ថ្ងៃច័ន្ទ ទី២៨ ខែកក្កដា ឆ្នាំ2025
ទាន់ហេតុការណ៍
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា លើកឡើងថា សមត្ថកិច្ចនឹងមិនអត់ឱនឱ្យបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តអំពើក្បត់ជាតិឯងនោះទេ=>ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖=>សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ ៣០០លានរៀល ដល់មូលនិធិ CTN ទ្រទ្រង់កងទ័ព និងជនភៀសសឹក ដំណាក់កាលទី២=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូ ចូលរួមប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី=>"ថៃបាននិងកំពុងពង្រីកទីតាំងវាយប្រហារ និងទាំងទទឹងទិស ហើយមិនរើសគោលដៅ។ ថៃបានវាយប្រហារចូលទៅតំបន់ទីប្រជុំជន វត្តអារាម ផ្ទះប្រជាពលរដ្ឋ មន្ទីរពេទ្យ សាលារៀន និងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បណ្តាលឱ្យមានការខូចខាតជាដំណំ"។=>ច្រកព្រំដែ​នអន្តរជាតិព្រំខេត្តប៉ៃលិន ប្រជាពលរដ្ឋខ្មែររា ប់ពាន់នាក់សម្រុកត្រឡប់មកស្រុកកំ​ណើ​តវិញ ក្រោម​ការយកចិត្តទុកដាក់​ពីរដ្ឋបាល​ខេត្ត=>សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា=>អភិបាលខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ=>ថៃប្រើប្រាស់អាវុធធុនធ្ងន់សម្លុតគំរាមកំហែង និងឈ្លានពានកម្ពុជា *Thailand uses heavy weapons to threaten and invade Cambodia *La Thaïlande utilise des armes lourdes pour menacer et envahir le Cambodge=>ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះត្រួតពិនិត្យមើលកងកម្លាំងជួរមុខ ការពារព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃ លិន
0

ប្រជាពលរដ្ឋដែលរស់នៅឃុំព្រែកថ្មី ស្រុកកោះធំ បានសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានសម្រេចផ្ដល់ផ្លូវបេតុងមួយខ្សែ ជូនពួកគាត់

ប្រជាពលរដ្ឋដែលរស់នៅឃុំព្រែកថ្មី ស្រុកកោះធំ បានសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានសម្រេចផ្ដល់ផ្លូវបេតុងមួយខ្សែ ជូនពួកគាត់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកោះធំ អញ្ជើញចុះពិនិត្យផ្លូវដី ១ខ្សែ ប្រវែង១០០០ម៉ែត្រ ស្ថិតនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល តាមសំណូមពររបស់ប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងការប្រើប្រាស់នៅរដូវវស្សា។

លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានហើយដឹងថា៖ ផ្លូវ០១ខ្សែនេះ ជាផ្លូវដែលប្រជាពលរដ្ឋមានការប្រើប្រាស់ចំនួន១.៤០១គ្រួសារ សម្រាប់ការដឹកកសិផលរបស់ប្រជាកសិករនារដូវប្រមូលផល ជាពិសេសការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងព្រែកផ្ទាល់មានចំនួន៧៥គ្រួសារ ជួបការលំបាកខ្លាំងពេលមានភ្លៀងម្តងៗធ្វើអោយសិស្សានុសិស្ស រអិលដួល ប្រឡាក់សំលៀកបំពាក់ធ្វើអោយយឺតយ៉ាវមិនទាន់ម៉ោងចូលរៀន ជួនកាលមានគ្រោះថ្នាក់បង្កររបួសស្នាមមិនបានមករៀនក៏មាន។

បន្ទាប់ពីចុះពិនិត្យជាក់ស្ដែងនៅទីតាំងផ្លូវដីនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមើលឃើញថា ផ្លូវដីនេះពិតជាជួបការលំបាក ក្នុងការប្រើប្រាស់នៅរដូវវស្សា ក៏ដូចជារដូវប្រាំង ហើយដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស សម្រួលក្នុងការដឹកកសិផលរបស់ប្រជាកសិករយកទៅលក់នៅលើទីផ្សារ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរជំនាញ ពិសេសទីចាត់ការផែនការវិនិយោគ ត្រូវសិក្សាគម្រោងផ្លូវនេះឱ្យច្បាស់ ដើម្បីសាងសង់ជាផ្លូវចាក់បេតុងអាមេ ប្រវែង១០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ។

ក្នុងការចុះពិនិត្យ និងសម្រេចផ្ដល់ផ្លូវបេតុងជូនប្រជាពលរដ្ឋនាពេលនោះដែរ ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរស្រុក ឃុំ ដែលបាននាំយកសំណើរបស់ពួកគាត់ ពិសេសបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់ ដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំ ហើយពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលនៅពេលឆាប់ៗខាងមុខនេះ ពួកគាត់នឹងមានផ្លូវបេតុងមួយខ្សែងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!