ទាន់ហេតុការណ៍
សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...
0

ក្រសួងការពារជាតិ អះអាងថា ក្រុមគ្រូពេទ្យកងទ័ព មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងដូសទី៤

ក្រសួងការពារជាតិ អះអាងថា ក្រុមគ្រូពេទ្យកងទ័ព មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងដូសទី៤

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិបានអះអាងថា ក្រុមគ្រូពេទ្យក្រសួងការពារជាតិ មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលភារកិច្ចចាក់វ៉ាក់សាំងដូសទី៤ ដែលឆ្ពោះទៅសម្រេចជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងធានាសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនដល់យោធិន អតីតយុទ្ធជន និងគ្រួសារ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិបានមានប្រសាសន៍ថា ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្រសួងការពារជាតិ បានសហការយ៉ាងជិតស្និតជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាប្រធាន តែងតែបញ្ជូនអ្នកជំនាញមកណែនាំដល់ក្រុមគ្រូពេទ្យកងទ័ព ទាំងផ្តល់សម្ភារៈ ឧបករណ៍បច្ចេកទេសជាដើម។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្រាប់ដំណើរការជោគជ័យក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កន្លងមកនេះ គឺសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានយកចិត្តទុកយ៉ាងខ្លាំង ដោយសម្តេចតែងតែចង្អុលបង្ហាញគ្រប់ពេលវេលានូវចំណុចខ្វះខាតនៅក្នុងរង្វង់ប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់ប្រជាពលរដ្ឋនៅតាមគោលដៅទទួលខុសត្រូវរបស់កងយោធពលខេមរភូមិន្ទផងដែរ។

ប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិ បានឱ្យដឹងថា សម្រាប់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺក្រុមគ្រូពេទ្យរបស់កងទ័ព បានគិតគូរយ៉ាងហ្មត់ចត់ចំពោះកិច្ចការងាររបស់ខ្លួន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ខណៈប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនគ្រួសារកងទ័ពកន្លងមក គឺមិនមានបញ្ហាស្មុគស្មាញណាមួយកើតឡើងនោះឡើយ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា សម្រាប់ការទទួលភារកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាពេលនេះ គឺត្រូវចាក់ជូនយោធិន អតីតយុទ្ធជន និងក្រុមគ្រួសារ ឱ្យអស់ជាមុនសិន។ ដោយឡែកសម្រាប់ដំណើរការវ៉ាក់សាំងដូសទី៣ កងទ័ពនៅតែបន្តចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ក៏ប៉ុន្តែ ក្រុមការងារបានបង្រួមទីតាំងនៃការចាក់រហូតមកដល់ទីរួមស្រុក ឬនៅទីរួមខេត្ត ខណៈទីតាំងមួយចំនួនដែលកងទ័ពចាក់ ក៏ត្រូវបានប្រគល់ភារកិច្ចនេះជូនដល់មណ្ឌលសុខភាព ដើម្បីទទួលខុសត្រូវចាក់វ៉ាក់សាំងដូសជំរុញនេះបន្ត ដូច្នេះប្រជាពលរដ្ឋដែលដល់ពេលត្រូវចាក់ដូសជំរុញ អាចទៅចាក់បាននៅមូលដ្ឋានសុខាភិបាលដែលនៅក្បែរផ្ទះរបស់ពួកគាត់។

ឯកឧត្ដមបញ្ជាក់ថា «ខ្ញុំគិតថា យោធិនជាសុខាភិបាល របស់កងយោធពលខេមរភូមិន្ទ គាត់មានការយល់ដឹង គាត់មាន បទពិសោធន៍ខ្ពស់ណាស់អំពី បញ្ហាការចាក់វ៉ាក់សាំងនេះ អ៊ីចឹងនិយាយជារួមយើងចាក់ដូសទី១ ដូសទី២ ដូសជំរុញ មកដល់ដូសទី៤នេះ មិនដែលមានបញ្ហាអ្វីមួយកើតឡើងឡើយ គឺល្អណាស់ ប្រព្រឹត្តទៅយ៉ាងរលូនទាំងអស់ ទាំងការថែរក្សាវ៉ាក់សាំង»។

គួរជម្រាបថា កម្ពុជា ដែលធ្លាប់ទទួលបាននូវការសាទរក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋានជូនប្រជាពលរដ្ឋបានច្រើននោះ បានបន្ដបោះជំហានថ្មីមួយកម្រិតទៀតហើយ ក្នុងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ថ្មីៗនេះ ក្រុមបុគ្គលអាទិភាព មានទាំងមន្ដ្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងអ្នកសារព័ត៌មានជាដើមនោះ បានទទួលនូវការចាក់វ៉ាក់សាំងដូសទី៤ ដើម្បីបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល ពិសេសពពួកបំប្លែងខ្លួនថ្មី «អូមីក្រុង»។ផ្ដើមដំបូងក្រុមអាទិភាពនៅរាជធានីភ្នំពេញ ជាអ្នកទទួលបានការចាក់វ៉ាក់សាំងដូសទី៤ មុនគេ ដោយរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់នូវវ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់អូស្ដ្រាលី។ វ៉ាក់សាំង Pfizer នេះរាជរដ្ឋាភិបាលកម្ពុជា មាននៅក្នុងដៃប្រមាណជាង២លាន៣សែនដូស៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com