ទាន់ហេតុការណ៍
សំណាញ់ច្បាប់មិនលើកលែងដល់ជនណាប្រព្រឹត្តខុសទេ! បុរសថ្លើមដុះរោមម្នាក់ដែលលួចកាប់រានទន្ទ្រានយកដីធ្វើកម្មសិទ្ធិ នៅទឹកដីខេត្តកំពង់ធំ ត្រូវតុលាការផ្តន្ទាទោស...=>មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..!=>បុគ្គលឈ្មោះ លី ច្រៃ ធ្វើជាមិនដឹងមិនឮនូវសេចក្តីណែនាំរបស់ អាជ្ញាធរមូលដ្ឋាន ក្នុងការអោយរុះរើ សំណង់ ដែលខ្លួនបានលួចសាងសង់ មកលើប្រលាយមេរបស់រាជរដ្ឋាភិបាល ដែលកំពុងតែអភិវឌ្ឍន៍បែបនេះ..?=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!
0

អ្នកនេសាទនៅបឹងទន្លេសាប នេសាទយកប្រភេទត្រីល្អិតជាគោលដៅ ស្របពេលដែលកម្ពស់ទឹកបានបន្តស្រកចុះ

អ្នកនេសាទនៅបឹងទន្លេសាប នេសាទយកប្រភេទត្រីល្អិតជាគោលដៅ ស្របពេលដែលកម្ពស់ទឹកបានបន្តស្រកចុះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បឹងទន្លេសាបជាបឹងធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលតភ្ជាប់ទៅទន្លេមេគង្គដោយទន្លេសាប។ បើនិយាយពីភាពសម្បូរនៃត្រី បឹងនេះគឺស្ថិតនៅក្នុងចំណោមបឹងដែលមានផលិតភាពខ្លាំងជាងគេនៅលើពិភពលោក។ ប្រហែលប្រាំបីខែនៃឆ្នាំនីមួយៗ ជាពិសេសនៅក្នុងរដូវប្រាំង ទឹកទន្លេហូរ “ចុះ” ពីបឹងទន្លេសាបចូលទៅទន្លេមេគង្គរាជធានីភ្នំពេញ។ លើសពីនេះ នៅក្នុងអំឡុងពេលរដូវវស្សា បរិមាណទឹកដ៏ច្រើនហូរតាមដងទន្លេមេគង្គបានរុញច្រានទឹកទន្លេសាប “ឡើង”  ឆ្ពោះទៅបឹងទន្លេសាប ទំនាបលិចទឹក និងផ្ដល់លទ្ធភាពដល់ប្រភេទត្រីជាច្រើនសម្រាប់ជាកន្លែងបន្តពូជ ទីជម្រក និងស្វែងរកចំណី។ “លំហូរទឹកត្រឡប់” បែបនេះបង្កើតឱ្យមានផលិតកម្មត្រីដ៏ធំសម្បើម ហើយមានសារ:សំខាន់ដល់សន្តិសុខស្បៀងអាហារសម្រាប់ប្រជាជនកម្ពុជា ដែលជាប្រភពអាហារដ៏ចម្បងបន្ទាប់ពីស្រូវអង្ករ។

