ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ជា​អ្នកណា​?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang កើត​នៅ​ថ្ងៃ​១៤ ខែមីនា ឆ្នាំ​១៩៧៧ នៅ​ខេត្តបាត់ដំបង​។ ម្តាយ​ឈ្មោះ សុខ សុវណ្ណ​នា​រីក​ញ្ច​រ៉ា និង​ឪពុក​ឈ្មោះ រស់ ស៊ី​សុរិយា​បុត្រ​។ ម្ដាយ​របស់លោក បាន​ស្លាប់ ក្រោយ​លោក កើត​បាន​មួយ​សប្ដាហ៍ ក្នុង​ជំនាន់​ប៉ុលពត​។ នៅ​ឆ្នាំ​១៩៨២ ឪពុក ក៏​ស្លាប់​ដោយសារ​ជំងឺ​។

​លោក​បានរស់នៅ​ជាមួយ​ពូ​បង្កើត រហូតដល់​ឆ្នាំ​១៩៨៨​។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៨៨ ដោយសារ​ជំនួញ​របស់​ពូ​លោក​ក្ស័យ​ធន់ ហើយរ​ត់ទៅ​បរទេស លោក​ក៏បាន​រស់នៅ តែម្នាក់ឯង គ្មាន​បងប្អូន ដោយ​ការ​អាស្រ័យ​ខ្លួន នៅ​វត្ត​និរោធ​។​

​អំឡុងពេល​រៀន​សាកលវិទ្យាល័យ លោក​សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ធ្វើការ​ជា​អ្នករត់​តុ នៅ​រង្គសាល នាគព័ន្ធ​។ ហើយ​ឆ្លៀត​ពេលទំនេរ ទៅធ្វើ​សំណង់ រៀប​ឥដ្ឋ​រកប្រាក់​បន្ថែម ដើម្បី​រៀនសូត្រ ហើយ​ក្រោយពី​នោះ បាន​ទៅ​សម្រាក​នៅ​វត្ត​។

នៅក្នុង​អំឡុង​ឆ្នាំ​២០១៣ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង បាន​លេចមុខ​ចូលរួម បាតុកម្ម​ជាមួយ​មេដឹកនាំ អតីត​មេដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជា ធិបតេយ្យ និង​បាន​បង្កើត​ចលនា​ប្រជាធិបតេយ្យ​និយម ដែល​ចលនា​នេះ គឺជា​ក្រុម យុវជន​ដែលមាន​និន្នាការ​ប្រឆាំង​។ ហើយ​បាន​ដឹកនាំ​សមាជិក​របស់​ចលនា​នេះ ចូលរួម​មហា​បាតុកម្ម ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រឆាំង​លទ្ធផល​បោះឆ្នោត​។​

​ចាប់ពីពេលនោះ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង បាន​កសាង​កម្លាំង និង​ទទួលបាន ប្រជាប្រិយភាព ពី​ក្រុមយុវជន ដែលមាន​និន្នាការ​ប្រឆាំង និង​បានធ្វើ​សកម្មភាព​ផ្សេងៗ និង​ទទួលបាន​ថវិកា​ឧបត្ថម្ភ ពី​ក្រៅប្រទេស ដើម្បី​ធ្វើ​សកម្មភាព និង​បាន​បង្កើត ព្រឹត្តិការណ៍​មួយ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ គឺ​ការប្រមូល​ស្នាម​មេដៃ ប្រជាពលរដ្ឋ ទាមទារ​កោះត្រល់ ពី​វៀតណាម​។​

​ដោយមាន​ការគាំទ្រ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង បានសម្រេច​ចិត្ត​បង្កើត គណបក្ស “​ខ្មែរ​ក្រោក​” នៅក្នុង​ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ ប៉ុន្តែ​មិន​ទទួលបាន​អាសនៈ​នោះទេ​។

លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ ទេសរដ្ឋមន្ត្រី និង​ជា​សមាជិក ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់យោបល់ កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​។ ដោយមាន​កំហុស ក្នុង​ការចុះ​បំពេញការងារ នៅ​ខេត្ត​ព្រះសីហនុ លោក​ត្រូវ​បានបញ្ចប់​មុខតំណែង ពី​សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ឋានៈ​ស្មើ ទេសរដ្ឋមន្ដ្រី​។ បើ​ទោះ​ទោះបីជា​បញ្ចប់​មុខតំណែង​នេះ​ក៏ដោយ ក៏​លោក​បាន​បន្តសកម្មភាព​របស់ខ្លួន ដដែល ប៉ុន្តែ​មិន​ក្រអឺតក្រទម ដូច​កាល​នៅមាន​តំណែង​នោះទេ​។​

​នៅ​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង និង​បក្ខពួក​ជាង ១០ នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ធ្វើការ​ចាប់ខ្លួន ពាក់ព័ន្ធ ករណី​ចូល​ប្លន់ នៅក្នុង​ផ្ទះ​វីឡា របស់​អ្នកលក់​ឡេ អ៊ា​ន សៀវ​ម៉ី​។ ការចាប់ខ្លួន​នេះ បន្ទាប់ពី​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង បាន​ដឹកនាំ​បក្ខពួក​ខ្លួន ប្រដាប់​ដោយ​អាវុធ ចូល​ប្លន់​ផ្ទះ អ្នកលក់​ឡេ​ឈ្មោះ អ៊ា​ន សៀវ​ម៉ី កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ។​

លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង បាន​សារភាពថាៈ ប្រតិបត្តិការ​ប្លន់​ផ្ទះ អ៊ា​ន សៀវ​ម៉ី គឺ​ខ្លួន​ជា​អ្នកដឹកនាំ ដោយផ្ទាល់ ដែល​ក្នុងនោះ រូបគេ រួមជាមួយ​កូនចៅ បួន​នាក់​ផ្សេង ទៀត ប្រដាប់​ដោយ​អាវុធ ចំនួន ប្រាំ​ដើម (AK មួយ​ដើម និង​កាំភ្លើងខ្លី បួន​ដើម​) បាន​ចូលទៅ​បន្លំ ជា​សមត្ថកិច្ច ចុះ​អនុវត្ត​ដីកា ហើយក៏​ឆ្លៀតឱកាស ភ្ជង់​ប្លន់​ម្ចាស់ផ្ទះ​។

មេខ្លោង​រូបនេះ បាន​បន្ថែមថាៈ ពេល​ចូល​ក្នុងផ្ទះ រូប​ខ្លួន បាន​កាន់​កាំភ្លើងខ្លី មួយ​ដើម ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទ មួយគ្រឿង និង​ស្ពាយ​សាក់​កាដូ​មួយ តែដោយសារ​រូប​ខ្លួន មី​ញ៉ូ​ប​ភ្នែក ហើយ​មិនបាន​ពាក់​វ៉ែនតា ខ្លួន​ក៏​ត្រឡប់​ចូលទៅ​អង្គុយចាំ​ក្នុង​រថយន្ត​វិញ​។ ក្រោយពេល​កូនចៅ​ខ្លួន យកបាន​គ្រឿង​ពេជ្រ ជាច្រើន​ឈុត​ហើយ ទើប​នាំគ្នា​ចូល ឡាន គេចខ្លួន​តែម្តង ប៉ុន្តែ​យ៉ាងណា ក៏​នៅតែ​មិនអាច​រត់​រួច ពី​សំណាញ់​ច្បាប់​ដដែល​។

​សូមជម្រាបថា វេលា​ម៉ោង​ប្រមាណ ១០​និង​៤០​នាទី ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ផ្ទះ​អ្នកលក់​ឡេ​អន​ឡាញ អ៊ា​ន សៀវ​ម៉ី ត្រូវបាន​ក្រុមចោរ មួយក្រុម​មាន​គ្នា ប្រាំ​នាក់ ស្លៀកពាក់ ឯកសណ្ឋាន​សមត្ថកិច្ច កាន់​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន បន្លំ​ចូលចាប់​ខ្លួន អ្នកលក់​ឡេ អន​ឡាន ល្បីឈ្មោះ អ៊ា​ន សៀវ​ម៉ី ហើយ​ធ្វើ​សកម្មភាព​ប្លន់​តែម្តង​។ ​ក្រោយ​ពួកចោរ បាន​ចាកចេញ​ប្រមាណ ៧ នាទី ប្អូនប្រុស​របស់ អ៊ា​ន សៀវ​ម៉ី បាន​ហៅ​ទូរស័ព្ទ មកកាន់​លេខ ១២៩១ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការអន្តរាគមន៍​។

កម្លាំង​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ រកឃើញ ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ឈ្មោះ អ៊ា​ន សៀវ​ម៉ី ដែល​ជនល្មើស ទម្លាក់ចោល គឺជា​ដីកា​ក្លែង ក្លាយ ហើយ​ឯកសណ្ឋាន​សមត្ថកិច្ច ដែល​ពួកចោរ​ពាក់ ធ្វើ​សកម្មភាព ក៏​សន្និដ្ឋានថា ជាការ​ក្លែងបន្លំ​។ បន្ទាប់មក អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កា​ស្រាវជ្រាវ កំណត់ មុខសញ្ញា ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់ ភិនភាគ​ពួកចោរ និង​រថយន្ត​ធ្វើ​សកម្មភាព រកឃើញ​តម្រុយ​ថា ករណីនេះ មាន​ការជាប់​ពាក់ព័ន្ធ ជាមួយ​កូនចៅ​ផ្ទាល់​របស់ មេបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang កម្លាំង​ជំនាញ​អាវុធហត្ថ រាជធានី​ភ្នំពេញ ក៏បាន​សម្ងំ​ឃ្លាំមើល​មុខសញ្ញា អស់​ពេល មួយ​យប់ មួយថ្ងៃ​។​

ក្រោម​ការចង្អុលបង្ហាញ​ពី​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​បានទទួល ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា ច្រឹង ខ្មៅ ដោយ​ចាត់​ឲ្យ​លោក ព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមក​សម្របសម្រួល កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចុះ​សំដៅ ទៅកាន់​ផ្ទះ​របស់ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ស្ថិតនៅក្នុង​បុរី ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ ដោយ​ជំ​ហ៊ាន​ដំបូង ឃាត់ខ្លួន​មនុស្ស​ចំនួន ពីរ​នាក់ ដែល​បាន បើកឡាន ចេញពីផ្ទះ ដើម្បី​សួរនាំ និង​បន្ត​សម្រុកចូល​ក្នុងផ្ទះ ដែលជា​សម្បុក​ចោរ ឃាត់ខ្លួន​មនុស្ស ចំនួន ១០ នាក់​បន្ថែមទៀត សរុប ១២ នាក់ (​ប្រុស​ប្រាំបួន​នាក់ ស្រី​បីនាក់​) ដោយ​ក្នុងនោះ ក៏មាន​ទាំង​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ផងដែរ​៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com