ទាន់ហេតុការណ៍
សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង...=>ប្រធានគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលចូលរួមគាំទ្របណ្តុះគំនិតស្អាត បៃតង និងចីរភាព នៅក្នុងប្រទេសកម្ពុជា=>រយ:ពេល ២សប្តាហ៍ ពលរដ្ឋជាង ១៩ម៉ឺននាក់ បានយល់ដឹងពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅទូទាំងប្រទេស=>ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញប្រគល់ប័ណ្ណ​សរសើរ លិខិត​សរសើរ របស់អគ្គបញ្ជាការ ជូន​ដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប!​=>ពិធីបិទការប្រកួតកីឡាមហាជនស្រុកពារាំង ក្រោមអធិបតីភាពលោក ចេម ប្រា អភិបាលស្រុកពារាំង និងលោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុក=>កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ ខែឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ=>ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ដែលបានជួយសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូក ខេត្តកណ្ដាល ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ បានយ៉ាងល្អប្រសើរ ដោយមិនមានសំរាមពាសវាលពាសកាលឡើយ។=>ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានទ្រុឌទ្រោម​ ក្នុងស្រុកព្រះស្ដេច និងស្រុកស្វាយជ្រំ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលបង្រ្កាបគ្រឿងញៀនប្រហែល ១០០គីឡូក្រាម!=>ល្បែងសុីសងមាន់ជល់អនឡាញ និងឡូតូ8888 ស្ថិតនៅផ្សារដីថ្មី ចំណុចតារាងបាល់ទះ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើលេងយ៉ាងសប្បាយ មិនខ្វល់ពីអាជ្ញាធរក្នុងមូលដ្ឋាន..!
0

ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ បានបិទបញ្ចប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ បានបិទបញ្ចប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅល្ងាច ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដើម្បីអបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤ ដោយមានការចូលរួមពី តំណាងមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ, តំណាងស.ស.យ.ក រាជធានីភ្នំពេញ, តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, តំណាងក្លឹបបាល់ទាត់ភ្នំពេញក្រោន, ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីតលោកគ្រូ អ្នកគ្រូ និងអតីតសិស្សសាលាបាក់ទូក ព្រមទាំង នាយទាហាន នាយទាហានរង អាវុធហត្ថរាជធានីភ្នំពេញ ប្រតិភូក្រុមកីឡាករទាំងអស់ ចូលរួមយ៉ាងច្រើនកុះករ នៅទីលានបាល់ទាត់ SMART RSN Stadium (ភ្នំពេញក្រោន)។

ការប្រកួតដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញឆ្នាំ២០២៤ គឺចាប់ផ្តើមដំណើរការឡើង ចាប់តាំងពី ខែមករា រហូតដល់ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន មន្ទីរចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុម ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯងផ្ទាល់ ដើម្បីចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានថ្លែងកោតសសើរដល់ក្រុមកីឡាកររួមនិង ក្រុមការងារ ដែលបានរៀបចំការប្រកួត តាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ។ ឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តថា តាំងពីលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកដល់លោកធ្វើជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកតែងតែបំផុសស្មារតីចូលរួមគាំទ្រ និងលេងកីឡាដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមគំរូដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។ ឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានសម្តែងនូវមោទកភាព ចំពោះការរីកចម្រើន លើវិស័យកីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីបាន រលាយបាត់ទាំងស្រុង ក្នុងរបប ប៉ុលពត ៣ឆ្នាំ ០៨ខែ និង២០ថ្ងៃ តែអាចងើបរស់ឡើងវិញ ដោយចាប់ផ្តើមពីបាតដៃទទេ ក្រោយការដឹកនាំដ៏ឈ្លាសវៀងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាពេលបច្ចុប្បន្ន ហើយសម្តេចគឺជា ជាវីរបុរសឆ្នើមដែលហ៊ានយកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកការសង្គ្រោះជាតិ រហូតអាចជួយប្រជាជនកម្ពុជា ឲ្យរួចជីវិតផុតពីរបបខ្មៅងងឹត ប៉ុល ពត ក្នុងថ្ងៃ៧មករា ១៩៧៩, សម្តេច ជាស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ និងជាមគ្គុទ្ទេសក៍ឯក ដែលបាន នាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញ ជាពិសេសក្នុងកាលៈទេសៈប្រឈមជាមួយ សភាពការណ៍រាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ សម្តេចតេជោបានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាច្រើន និងមានប្រសិទ្ធិភាព ក្នុងការប្រឆាំង កូវីដ- ១៩ បានស្តារនូវស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័ស ជួយសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសជាលើកទី២ បន្ទាប់ពីថ្ងៃ ៧មករា ១៩៧៩។ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តអនុវត្ត នូវគោលនយោបាយ រាជរដ្ឋាភិបាលក្នុងអណត្តិ សម្តេចតេជោ រក្សាបាននូវសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរីកចំរើន ហើយកីឡានេះ ក៏ជាផ្នែកមួយជួយឲ្យយុវជនជៀសឆ្ងាយ ពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ ដែលអាច ចាត់ទុកថាជាការចូលរួមអនុវត្ត នូវអនុសាសន៍ ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបោសសម្អាត ការជួញដូរគ្រឿងញៀន ជាអត្ថិភាពទី១ និងត្រូវរឹតបន្តឹង ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ពានរង្វាន់ជូនដល់ក្រុមទាំង០៤ ដែលទទួលបានជ័យលាភីផ្តាច់ព្រ័ត្រ ដោយចំណាត់លេខ១ ទទួលបានពាន១ ទង់ជ័យលាភី មេដាយមាសចំនួន២៧ ទឹកប្រាក់ចំនួន ៤លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានទង់ជ័យលាភី មេដាយប្រាក់ចំនួន២៧ ទឹកប្រាក់ចំនួន ៣លានរៀល, ចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ជ័យលាភី មេដាយសំរឹទ្ធ ចំនួន២៧ ទឹកប្រាក់ចំនួន ២លានរៀល, ចំណាត់ថ្នាក់លេខ៤ ទទួល ទឹកប្រាក់ចំនួន ១លានរៀល,ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ ក្រោមបរិយាកាសសប្បាយរីករាយអធិកអធមបំផុត៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com