នៅក្នុងចន្លោះឆ្នាំ១៩៩៦ និង ២០០៥ បរិមាណធារទឹកហូរត្រឡប់ជាមធ្យមមានប្រមាណ ៤៣ គីឡូម៉ែត្រគូប ហើយប្រមាណ ១២០ ថ្ងៃចុងក្រោយនេះ ទឹកចាប់ផ្ដើមហូរត្រឡប់ចុះទៅតាមដងទន្លេទៅក្នុងទន្លេមេគង្គ។  លើកទី១ បានចាប់ផ្ដើមនៅថ្ងៃទី០៧ កក្កដា និងបញ្ចប់នៅថ្ងៃទី១៥ កក្កដា ជាមួយបរិមាណធារទឹកត្រឹមតែ 0,២១ គីឡូម៉ែត្រគូប។ លើកទី២ កើតឡើងនៅចុងខែកក្កដា ជាការហូរត្រឡប់ដ៏សំខាន់មួយ តែមិនបានកើតឡើងទេ រហូតដល់ខែសីហា។ លំហូរទឹកត្រឡប់នេះក៏បានកើតឡើងដែរនៅចុងខែកញ្ញា និងសប្ដាហ៍ទីបី ខែតុលា ហើយចុងក្រោយបានបញ្ចប់នៅសប្ដាហ៍ចុងក្រោយនៃខែតុលា។ បរិមាណធារទឹក ១៨,៨៩ គីឡូម៉ែត្រគូប បរិមាណក្នុងឆ្នាំ២០២០ មានត្រឹមតែ ៤៤ ភាគរយនៃកម្រិតជាមធ្យម និងកម្រិតទាបបំផុតក្នុងឆ្នាំ១៩៩៧។ ជាលទ្ធផល បឹងទន្លេសាបត្រូវបានរងការបំផ្លាញពីលក្ខខណ្ឌនៃការរាំងស្ងួតដ៏ធ្ងន់ធ្ងរនៅចុងខែតុលា។ នេះគឺជាពេលវេលានៃរដូវនេសាទប្រចាំឆ្នាំ ហើយជាធម្មតាចាប់ផ្តើមនៅពេលដែលត្រីធ្វើចរាចរណ៍បំលាស់ទីចុះទៅដងទន្លេសាប ដែលជាកន្លែងពាណិជ្ជកម្មដ៏ធំបំផុតនៃវិស័យជលផល នៅក្នុងអាងទន្លេមេគង្គក្រោម។ ផលចាប់បានពីជលផល មានទីតាំងនៅក្នុងទន្លេភាគខាងជើងនៃរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលនៅជាប់នោះ ហើយជាធម្មតាបរិមាណត្រីច្រើនបំផុតក្នុងចន្លោះខែធ្នូ ឬខែមករា។

ដោយផ្អែកលើមាត្រា ៦ នៃកិច្ចព្រមព្រៀងមេគង្គរវាងកម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងឆ្នាំ១៩៩៥ គណៈកម្មការទន្លេមេគង្គបានចាត់ទុកលំហូរទឹកត្រឡប់នេះថា “អស្ថិរភាព” នៅក្នុងឆ្នាំ២០២០។ លើកលែងតែករណីទឹកជំនន់ ឬគ្រោះរាំងស្ងួតធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រប៉ុណ្ណោះ ហើយអត្ថបទនេះផ្តល់សម្រាប់ជាកិច្ចសហប្រតិបត្តិការដើម្បីរក្សាលំហូរទឹកទន្លេមេគង្គដោយការបង្វែរ ការរំដោះទឹកទុក ឬសកម្មភាពផ្សេងទៀតសម្រាប់ភាពអចិន្ត្រៃយ៍នៃធម្មជាតិ “ដើម្បីធ្វើឱ្យលំហូរទឹកត្រឡប់ជាលក្ខណ:ធម្មជាតិអាចទទួលបាននៃទន្លេសាប ដែលអាចកើតឡើងក្នុងរដូវវស្សា។ នៅក្នុងឆ្នាំ២០២០ គណៈកម្មការទន្លេមេគង្គបានសន្និដ្ឋានថាបរិមាណលំហូរទឹកត្រឡប់ហាក់ដូចជានៅមានកម្រិតទាបដោយសារតែទឹកភ្លៀងតិចនៅចន្លោះខែឧសភា ដល់ខែកក្កដា ក៏ដូចជាមានការពន្យារពេលនៃភ្លៀងមូសុងប្រចាំឆ្នាំ ដែលមានចុងក្រោយចាប់ពីខែសីហាដល់ខែតុលា។

