ថ្ងៃច័ន្ទ ទី២៨ ខែកក្កដា ឆ្នាំ2025
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ ៣០០លានរៀល ដល់មូលនិធិ CTN ទ្រទ្រង់កងទ័ព និងជនភៀសសឹក ដំណាក់កាលទី២=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូ ចូលរួមប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី=>"ថៃបាននិងកំពុងពង្រីកទីតាំងវាយប្រហារ និងទាំងទទឹងទិស ហើយមិនរើសគោលដៅ។ ថៃបានវាយប្រហារចូលទៅតំបន់ទីប្រជុំជន វត្តអារាម ផ្ទះប្រជាពលរដ្ឋ មន្ទីរពេទ្យ សាលារៀន និងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បណ្តាលឱ្យមានការខូចខាតជាដំណំ"។=>ច្រកព្រំដែ​នអន្តរជាតិព្រំខេត្តប៉ៃលិន ប្រជាពលរដ្ឋខ្មែររា ប់ពាន់នាក់សម្រុកត្រឡប់មកស្រុកកំ​ណើ​តវិញ ក្រោម​ការយកចិត្តទុកដាក់​ពីរដ្ឋបាល​ខេត្ត=>សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា=>អភិបាលខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ=>ថៃប្រើប្រាស់អាវុធធុនធ្ងន់សម្លុតគំរាមកំហែង និងឈ្លានពានកម្ពុជា *Thailand uses heavy weapons to threaten and invade Cambodia *La Thaïlande utilise des armes lourdes pour menacer et envahir le Cambodge=>ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះត្រួតពិនិត្យមើលកងកម្លាំងជួរមុខ ការពារព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃ លិន=>អភិបាលខេត្តប៉ៃ​លិន ជូនដំណើរបងប្អូនពលករខ្មែរមកពីប្រទេសថៃ ត្រលប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុង ដោយឥតគិតថ្លៃ=>ឯកឧត្ដម សុខ លូ បានអញ្ជើញ​អមដំណើរសម្តេចក្រឡាហោម ស ខេង ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង...
0

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានអញ្ជើញចុះពិនិត្យ និងវាយ​តម្លៃ​ផលប៉ះពាល់ដំណាំស្រូវដែលខូចខាតដោយសារទឹកជំនន់ នៅក្នុង​ខេត្តក្រចេះ

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានអញ្ជើញចុះពិនិត្យ និងវាយ​តម្លៃ​ផលប៉ះពាល់ដំណាំស្រូវដែលខូចខាតដោយសារទឹកជំនន់ នៅក្នុង​ខេត្តក្រចេះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃ​ពីផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់នៅក្នុងខេត្តក្រចេះ។

ដំណើរចុះពិនិត្យ និងវាយតម្លៃនោះ ក៏មានការចូលរួមពីលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់​រកាកណ្តាល និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនេះ ថ្នាក់ដឹកនាំនិងប្រតិភូក្រុមការងារ បានធ្វើដំណើរទៅកាន់ទីតាំងភូមិសាស្ត្រចំនួន៣​ ដែលរងគ្រោះដោយសារទឹកជំនន់ រួមមាន ភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី និងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ឯកឧត្តម តូច ប៊ុនហួរ បានណែនាំទៅកាន់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ឱ្យធ្វើការជិតស្និត និងជាប់ជាប្រចាំ​ ជាមួយ​អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ធ្វើយ៉ាងណាស្រង់ទិន្នន័យផ្ទៃដីប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូន​ទៅក្រសួងកសិកម្ម និងស្នើសុំពូជស្រូវទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនប្រជាកសិករស្តារស្រូវរបស់ពួកគាត់ឡើងវិញនៅពេលទឹកស្រក។

ជាការកត់សម្គាល់ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ផ្ទៃដីលិចទឹកនៅក្នុងខេត្ត​ក្រចេះទាំងមូលមានចំនួន ៨ ២៥៨ ហិកតា ក្នុងចំណោមនោះមាន​ផ្ទៃដីខូចខាតទាំងស្រុងចំនួន ៥ ៧៨៥ហិកតា។ យ៉ាងណាក៏ដោយ បើតាមការវាយតម្លៃរបស់មន្ត្រីជំនាញ ដែលផ្ទៃដីយ៉ាងហោចណាស់ ៥ ៤៦០ហិកតា មានលទ្ធភាពនិងប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្តារឡើងវិញ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!