ទាន់ហេតុការណ៍
ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន។=>ពិរុទ្ធ​ជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ!=>តើមហិច្ឆតាចង់បង្កើត ចលាចលប្រឆាំង របស់ក្រុមសកម្មជន ដែលដឹកនាំដោយ បុគ្គល ស៊ា ដាវី.អំ ភឿន.គង់ តឿនឹងសឿន ស្រីសុត មកពីគណបក្សភ្លើងទៀន និងបក្សពួក ក្រុមអង្គការ សមាគមន៍ រៀបចំផែនការ ដឹកនាំបាតុកម្ម បង្កភាពវឹកវរ នៅក្នុងខណ្ឌព្រែកព្នៅ ចង់បំផ្លាញ សុខសន្តិភាពរបស់ប្រទេសជាតិ និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិ ឬ..?=>ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន​ លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ=>បងប្អូនក្រុមវាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី=>ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១២ នៃខណ្ឌដង្កោ!=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំក្រុមការងារ ចុះពិនិត្យការសាងសង់ផ្ទះ ទុកដោះដូរជូនប្រជាពលរដ្ឋ ស្ម័ក្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន...=>តុលាការខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសជនសង្ស័យ ២នាក់ ពីបទបំផ្លាញផលនេសាទ ដោយប្រើឧបករណ៍ឆក់ និងប្រើប្រាស់សារធាតុញៀន=>ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីរួមចំណែកក្នុងការពារជីវៈចម្រុះ=>រដ្ឋមន្រ្តីក្រសួងបរិស្ថានបានផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានសិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ
0

ប្រទេសថៃអនុវត្តវិធានការថ្មីដើម្បីកាត់បន្ថយបន្ទុកនៃការចំណាយសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងស្រុក ចំពេលដែលតម្លៃប្រេងមានការកើនឡើង

ប្រទេសថៃអនុវត្តវិធានការថ្មីដើម្បីកាត់បន្ថយបន្ទុកនៃការចំណាយសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងស្រុក ចំពេលដែលតម្លៃប្រេងមានការកើនឡើង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២២ ខែមីនា បានអនុម័តផែនការ ១០ចំណុចដើម្បីបន្ធូរបន្ថយបន្ទុកនៃការចំណាយសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងស្រុកដោយសារផលប៉ះពាល់នៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលកើតឡើងពីជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចានអូចា ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុកដែលលោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃទី២២ ខែមីនាថា ជម្លោះនេះបានប៉ះពាល់ដល់ថ្លៃដើមផលិតកម្ម និងដឹកជញ្ជូនទំនិញ និងសេវាកម្ម ដែលបណ្តាលឱ្យការចំណាយសម្រាប់ ការរស់នៅមានការកើនឡើង ជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងកម្មករ។

លោកបាននិយាយថា បន្ទាប់ពីការវាយតម្លៃចំពោះស្ថានការណ៍រុស្ស៊ី-អ៊ុយក្រែន អាជ្ញាធរជឿជាក់ថា ជម្លោះនេះប្រហែលជាមិនអាចបញ្ចប់ក្នុងពេលឆាប់ៗនេះទេ។ លោកបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរិះរកមធ្យោបាយដើម្បីផ្តល់ជំនួយជាបន្ទាន់បន្ថែមពីលើវិធានការដែលបានដាក់ចេញរួច និងកំពុងប្រើប្រាស់នៅពេលនេះ។ លោកបាននិយាយបន្ថែមថា យ៉ាងហោចណាស់មានវិធានការថ្មីចំនួន ១០ ត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ចេញចាប់ពីខែឧសភាដល់ខែកក្កដា។

វិធានការថ្មីនោះរួមមានការបង្កើនការឧបត្ថម្ភធនរដ្ឋសម្រាប់ឧស្ម័នចម្អិនអាហារសម្រាប់អ្នកដែលមានប័ណ្ណសុខុមាលភាពរដ្ឋចំនួន ៣,៦លាននាក់ពីចំនួន ៤៥បាតដល់ ១០០បាតក្នុងមួយខែ ផ្តល់នូវការបញ្ចុះតម្លៃ ១០០បាតក្នុងមួយខែដល់អាជីវករចំនួន ៥ ៥០០នាក់ដែលមានប័ណ្ណសុខុមាលភាពរដ្ឋ និងកាត់បន្ថយថ្លៃសាំង ២៥០បាតក្នុងមួយខែសម្រាប់អ្នករត់ម៉ូតូឌុបចំនួន ១៥៧ ០០០នាក់ដែលបានចុះបញ្ជីជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។

ទន្ទឹមនឹងនេះដែរ តម្លៃលក់រាយឧស្ម័ន NGV នឹងរក្សានៅតម្លៃ ១៥,៥៩បាត (០,៤៧ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាម។ អ្នកបើកបរតាក់ស៊ីម៉ែត្រក្រោមគម្រោង Lom Hai Jai Diow Gun (Breathe Together) នឹងត្រូវបានគាំទ្រដោយអាចទិញឧស្ម័នធម្មជាតិក្នុងតម្លៃ ១៣,៦២បាតក្នុងមួយគីឡូក្រាម។ អ្នកដែលប្រើប្រាស់អគ្គិសនីតិចជាង ៣០០យូនីតក្នុងមួយខែនឹងទទួលបានការកាត់បន្ថយពន្ធប្រេងឥន្ធនៈ ២២សាតាងក្នុងមួយឯកតាចាប់ពីខែឧសភាដល់ខែសីហា។ តម្លៃប្រេងម៉ាស៊ូតលក់រាយនឹងត្រូវរក្សាក្នុងតម្លៃ ៣០បាតក្នុងមួយលីត្ររហូតដល់ចុងខែមេសា។

ជាមួយគ្នានេះដែរ អត្រានៃការរួមចំណែករបស់សន្តិសុខសង្គមសម្រាប់ទាំងនិយោជក និងនិយោជិតនៅក្រោមផ្នែកទី៣៣ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម នឹងត្រូវកាត់បន្ថយពី ៥ភាគរយមកនៅត្រឹម ១ភាគរយ ដើម្បីផ្តល់ឱ្យនិយោជិតនូវអានុភាពនៃចំណាយកាន់តែច្រើន ហើយនិយោជកមានសាច់ប្រាក់ងាយស្រួលបន្ថែមទៀតសម្រាប់ដំណើរការអាជីវកម្មរបស់ពួកគេ។

គណៈរដ្ឋមន្ត្រីថៃក៏បានអនុម័តផ្អាកនូវបំណុលពាក់កណ្តាលនៃបំណុលសរុបចំនួន ៩,៣ប៊ីលានបាត ដែលកសិកររាប់ពាន់នាក់ជំពាក់ធនាគាររដ្ឋ ហើយបំណុលដែលនៅសល់នឹងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងរយៈពេល ១៥ឆ្នាំ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com