ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

លោកជំទាវ ឱ វណ្ណឌីន រម្លឹកជាថ្មីថា គ្រប់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក សុទ្ធតែអាចទប់ទល់វីរុសកូវីដ-១៩ គ្រប់ប្រភេទ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា រាល់វ៉ាក់សាំងទាំងអស់ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) សុទ្ធតែមានសមត្ថភាពអាចទប់ទល់នឹងវីរុសកូវីដ-១៩ គ្រប់ប្រភេទទាំងអស់ រួមទាំងពពួកបំប្លែងថ្មីបំផុត អូមីក្រុង (Omicron)។

លោកជំទាវបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈបណ្តាញតេឡេក្រាម ដោយបានសង្កត់ធ្ងន់ថា នេះហើយជាមូលហេតុដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាត្រូវតែមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ចំពោះអ្នកដែលមិនទាន់បានចាក់ សូមរួសរាន់ទៅចាក់នៅមន្ទីរពេទ្យជាតិ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតកន្លែងរស់នៅ ហើយសម្រាប់អ្នកដែលបានចាក់ដូសទី១ហើយ សូមប្រញាប់ទៅចាក់ដូសទី២ ទៅតាមថ្ងៃខែកំណត់។ ដោយឡែកសម្រាប់អ្នកដែលបានចាក់២ដូស ឬដូសមូលដ្ឋានរួច សូមស្វះស្វែងរកការចាក់ដូសទី៣ ឬដូសជំរុញ ដើម្បីបង្កើនអង្គបដិបក្ខការពារខ្លួនបន្ថែមទៀត។

សូមបញ្ជាក់ថា វីរុសបំប្លែងថ្មី អូមីក្រុង មានសមត្ថភាពបំប្លែងខ្លួនច្រើនជាងវីរុសដទៃទៀត ដែលធ្វើឱ្យវាមានលទ្ធភាពឆ្លងលឿនជាងវីរុសកូវីដ-១៩បំប្លែងថ្មីមុនៗ មានដូចជា ដែលតា អាល់ហ្វា ហ្គាមម៉ា ជាដើម តែវ៉ាក់សាំងកូវីដ-១៩ នៅតែជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការការពារគ្រប់បុគ្គលពីការធ្លាក់ខ្លួនឈឺធ្ងន់ ការចូលសម្រាកពេទ្យ និងការស្លាប់។

លោកជំទាវ បានមានប្រសាសន៍បន្ថែមថា ជាមួយនឹងការចាក់វ៉ាក់សាំងគ្រប់ដូសរួច វិធានការ ០៣ការពារ និង០៣កុំ នៅតែជាវិធានការដ៏មានប្រសិទ្ធភាព ដើម្បីទប់ទល់ការចម្លងវីរុសកូវីដ-១៩ រួមនឹងវីរុសបំប្លែងថ្មីអូមីក្រុង ផងដែរ។

ហេតុដូច្នេះ សូមបុគ្គលគ្រប់រូបកុំមានការភ័យស្លន់ស្លោរ និងព្រងើយកន្តើយ ឬធ្វេសប្រហែសនោះទេ តែត្រូវបន្តប្រុងប្រយ័ត្ន និងរៀនរស់ក្នុងគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញនូវការឆ្លងរាលដាលវីរុសនេះ ដែលអាចកើតមានឡើងគ្រប់ពេលវេលា ដែលនឹងនាំឱ្យមានគ្រោះថ្នាក់ដល់សហគមន៍ និងនាំឱ្យមានការស្លាប់បន្ថែមទៀត ជាពិសេសលើជនចាស់ជរាដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com