ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

អាវុធហត្ថទើបតែបញ្ជូនចោរឆក់ ០២នាក់ ទៅដល់ពន្ធនាគារ ស្រាប់តែ ចោរឆក់ ០៤នាក់ផ្សេងទៀត តាមចូលទៅដែរ!

អាវុធហត្ថទើបតែបញ្ជូនចោរឆក់ ០២នាក់ ទៅដល់ពន្ធនាគារ ស្រាប់តែ ចោរឆក់ ០៤នាក់ផ្សេងទៀត តាមចូលទៅដែរ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កាលពីថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១

អាវុធហត្ថរាជធានីភ្នំពេញ ទើបតែបញ្ជូនចោរឆក់ ០២នាក់ ទៅកាន់តុលាការ និងធ្វើការឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារព្រៃស ស្រាប់តែនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ជាចោរឆក់ បន្ថែម ០៤នាក់ផ្សេងទៀត ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាបន្ត។ ជនសង្ស័យ ០៤នាក់ក្រោយនេះ មិនត្រឹមតែពាក់ព័ន្ធករណី ឆក់ យ៉ាងសកម្ម ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ទាំងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ ថែមទាំងធ្លាប់ធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូផងដែរ។

ជនសង្ស័យ
ទី១/ឈ្មោះ អ៊ីម បញ្ញា ហៅអាញ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាមេក្លោងឆក់យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង ស្រុកអង្គស្នូល) បច្ចុប្បន្នស្នាក់នៅ ភូមិ ស្វាយជ្រុំ ឃុំ បែកចាន ស្រុក អង្គស្នូល ខេត្ត កណ្តាល។

ទី២/ឈ្មោះ ជា ដេវីត ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល (ជាបក្សពួកចូលរួមធ្វើសកម្មភាព)។

ទី៣/ឈ្មោះ ជួន វិសាល ហៅអាបឺក ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ ស្វាយជ្រុំ ឃុំ បែកចាន ស្រុក អង្គស្នូល ខេត្ត កណ្តាល (ជាបក្សពួកចូលរួមធ្វើសកម្មភាព)។

ទី៤/ឈ្មោះ ប៉ោ ឆេង ហៅអាហុង ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ ដំណាក់រាំង ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ (ជាបក្សពួកចូលរួមធ្វើសកម្មភាព)។

ដំបូង នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជា ដេវីត ពាក់ព័ន្ធករណី ឆក់កាបូប កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។ ជនសង្ស័យរូបនេះ បានសារភាព ឲ្យដឹងថា ខ្លូនពិតជាបានចូលរួមក្នុងសកម្មភាពឆក់កាបូបនៅចំណុចផ្លូវជាតិលេខ៤ បានសម្រេចពិតប្រាកដមែន ដោយមានគ្នា៦នាក់ ហើយធ្វើសកម្មភាពដោយជិះម៉ូតូចំនួន៥គ្រឿង។ ហើយជនសង្ស័យក៏បានឆ្លើយថាខ្លូនក៏មាន បង្កើតក្រុមមួយឈ្មោះថា (PBCបែកចាន) ធ្លាប់កាប់ប្លន់ម៉ូតូម៉ាក Beat ១គ្រឿង បានសម្រេចផងដែរ នៅចំណុចផ្លូវជាតិលេខ៤ មុខសួនឧស្សាហកម្ម ឈានហុង។ ក្នុងធីម PBC បែកចានមានគ្នា១៥នាក់។

តាមរយៈការបំភ្លឺរបស់ជនសង្ស័យឈ្មោះ ជា ដេវីត ក្នុងថ្ងៃដដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការណ៍ ជាមួយការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកអង្គស្នូល បានបន្តទៅឃាត់ខ្លូនបក្ខពួកជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់បន្ថែមទៀត នៅចំណុច ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល និងចំណុចផ្លូវលំភូមិ ដំណាក់រាំង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំណែកបក្ខពួកដែលនៅសេសសល់ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com