ទាន់ហេតុការណ៍
សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង...=>ប្រធានគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលចូលរួមគាំទ្របណ្តុះគំនិតស្អាត បៃតង និងចីរភាព នៅក្នុងប្រទេសកម្ពុជា=>រយ:ពេល ២សប្តាហ៍ ពលរដ្ឋជាង ១៩ម៉ឺននាក់ បានយល់ដឹងពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅទូទាំងប្រទេស=>ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញប្រគល់ប័ណ្ណ​សរសើរ លិខិត​សរសើរ របស់អគ្គបញ្ជាការ ជូន​ដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប!​=>ពិធីបិទការប្រកួតកីឡាមហាជនស្រុកពារាំង ក្រោមអធិបតីភាពលោក ចេម ប្រា អភិបាលស្រុកពារាំង និងលោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុក=>កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ ខែឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ=>ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ដែលបានជួយសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូក ខេត្តកណ្ដាល ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ បានយ៉ាងល្អប្រសើរ ដោយមិនមានសំរាមពាសវាលពាសកាលឡើយ។=>ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានទ្រុឌទ្រោម​ ក្នុងស្រុកព្រះស្ដេច និងស្រុកស្វាយជ្រំ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលបង្រ្កាបគ្រឿងញៀនប្រហែល ១០០គីឡូក្រាម!=>ល្បែងសុីសងមាន់ជល់អនឡាញ និងឡូតូ8888 ស្ថិតនៅផ្សារដីថ្មី ចំណុចតារាងបាល់ទះ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើលេងយ៉ាងសប្បាយ មិនខ្វល់ពីអាជ្ញាធរក្នុងមូលដ្ឋាន..!
0

ជាឱកាសល្អ សម្រាប់កម្ពុជា ក្រសួងបរិស្ថាន រៀបចំពិធីតាំងពិព័រណ៍ និងចែកដើមឈើដោយឥតគិតថ្លៃ

ជាឱកាសល្អ សម្រាប់កម្ពុជា ក្រសួងបរិស្ថាន រៀបចំពិធីតាំងពិព័រណ៍ និងចែកដើមឈើដោយឥតគិតថ្លៃ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ បើតាម ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់មកអង្គភាពសារព័ត៌មានយើងនៅថ្ងៃទី ០១ ខែកក្ដដា នេះថា គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួង និងមន្ទីរបរិស្ថានទូទាំងប្រទេស បណ្ដុះកូនឈើបានចំនួន ១,៣៤២,៦៧៩ ដើមរួចហើយ និងមានជាច្រើនប្រភេទ សម្រាប់ធ្វើការចែកជូន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ រដ្ឋបាលខេត្ដ និងប្រជាសហគមន៍ នៅគ្រប់តំបន់ ក្នុងឱកាសតាំងពិព័រណ៍ រយៈពេល ០៣ ថ្ងៃ ខាងមុខនេះ នៅទីធ្លាខាងមុខ ទីស្ដីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទៅ១០ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ រាប់ពីវេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ ម៉ោង ៥:០០ នាទីល្ងាច សូមបញ្ជាក់ផងដែរថា ការចែកជូននូវកូនឈើគ្រប់ប្រភេទ គឺឥតគិតថ្លៃ។

ឯកឧត្ដម បានបន្ដប្រាប់ទៀតថា ព្រឹត្ដិការណ៍ពិព័រណ៍នេះ ជាការផ្ដួចផ្ដើមគំនិតដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដែលស្របទៅតាមយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន លើអទិភាពចំនួនបី ១. ភាពស្អាត ២. ភាពបៃតង ៣. និងចីរភាព។ ទិសដៅលើភាពបៃតង គឺជាការដាំស្ដារឡើងវិញ នូវដើមឈើគ្រប់ប្រភេទ ដូចជា ដើមឈើលំអ ហូបផ្លៃ និងព្រៃឈើ ជាដើម។

ឯកឧត្ដម បានបញ្ជាក់យ៉ាងដូច្នេះថា បើតាមប្រសាសន៍របស់ ឯកឧត្ដមបណ្ឌិត រដ្ឋមន្ដ្រីក្រសួងបរិស្ថានថ្លៃងក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រសួងកន្លងទៅថា ការតាំងពិព័រណ៍ ក្រោមប្រធានបទ «ពន្លកបៃតង» នេះ គឺមានគោលបំណង ផ្សព្វផ្សាយអំពី យុទ្ធនាការដាំដើមឈើ ជាង១លានដើម ដល់សាធារជន, លើកកម្ពស់ការយល់ដឹង និងការចូលរួមពីសាធារណជនលើការងារបណ្ដុះ ការដាំដើមឈើ និងដាំស្ដាព្រៃឈើឡើងវិញ, លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងគុណតម្លៃកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជាសំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះ ពីសាធារណជន និងអ្នកពាក់ព័ន្ធ, ពង្រឹងកិច្ចសហការ រវាងស្ថាប័ន និងវិស័យឯកជន ជាពិសេស គឺការកសាងបណ្ដាញអ្នកស្រឡាញ់រុក្ខជាតិ ដើមឈើ ជាពិសេស ប្រភេទកេសរកូលព្រៃ ដើម្បីចូលរួម និងគាំទ្រ ដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា, ផ្ដល់ឱកាសដល់វិស័យឯកជន ចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា និងផ្សព្វផ្សាយអំពីភាពសំបូរបែបនៃកេសរកូលព្រៃ រុក្ខជាតិ គ្រឿងទេស បន្លែ និងផ្លែឈើដែលមាន និងកំពុងមានវត្ដមាននៅកម្ពុជា។

ក្នុងឱកាស នៃថ្ងៃរៀបចំពិធីតាំងពិព័រណ៍ដើមឈើ និងចែកដើមឈើ ខាងមុខនេះ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានមានការរំពឹងយ៉ាងមុតមាំថា នឹងមានការចូលរួម ទស្សនា និងមកទទួលយកដើមឈើ យ៉ាងច្រើនកុះករ ពីសំណាក់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ កម្មករ កម្មាការី និងប្រជាពលរដ្ឋទូទាំងនៅតាមសហគមន៍ ដើម្បីជាការចូលរួមដាំស្ដារឡើងវិញ នៅតាមទីអារាម គេហដ្ឋាន សាលារៀន និងទីសាធារណៈ នូវដើមឈើជាច្រើនប្រភេទ សំដៅឲ្យ កម្ពុជានឹងឆ្ពោះទៅកាន់ភាពបៃតង ៦០% នាឆ្នាំ២០៥០ ខាងមុខ។

ជាចុងក្រោយ ឯកឧត្ដម រដ្ឋលេខាធិការ សូមឱ្យបងប្អូន  ក្មួយៗ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ដ្រីរាជការ គ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មកចូលរួមទស្សនា និងមកទទួលយកដើមឈើ គ្រប់ប្រភេទ នៅតាមស្ដង់ពិព័រណ៍យកទៅដាំ ដើម្បីកម្ពុជា ជាប្រទេសគំរូបៃតង ក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ។
ចូលរួមទស្សនាដោយសេរី!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com