ទាន់ហេតុការណ៍
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវប្រវែងជាង ៣០គីឡូម៉ែត្រ=>ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន។=>ពិរុទ្ធ​ជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ!=>តើមហិច្ឆតាចង់បង្កើត ចលាចលប្រឆាំង របស់ក្រុមសកម្មជន ដែលដឹកនាំដោយ បុគ្គល ស៊ា ដាវី.អំ ភឿន.គង់ តឿនឹងសឿន ស្រីសុត មកពីគណបក្សភ្លើងទៀន និងបក្សពួក ក្រុមអង្គការ សមាគមន៍ រៀបចំផែនការ ដឹកនាំបាតុកម្ម បង្កភាពវឹកវរ នៅក្នុងខណ្ឌព្រែកព្នៅ ចង់បំផ្លាញ សុខសន្តិភាពរបស់ប្រទេសជាតិ និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិ ឬ..?=>ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន​ លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ=>បងប្អូនក្រុមវាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី=>ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១២ នៃខណ្ឌដង្កោ!=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំក្រុមការងារ ចុះពិនិត្យការសាងសង់ផ្ទះ ទុកដោះដូរជូនប្រជាពលរដ្ឋ ស្ម័ក្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន...=>តុលាការខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសជនសង្ស័យ ២នាក់ ពីបទបំផ្លាញផលនេសាទ ដោយប្រើឧបករណ៍ឆក់ និងប្រើប្រាស់សារធាតុញៀន=>ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីរួមចំណែកក្នុងការពារជីវៈចម្រុះ
0

ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ប្រតិកម្មយ៉ាងខ្លាំងចំពោះការបាញ់គ្រាប់មីស៊ីល ICBM របស់កូរ៉េខាងជើង

ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ប្រតិកម្មយ៉ាងខ្លាំងចំពោះការបាញ់គ្រាប់មីស៊ីល ICBM របស់កូរ៉េខាងជើង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឆ្ពោះទៅកាន់សមុទ្រខាងកើតកាលពីថ្ងៃព្រហស្បតិ៍ ដែលវាជាសកម្មភាពដែលបង្កើនភាពតានតឹងនៅក្នុងតំបន់។

ការបង្ហាញកម្លាំងរបស់ទីក្រុងព្យុងយ៉ាងនេះ គឺជាលើកទី១២ ហើយនៅក្នុងឆ្នាំនេះ។

អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញនូវការបាញ់គ្រាប់មីស៊ីលនេះចេញពីអាកាសយានដ្ឋាន Sunan ក្នុងទីក្រុងព្យុងយ៉ាង នៅវេលាម៉ោង ២:៣៤នាទីរសៀល ហើយគ្រាប់មីស៊ីលនេះហោះបានចម្ងាយប្រហែល ១ ០៨០គីឡូម៉ែត្រនៅរយៈកម្ពស់ជាង ៦ ២០០គីឡូម៉ែត្រ។

JCS បាននិយាយថា កូរ៉េខាងជើងហាក់ដូចជាបានបាញ់គ្រាប់មីស៊ីលនៅមុំខ្ពស់មួយ។ មន្ត្រីយោធាម្នាក់ទៀតបាននិយាយថា វាបានហោះយ៉ាងហោចណាស់អស់រយៈពេល ៧០នាទី។

JCS បាននិយាយនៅក្នុងសារមួយដែលបានផ្ញើទៅកាន់អ្នកសារព័ត៌មានថា «សម្រាប់ភាពជាក់លាក់ផ្សេងទៀតនៅក្នុងការបាញ់គ្រាប់មីស៊ីលនេះ អាជ្ញាធរស៊ើបការណ៍របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគយ៉ាងលម្អិត»។

JCS បាននិយាយបន្ថែមថា ភ្លាមៗបន្ទាប់ពីការបាញ់គ្រាប់មីស៊ីលនោះ លោកឧត្តមសេនីយ៍ Won In-choul ប្រធាន JCS និងឧត្តមសេនីយ៍ Paul LaCamera មេបញ្ជាការនៃបញ្ជាការកងកម្លាំងចម្រុះកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំនិម្មិតមួយ និងបញ្ជាក់ឡើងវិញនូវគោលជំហរការពារដ៏រឹងមាំរបស់សម្ព័ន្ធមិត្ត៕(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com