ថ្ងៃច័ន្ទ ទី២៨ ខែកក្កដា ឆ្នាំ2025
ទាន់ហេតុការណ៍
"ថៃបាននិងកំពុងពង្រីកទីតាំងវាយប្រហារ និងទាំងទទឹងទិស ហើយមិនរើសគោលដៅ។ ថៃបានវាយប្រហារចូលទៅតំបន់ទីប្រជុំជន វត្តអារាម ផ្ទះប្រជាពលរដ្ឋ មន្ទីរពេទ្យ សាលារៀន និងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បណ្តាលឱ្យមានការខូចខាតជាដំណំ"។=>ច្រកព្រំដែ​នអន្តរជាតិព្រំខេត្តប៉ៃលិន ប្រជាពលរដ្ឋខ្មែររា ប់ពាន់នាក់សម្រុកត្រឡប់មកស្រុកកំ​ណើ​តវិញ ក្រោម​ការយកចិត្តទុកដាក់​ពីរដ្ឋបាល​ខេត្ត=>សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា=>អភិបាលខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ=>ថៃប្រើប្រាស់អាវុធធុនធ្ងន់សម្លុតគំរាមកំហែង និងឈ្លានពានកម្ពុជា *Thailand uses heavy weapons to threaten and invade Cambodia *La Thaïlande utilise des armes lourdes pour menacer et envahir le Cambodge=>ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះត្រួតពិនិត្យមើលកងកម្លាំងជួរមុខ ការពារព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃ លិន=>អភិបាលខេត្តប៉ៃ​លិន ជូនដំណើរបងប្អូនពលករខ្មែរមកពីប្រទេសថៃ ត្រលប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុង ដោយឥតគិតថ្លៃ=>ឯកឧត្ដម សុខ លូ បានអញ្ជើញ​អមដំណើរសម្តេចក្រឡាហោម ស ខេង ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង...=>សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង=>យើងរួមគ្នាប្រកៀកស្មាការពារជាតិ គាំពារសុវត្ថិភាពជូនពលរដ្ឋ និងប្រឆាំងព័ត៌មានក្លែងក្លាយ!
0

ករណីដឹកសពជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, កម្លាំងនគរបាលបំបែកសំណុំរឿងតាមចាប់ជនល្មើសជនជាតិភូមា៥នាក់ និងត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

ករណីដឹកសពជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, កម្លាំងនគរបាលបំបែកសំណុំរឿងតាមចាប់ជនល្មើសជនជាតិភូមា៥នាក់ និងត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ថា ជនល្មើសចំនួន៥នាក់ ដែលបានដឹកសព ជនជាតិចិនម្នាក់ យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បាន ហើយត្រូវបានតុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។

ជុំវិញករណីរឿងខាងលើនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៥៣នាទី មានរថយន្ត ២គ្រឿង ពណ៌ស ១គ្រឿង ពណ៌ខ្មៅ ១គ្រឿង ម៉ាកអាល់ផាត បានជាប់ភក់នៅចំណុចផ្លូវលំ ភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ពេលនោះអ្នកបើករថយន្ត និងអ្នកជិះនៅក្នុងរថយន្តបានរកប្រជាពលរដ្ឋឲ្យជួយទាញរថយន្តចេញពីភក់ រួចក៏បានបើកចេញទៅបាត់។

លុះស្អែកឡើងដោយមានការសង្ស័យ ប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល, ភ្លាមនោះសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងនោះ ធ្វើការត្រួតពិនិត្យ ឃើញមានសាកសពម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ សង្ស័យជាជាជនជាតិចិនកប់ក្នុងប្រឡាយ។

ដោយមានដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំបានបង្កើតគណៈកម្មការពិនិត្យសាកសពជាលទ្ធផល ផ្នែកក្បាល ដងខ្លួន និងផ្នែកអាវៈយវៈ ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់។

យោងតាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត និងមានការពិនិត្យយ៉ាងល្អិតល្អន់របស់មន្រ្តីជំនាញកោសល្យវិច្ច័យ ការបំភ្លឺរបស់សាក្សី និងមានការឯកភាពបឋមពីលោកព្រះរាជអាជ្ញារង សន្និដ្ឋានថា ជនរងគ្រោះសង្ស័យស្លាប់ ដោយសារគាំងបេះដូង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងអធិការនគរបាលស្រុកអូរជ្រៅ ធ្វើការស្រាវជ្រាវតាមរករថយន្ត និងមុខសញ្ញាខាងលើ រហូតឃាត់ខ្លួនជនល្មើសចំនួន០៦នាក់ (ជនជាតិមីយ៉ាន់ម៉ា៥នាក់ និងជនជាតិចិនម្នាក់) នៅចំណុចការដ្ឋានចិនស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយដកហូត រថយន្ត២គ្រឿង Lexus LM ពាក់ស្លាកលេខកម្ពុជា ST.1001 និងរថយន្ត Lexus LM ពាក់ស្លាកលេខ ភ្នំពេញ CA-6968ជន។

ក្រោយធ្វើការសាកសួរ ក្នុងចំណោមជនល្មើសខាងលើ បានឆ្លើយអះអាងថា ជនរងគ្រោះមានឈ្មោះ A Xing ជនជាតិចិន (សាកសព) ជាបុគ្គលិកដែលខ្លួនទទួលយកមកធ្វើការបានមួយរយៈពេល។ ជនរងគ្រោះកើតមានជំងឺក៏ស្លាប់ក្នងបន្ទប់ ពេលនោះពួកខ្លួនភ័យក៏បាននាំកូនចៅជនជាតិភូមាចំនួន០៥នាក់ (ទាំងរូបខ្លួន) ជិះរថយន្ត២គ្រឿង ខាងលើដឹកសាកសពជនរងគ្រោះយកទៅចោលនៅព្រៃឆ្ងាយដែលខ្លួនមិនស្គាល់ តែម្តងទៅព្រោះខ្លាចប៉ូលីសឃើញ។

ក្រោយបញ្ចប់ការសួរនាំ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនក្រុមជនល្មើសជនជាតិភូមាទាំង៥នាក់ ទៅតុលាការរហូតចៅក្រមចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតែម្តង៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!