ថ្ងៃច័ន្ទ ទី២៨ ខែកក្កដា ឆ្នាំ2025
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ ៣០០លានរៀល ដល់មូលនិធិ CTN ទ្រទ្រង់កងទ័ព និងជនភៀសសឹក ដំណាក់កាលទី២=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូ ចូលរួមប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី=>"ថៃបាននិងកំពុងពង្រីកទីតាំងវាយប្រហារ និងទាំងទទឹងទិស ហើយមិនរើសគោលដៅ។ ថៃបានវាយប្រហារចូលទៅតំបន់ទីប្រជុំជន វត្តអារាម ផ្ទះប្រជាពលរដ្ឋ មន្ទីរពេទ្យ សាលារៀន និងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បណ្តាលឱ្យមានការខូចខាតជាដំណំ"។=>ច្រកព្រំដែ​នអន្តរជាតិព្រំខេត្តប៉ៃលិន ប្រជាពលរដ្ឋខ្មែររា ប់ពាន់នាក់សម្រុកត្រឡប់មកស្រុកកំ​ណើ​តវិញ ក្រោម​ការយកចិត្តទុកដាក់​ពីរដ្ឋបាល​ខេត្ត=>សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា=>អភិបាលខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ=>ថៃប្រើប្រាស់អាវុធធុនធ្ងន់សម្លុតគំរាមកំហែង និងឈ្លានពានកម្ពុជា *Thailand uses heavy weapons to threaten and invade Cambodia *La Thaïlande utilise des armes lourdes pour menacer et envahir le Cambodge=>ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះត្រួតពិនិត្យមើលកងកម្លាំងជួរមុខ ការពារព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃ លិន=>អភិបាលខេត្តប៉ៃ​លិន ជូនដំណើរបងប្អូនពលករខ្មែរមកពីប្រទេសថៃ ត្រលប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុង ដោយឥតគិតថ្លៃ=>ឯកឧត្ដម សុខ លូ បានអញ្ជើញ​អមដំណើរសម្តេចក្រឡាហោម ស ខេង ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង...
0

មហន្តរាយនៃព្រៃឈេីដ៏ធំ​ កំពុងកើតមានឡេីង​ នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តស្ទឹងត្រែង..

មហន្តរាយនៃព្រៃឈេីដ៏ធំ​ កំពុងកើតមានឡេីង​ នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តស្ទឹងត្រែង..

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ដស្ទឹងត្រែង÷ រូបភាពអំពីការកាប់បំផ្លាញព្រៃឈើថ្មីៗនេះ​ ស្ដិតនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់​ គ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង​ គឺបានបង្ហាញអំពីមហន្តរាយថ្មីទៀតនៃការកាប់បំផ្លាញព្រៃឈើ។​ ក្រុម​ស្នាដៃ​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឈើ​ ដែល​អាច​ជាអ្នក​មាន​ខ្នង​បង្អែក​ក្រាស់​ៗ​ និង​ជាបុគ្គល​ដែល​មាន​ឥទ្ធិពល​ ទេីប​មិន​មាន​មន្ដ្រី​រូប​ណា​ ហ៊ាន​ចាត់​វិធានការ​។

រូបថត​ នៃការ​កាប់​ផ្តួលរម្លំ​ ដេីមឈេីធំ២ជា​ច្រើន​ដេីម​ ត្រូវថតបាន កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ បង្ហាញឲ្យឃើញអំពីគលឈើ និងឈើដែលក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឈើ​ ទើបអារផ្ដួលថ្មីៗនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលគេដឹងថា ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ មន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង គ្រប់គ្រងដោយលោក ស្រេង ជាហេង ជាប្រធាន ។

