្ដនឹងចាប់ផ្តើមពីគោលដៅចំនួន៨ទីតាំង រួមមាន៖ មួយទីតាំងនៅ ស្រុកភ្នំស្រុក មួយទីតាំងនៅស្រុកព្រះនេត្រព្រះ បីទីតាំងនៅស្រុកស្វាយចេក និងបីទីតាំងនៅស្រុកថ្មពួក។

ប្រជាកសិករគ្រប់គោលដៅទាំងអស់ បានសាទរទៅនឹងការអនុវត្តថ្លៃគោលនេះ។ ក្នុង ករណីមានបញ្ហាអ្នកទិញអនុវត្តមិនត្រឹមត្រូវ សូមប្រជាកសិករមេត្តាទាក់ទងជាមួយមេឃុំ ឬ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ តាមរយៈទូរស័ព្ទលេខ ០១២ ៨៣៨ ៩៣៧ ដើម្បីទទួលបានការអន្តរាគមន៍នោះ។​​

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងដែរថា នៅក្នុងខេត្តបន្ទាយ មានជ័យ ស្រូវដែលប្រជាកសិករកំពុងប្រមូលផលនេះ មានប្រមាណ ១០ម៉ឺនហិកតា។ ដែល មកដល់ពេលនេះប្រមូលអស់ប្រមាណ ២ម៉ឺនហិកតាហើយ នៅសល់៧ទៅ៨ម៉ឺនហិកតាទៀត ៕ 

Filed in: ព័ត៌មានជាតិ, សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com