របបនៃទឹកភ្លៀងនេះត្រូវបានបង្ហាញយ៉ាងច្បាស់ដោយលក្ខណៈនៃលំហូរទឹកត្រឡប់ចូលទៅក្នុងបឹងទន្លេសាបវិញ។ បើប្រៀបធៀបទៅនឹងបរិមាណជាមធ្យមរយៈពេលវែង លំហូរទាបនៅតែបន្តកើតមានក្នុងបឹងទន្លេសាបក្នុងឆ្នាំ២០២១។ ប៉ុន្តែស្ថានការណ៍មិនមានសភាពធ្ងន់ធ្ងរដូចក្នុងឆ្នាំ២០២០ទេ។ លំហូរទឹកត្រឡប់បានចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា ដែលមានរយ:ពេលប្រហែលបីសប្តាហ៍លឿនជាងឆ្នាំមុន។

គិតត្រឹមខែតុលា បរិមាណលំហូរទឹកលើសពីបរិមាណនៃឆ្នាំ២០១៩ ហើយក្រោយមកបានកើនឡើងដល់ប្រហែលដូចគ្នាទៅនឹងឆ្នាំ២០១៨ ដែរ។ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ (ខែកញ្ញា) គឺជាបរិមាណដែលត្រូវបានចាត់ទុកថា “គួរឱ្យកត់សម្គាល់”។ នោះបើធៀបនឹងខែដែលគួរឱ្យកត់សម្គាល់ចំនួន ០៥ខែ ក្នុងឆ្នាំ២០២០ និង ០២ខែ ក្នុងឆ្នាំ២០១៩។ ប៉ុន្តែក្នុងរយៈពេល ០៣ ឆ្នាំ បរិមាណទឹកមានកម្រិតទាប ឬគួរឱ្យកត់សម្គាល់ ហើយមិនមានខែណាមួយដែលធ្លាប់មានលក្ខខណ្ឌ “ធម្មតា” ទេ ដោយផ្អែកលើបរិមាណទឹកជាមធ្យមរវាងឆ្នាំ១៩៩៧ និង ២០១៩។

ជាមួយនឹងបរិមាណទឹកដ៏ច្រើនជាងមុន នៅក្នុងបឹងទន្លេសាបក្នុងឆ្នាំ២០២១ អ្នកនេសាទឈ្មោះ ប៉ាត់ ថុល បាននិយាយថា ការនេសាទ គឺពិសេសបំផុតដែលគាត់បានឃើញក្នុងរយៈពេលបីឆ្នាំនេះ។ លោកបាននិយាយកាលពីដើមខែវិច្ឆិកា ខណៈរដូវនៃការនេសាទដ៏ចម្បងរបស់ប្រទេសកម្ពុជាបានកំពុងចាប់ផ្តើម ថា “ផលត្រីកាន់តែច្រើនឡើង” ។

លោក ប៉ាត់ ថុល មានតួនាទីជាប្រធានភូមិកំពង់ប្រាក់ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ស្រុកនេះមានទីតាំងនៅជិតតំបន់អភិរក្សចំនួនពីរ និងមានកន្លែងនេសាទជាច្រើន។ ជម្រកត្រីដ៏សំខាន់គឺបឹងទន្លេសាប និងព្រៃលិចទឹក ដែលផ្តល់កន្លែងស្វែងរកចំណីដ៏សម្បូរបែប នៅពេលដែលតំបន់ទំនាបបឹងទន្លេសាបត្រូវជន់លិចជារៀងរាល់ឆ្នាំ។ លោក ប៉ាត់ ថុល បានឱ្យដឹងថា ភូមិបណ្ដែតទឹករបស់គាត់មានចំនួន ៩៧ គ្រួសារអ្នកនេសាទ។  លោកមេភូមិបាននិយាយថា អ្នកនេសាទខ្លះមានមុខរបរតែមួយ គឺនេសាទដោយប្រើប្រាស់មង ហើយអ្នកនេសាទភាគច្រើនមានវ័យចំណាស់។ ប្រជាជនពេញវ័យទាំងអស់បានចំណាកស្រុកចេញទៅធ្វើការនៅរោងចក្រកាត់ដេរ ឬការដ្ឋានសំណង់។ លោកបានបន្ថែមថា អ្នកនេសាទនៅភូមិរបស់លោកនេសាទតែនៅកណ្ដាលផ្ទៃបឹងទន្លេសាបទេ ដែលមានចម្ងាយប្រហែល ៥-៦ គីឡូម៉ែត្រ ដោយប្រើប្រាស់មងបណ្ដែត។ លោកបានពន្យល់ថា “យើងមិនអាចនេសាទក្នុងព្រៃលិចទឹកបានទេ មងអាចត្រូវទាក់ជាប់នឹងដើមឈើ”។ លោកថា ជាធម្មតាអ្នកនេសាទចេញទៅបឹងទន្លេសាបនៅពេលរសៀលដើម្បីរាយមងបណ្ដែតមុនពេលត្រឡប់ទៅផ្ទះវិញ។ ពួកគេត្រឡប់មកវិញនៅមុនពេលថ្ងៃលិច ដើម្បីប្រមូលត្រីយកមកភូមិ ហើយពួកគេត្រឡប់ទៅបឹងវិញនៅព្រឹកបន្ទាប់មុនពេលថ្ងៃរះ ដើម្បីប្រមូលផលចាប់ត្រីជាលើកទីពីរ។