បើតាមប្រភពបានរាយការណ៍ថាសកម្មភាពអាឈើបែបអនាធិបតេយ្យ នៅត្រង់ចំណុចភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង​ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដោយមិនមានការទប់ស្កាត់ពីមន្ត្រីបរិស្ថាននោះឡើយ។ ភាពស្ងៀមស្ងាត់ របស់ស្ថាប័នជំនាញទាំង នេះនាំឲ្យមានមន្ទិលសង្ស័យថា អាចមាន​អ៌ាកំបាំង​នៅ​ពី​ក្រោយ​ រវាងមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះ ជាមួយនឹងក្រុមកាប់ឈើ ។ បើតាមប្រភពរាយការណ៍ថា ការកាប់ឈើទាំងនោះមានទំហំធំដែលបង្កឲ្យមានមហន្ដរាយយ៉ាងខ្លាំងដល់ធនធានធម្មជាតិ​ ដែល​ជាកត្ដា​ធ្វើ​ឱ្យ​បាត់បង់​លំនឹងផែនដី​ ការ​បម្រែបម្រួល​អាកាសធាតុ​ និង​តុល្យភាព​កាបូន​ ជាដេីម។

ប្រភពពីប្រជាពលរដ្ឋបានរិះគន់ តៗគ្នា និងអ្នកសារព័ត៌មាន កន្លងមកដែលបានផ្សព្វផ្សាយ បង្ហាញអត្តសញ្ញាណក្រុមឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឈើ​  ក៏​ប៉ុន្តែ​មន្ត្រីជំនាញបរិស្ថាន​ តែងតែឆ្លើយថាមិនបានដឹង​ ដោយសំអាងថាមិនបានឃើញ​ និងមិនបានទៅដល់ ។

តើហេតុអ្វី.បានជាក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឈើ​នោះ​ អាចចូលទៅកាប់បំផ្លាញដើមឈើធំៗ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់បាន.?? ករណីនេះ សមត្ថកិច្ច ជំនាញ ពាក់ព័ន្ធ មានតួនាទីបង្ក្រាប ក៏ត្រូវបើកស៊ើបអង្កេត ស្រាវជ្រាវ នូវតម្រុយនេះ​ ដេីម្បី​ទប់​ស្កាត់​ និងការពារ ធនធានធម្មជាតិ សត្វព្រៃ ដែលកំពុងរងនូវការបំផ្លាញ បាត់បង់ ដោយក្រុមឧក្រឹដ្ឋជន ដើម្បីរក្សាបាន​ ជាឧត្ដម​ប្រយោជន៍ជាតិជាធំ។

ក្រោយពីបែកធ្លាយរូបភាពគល់ឈើជាច្រើន និងឈើដែលក្រុមឧក្រិដ្ឋជនអាផ្ដួលរំលំដែលមានមុខកាត់ធំៗ ត្រូវបានគេបង្ហោះនៅតាមបណ្ដាញសង្គមព្រងប្រៀបមកនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គេសង្កេតឃើញលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំក្រុមការងារកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងការកាត់រលំ អាជ្រៀកឈើ នៅចំណុចនិយាមការ569752-1488530 ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលគ្រប់គ្រងដោយលោក  ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់
ដើម្បីចាត់វិធានការបង្ក្រាប ប៉ុន្តែក្រុមឧក្រិដ្ធជនហាក់ដឹងខ្លួនមុន ឬប្រហែលមានអ្នករាយការណ៍ប្រាប់មុន ទើបពួកគេនាំគ្នាបើកគេចចេញមកក្រៅអស់ យ៉ាងសុវត្ថិភាព ខណះសមត្ថកិច្ច អាជ្ញាធរ ជំនាញ ពាក់ព័ន្ធ អោយសម្រាកបណ្តោះអាសន្ន ជៀសវាងបែកការណ៍ ។ ចំណុចនេះហើយទើប លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត និងក្រុមការងារកម្លាំងចម្រុះ ចុះមកបានត្រឹមតែត្រួតពិនិត្យមើល និងរាប់គល់ឈើឃើញថាមានចំនួន៥៦គល់ ក្នុងនោះគល់ឈើអារលំថ្មីមានចំនួន៤៩គល់ និងគល់ឈើអារចាស់មានចំនួន ៧គល់ ជាប្រភេទឈើ ឈើទាល ដែលក្រុមឧក្រិដ្ធជនមិនអាចគាស់យកទៅបានទើបបន្សល់ទុកនៅទីនោះ ។

 ករណីនេះលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តថា មន្ត្រីជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តសហការជាមួយអាជ្ញាធរភូមិឃុំ ស្រាវជ្រាវរកជនដែលបានប្រព្រត្តដើម្បីចាត់ការតាមនិតិវិធី។ មាន.ត.

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!