ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងចុះការពារសន្តិសុខ សុវត្ថិភាព ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក!​=>អាជ្ញាធរខេត្តប៉ៃ លិន បន្តជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ=>ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា លើកឡើងថា សមត្ថកិច្ចនឹងមិនអត់ឱនឱ្យបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តអំពើក្បត់ជាតិឯងនោះទេ=>ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖=>សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ ៣០០លានរៀល ដល់មូលនិធិ CTN ទ្រទ្រង់កងទ័ព និងជនភៀសសឹក ដំណាក់កាលទី២=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូ ចូលរួមប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី=>"ថៃបាននិងកំពុងពង្រីកទីតាំងវាយប្រហារ និងទាំងទទឹងទិស ហើយមិនរើសគោលដៅ។ ថៃបានវាយប្រហារចូលទៅតំបន់ទីប្រជុំជន វត្តអារាម ផ្ទះប្រជាពលរដ្ឋ មន្ទីរពេទ្យ សាលារៀន និងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បណ្តាលឱ្យមានការខូចខាតជាដំណំ"។=>ច្រកព្រំដែ​នអន្តរជាតិព្រំខេត្តប៉ៃលិន ប្រជាពលរដ្ឋខ្មែររា ប់ពាន់នាក់សម្រុកត្រឡប់មកស្រុកកំ​ណើ​តវិញ ក្រោម​ការយកចិត្តទុកដាក់​ពីរដ្ឋបាល​ខេត្ត=>សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា=>អភិបាលខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ
0

អភិបាលខេត្តកណ្ដាលឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពង្រឹងសមត្ថភាពហ្វឹកហាត់ គោរពវិន័យ និងស្ដាប់តាមការណែនាំរបស់គ្រូបង្ហាត់ ដើម្បីទទួលបានចំណាត់ថ្នាក់ល្អនាឱកាសប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ខាងមុខនេះ។

អភិបាលខេត្តកណ្ដាលឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពង្រឹងសមត្ថភាពហ្វឹកហាត់ គោរពវិន័យ និងស្ដាប់តាមការណែនាំរបស់គ្រូបង្ហាត់ ដើម្បីទទួលបានចំណាត់ថ្នាក់ល្អនាឱកាសប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ខាងមុខនេះ។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

­ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការជំរុញ និងលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញទស្សនាការហ្វឹកហាត់ និងសំណេះសំណាលជាមួយកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្នុងក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ដើម្បីទទួលបានចំណាប់ថ្នាក់ល្អ នោះកីឡាករទាំងអស់ត្រូវគោរពឱ្យបាននូវវិន័យ ក្រមសីលធម៌ក្នុងការប្រកួត និងស្ដាប់តាមការណែនាំរបស់គ្រូបង្ហាត់ ពិសេសជាងនេះទៀត កីឡាបាល់ទះនេះ ដើម្បីទទួលបានជ័យជំនះ នោះយើងត្រូវប្រើប្រាស់កម្លាំងជាក្រុម ដោយសហការគ្នាក្នុងការប្រកួត មិនត្រូវគិតថាខ្លួនឯងអ្នកខ្លាំង អ្នកល្អ ហើយលេងម្នាក់ឯងទទួលបានជោគជ័យឡើង។ កត្តាសាមគ្គីភាពជាក្រុម ទើបធ្វើឱ្យយើងទាំងអស់គ្នាទទួលបាននូវលទ្ធផលល្អក្នុងការប្រកួត។

ឯកឧត្តម បន្ថែមថា៖ កីឡាគឺបង្កើននូវសាមគ្គីភាព ឯកភាពគ្នា មានទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ពិសេសធ្វើឱ្យយើងមានសុខភាពល្អ កីឡាតែងតែមានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែយើងបានបង្កើននូវមិត្តភាព និងសាមគ្គីភាព ជាមួយគ្នាបានល្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជូនពរដល់កីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឱ្យទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឱ្យដឹងថា៖ ការប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ នឹងត្រូវធ្វើការប្រកួតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៦ពូល ហើយសម្រាប់ក្រុមបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ស្ថិតនៅពូលB ដោយប្រកួតដំបូងរបស់ក្រុមបាល់ទះនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី១០ ខែធ្នូ ដែលត្រូវជួបជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស A។ 

Filed in: កីឡា, ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!