ផលនេសាទដែលមានច្រើនជាងគេគឺត្រីបណ្ដូលអំពៅ ដែលជាប្រភេទត្រីល្អិតប្រើសម្រាប់ធ្វើជាម៉ាំ។ ទូកម៉ាស៊ីនមានមនុស្សយ៉ាងតិចបីនាក់ ដើម្បីទាញមងបណ្ដែតដែលមានប្រវែងរហូតដល់ទៅ ២គីឡូម៉ែត្រ។ មេភូមិបានបន្តថា “អ្នកនេសាទទាំងនេះអាចចាប់បានពី ១០០-១៥០ គីឡូក្រាមក្នុងមួយថ្ងៃ”។ ប្រភេទគោលដៅគឺត្រីបណ្ដូលអំពៅ ។ ត្រីប្រភេទនេះមានដើមកំណើតនៅប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងកោះបរនេវ (Borneo) ផងដែរ ។ វាមានទំហំប្រមាណ ៧ សង់ទីម៉ែត្រ ដែលធៀបទៅនឹងទំហំធម្មតាប្រហែល ១០-១២ សង់ទីម៉ែត្រ សម្រាប់ត្រីរៀល។ លោក ប៉ាត់ ថុល បាននិយាយថា ត្រីបណ្ដូលអំពៅត្រូវបាននាំចេញទៅប្រទេសថៃដោយក្លាសសេទឹកកក ដែលប្រភេទត្រីល្អិតនេះអាចលក់ក្នុងតម្លៃបោះដុំរហូតដល់ជិត ៥ ដុល្លារក្នុងមួយគីឡូក្រាម។

ត្រីប្រភេទនេះក៏ត្រូវប្រើប្រាស់ក្នុងតំបន់ដែរ ដោយកែច្នៃជាប្រហិតត្រី ឬគ្រឿងផ្អាប់ ដែលគេហៅថា ម៉ាំ។ ខ្លះទៀតប្រើជាចំណីត្រីសម្រាប់កសិដ្ឋានក្នុងតំបន់ ក្នុងការចិញ្ចឹមរ៉ស់/ឆ្ដោ និងត្រីអណ្ដែង នៅក្នុងបែរ និងស្រះ។

អ្នកស្រី ឌី អ៊ិត អាជីវករលក់ត្រី បាននិយាយថា “យើងមានត្រីច្រើនក្នុងឆ្នាំ២០១៧ ប៉ុន្តែត្រីចាប់ផ្ដើមថយចុះនៅឆ្នាំ២០១៨”។ កាលពីបួនឆ្នាំមុន សូម្បីតែស្ត្រីក៏អាចទៅនេសាទត្រីបានពី ១០-២០ គីឡូក្រាមដែរ ក្នុងរយ:ពេលមួយម៉ោងយ៉ាងងាយស្រួល ដោយទូកម៉ាស៊ីនដែលប្រើប្រាស់មងចំនួនបីដែលមានប្រវែងប្រហែល ៦០ ម៉ែត្រ។ ប្រភេទត្រីគោលដៅគឺត្រីរៀល ប្រើសម្រាប់ធ្វើជាប្រហុក ផ្អក ដែលជាអាហារដ៏សំខាន់ក្នុងប្រទេសកម្ពុជា។ គាត់បានបន្តថា ចាប់តាំងពីឆ្នាំ២០១៨ ការនេសាទត្រីបានថយចុះមកនៅត្រឹមតែ ២-៣ គីឡូក្រាមតែប៉ុណ្ណោះក្នុងមួយម៉ោង បើទោះបីជាស្ត្រីប្រើប្រាស់មងវែងជាងមុនរហូតដល់ ១ ២០០ ម៉ែត្រក៏ដោយ។ ដោយមិនអាចរកចំណូលបានពីការនេសាទនោះ លោកស្រី ឌី អ៊ិត បានឱ្យដឹងថា គាត់បានងាកទៅការចិញ្ចឹមត្រីឆ្ដោក្នុងបែរជំនួសវិញ។ ប៉ុន្តែទឹកជំនន់ដែលស្រកហូរចូលទៅក្នុងភូមិបានបំពុល ហើយគាត់ក៏ត្រូវចល័តបែរជាញឹកញាប់។ គាត់បន្ថែមថា “ដោយសារវាពិបាកពេក ដូច្នេះខ្ញុំក៏សម្រេចចិត្តឈប់។ ឥឡូវនេះខ្ញុំចិញ្ចឹមត្រីអណ្ដែង ត្រីប្រភេទនេះអាចសម្របខ្លួនយ៉ាងល្អជាមួយគុណភាពទឹកអន់”។ គាត់ចាប់ផ្តើមរកស៊ីទិញលក់ត្រីពីអ្នកនេសាទ នៅភូមិបណ្តែតទឹក ហើយយកទៅលក់នៅដីគោក។

ទោះបីជាការចាប់ត្រីបានប្រសើរឡើងនៅឆ្នាំនេះ ធៀបនឹងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកម្រិតទឹកមានកម្រិតទាបក៏ដោយ ក៏អ្នកស្រី ឌី អ៊ិត បង្ហាញថា ត្រីរៀលមិនសូវសម្បូរដូចកាលពី ០២ ទសវត្សរ៍មុននោះទេ។  “ខ្ញុំគ្រាន់តែចែវទូកជុំវិញប្រឡាយក្នុងភូមិ នៅពេលដែលទឹកជន់លិច ហើយខ្ញុំអាចចាប់បានត្រីរៀលបានយ៉ាងងាយដោយគ្រាន់តែគោះទឹក។ ត្រីនឹងឡើងមកលើផ្ទៃទឹក ហើយខ្ញុំមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគរយៈពេលបីថ្ងៃ”។

អ្នកស្រី ឌី អ៊ិត បានបន្តទៀតថា “នៅក្នុងពេលនោះ អ្នកភូមិអាចចាប់ត្រីបានរាប់តោនជារៀងរាល់ថ្ងៃដោយប្រើលបឡុក។ មានពេលខ្លះ អាចនេសាទបានត្រី ៣-៤ តោនក្នុងមួយថ្ងៃ ហើយត្រូវបោះចោល១តោនចូលបឹងវិញក៏មាន ព្រោះអ្នកប្រមូលទិញមិនចង់បានត្រីច្រើន”។

ប្រភេទត្រីកាបដែលមានវដ្ដជីវិតខ្លីទាំងនេះ ស្ថិតនៅក្នុងចំណោមប្រភេទត្រីដែលជំរុញដល់ផលចាប់ត្រីនៅទូទាំងអាងទន្លេមេគង្គក្រោម (ប្រភេទត្រីកាបមានច្រើនជាង ៤៥ ភាគរយនៃបរិមាណប្រភេទត្រីដែលមាន និងជីវម៉ាសរបស់អាងទន្លេ)៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com