ទាន់ហេតុការណ៍
ចាប់ផ្ដើម​លេីកទី១៖​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់​ខេត្ត​...=>លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា=>ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី បិទ​សិក្ខាសាលា ស្ដីពី​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ សារព័ត៌មាន​ និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ...=>មហាជនងឿងឆ្ងល់ថា កម្លាំងស្នងការនគរបាលខេត្តក្រចេះសហការជាមួយនាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូគ្រៀងសែនជ័យលោកតូនី បានចុះបង្ក្រាប ការដឹកឈើរបស់ក្រុមលោក ធីកាប៉ូ និងលោកហាចហើយ  តែយប់ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៥គេសង្កេតឃើញក្រុមហ្នឹងនៅតែដឹកជញ្ជូនឈើបានដដែល?=>ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អញ្ជើញ ជាអធិបតី បើកវគ្គសិក្ខាសាលា ដែលរៀបចំដោយសមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤៣២នាក់...=>សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកសិក្ខាសាលា លើកទី១ ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ត្បូងឃ្មុំ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤២៣នាក់...=>លោក ចាំង ជីយាន ដឹកនាំកម្លាំងសាងសង់ ស្ពានអូរតាទា ជូនដល់ប្រជាពលរដ្ឋរួចរាល់ហើយ...=>លោក ចាំងជីយាន ដឹកនាំកម្លាំងសាងសង់ ស្ពានអូរតាទា ជូនដល់ប្រជាពលរដ្ឋរួចរាល់ហើយ...=>ថ្ងៃទិវានៃសេចក្តីស្រឡាញ់ (១៤កុម្ភៈ) សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដត្បូងឃ្មុំ  រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» =>ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត
0

សិក្ខាសាលាតម្រង់ទិសស្តីពី ការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើតការងារថែទាំសុខភាពបឋម នៅខេត្តកណ្តាល

សិក្ខាសាលាតម្រង់ទិសស្តីពី ការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើតការងារថែទាំសុខភាពបឋម នៅខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានរៀបចំសិក្ខាសាលាតម្រង់ទិស”ស្តីពី៖ការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម(PHC – BIF) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល ។

ក្នុងសិក្ខាសាលានេះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលបានចាត់ទុកការលើកស្ទួយស្ថានភាពសុខភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាអាទិភាពខ្ពស់ ដែលមានឆន្ទះដ៏មុតស្រួច លើកស្ទួយការងារសង្គមក្នុងវិស័យសុខាភិបាល ដើម្បីឆ្លើយតបតាមតម្រូវការ ជាក់ស្តែង និងគុណភាពវិស័យសុខាភិបាល ក្នុងការឈានទៅសម្រេចគោលដៅយុទ្ធសាស្រ្តការព្យាបាលប្រកបដោយ គុណភាព ប្រជាពលរដ្ឋទទួលបាននូវសេវាសុខភាពគ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។

ឯកឧត្តមបន្តថា៖ ផែនការយុទ្ធសាស្ត្រសុខាភិបាល គឺប្រតិបត្តិប្រពន្ធ័សុខាភិបាលឱ្យកាន់តែមានប្រសិទ្ធិភាព ជាពិសេសផ្តោត លើការផ្តល់សេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌ ជូនប្រជាពលរដ្ឋទូទៅ ដោយ មិនប្រកាន់និន្នាការនយោបាយ។ ជាការឆ្លើយតបទៅទស្សនៈទាននេះ រដ្ឋបាលខេត្តពិនិត្យឃើញថា មន្ត្រីសុខាភិបាល នៅទូទាំងខេត្ត បាននឹងកំពុងធ្វើសកម្មភាពផ្តល់សេវាយ៉ាងសកម្មនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ រួមមាន៖ មន្ទីពេទ្យបង្អែកខេត្ត ស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព និងមានមន្ត្រីសុខាភិបាល នៅគ្រប់លំដាប់ ថ្នាក់ ព្រមទាំងសំភារៈបរិក្ខា ដើម្បីគាំទ្រការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរស្របទៅតាម គោលនយោបាយរបស់ក្រសួងសុខាភិបាល ដែលបានកំណត់ទៅ តាមកម្មវិធីនីមួយៗ មានដូចជា៖ កម្មវិធីសុខភាព បន្តពូជ មាតាទារក និងកុមារ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង អេដស៏ របេង គ្រុនចាញ់ គ្រុនឈាម ជំងឺឆ្លងដ៏ទៃទៀត កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណ: ដ៏ទៃទៀតទទួលបានលទ្ធផលល្អប្រសើរ ។

ឯកឧត្តមបានផ្តល់នូវការក្រើនរំលឹកជាច្រើន ក្នុងនោះបានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការល្អ ក្នុងកិច្ចដំណើរការផ្តល់សេវាសុខាភិបាល ដល់ប្រជាជននៅទូទាំងខេត្ត ពិសេសលើការងារបន្ទាន់ផ្នែកសុខាភិបាលដែលជាតម្រូវការ ។

ឯកឧត្តមបន្ថែមថា៖ វិស័យសុខាភិបាលត្រូវត្រៀមជាស្រេចឱ្យបានទាន់ពេលវេលា មុនពេលបញ្ហាសុខភាពមកដល់ និងត្រូវចាប់យកឱកាសនានា ដូចជាដំណើរការវិមជ្ឈការ និងវិសហមជ្ឈការ នវានុវត្ត បរិវត្តកម្មឌីជីថល នៅក្នុងប្រទេស ទំនាក់ទំនងរវាងថ្នាក់ជាតិ និងសកលលោក ដើម្បីជម្រុញការថែទាំសុខភាពបឋម ដែលជាជម្រើសដំបូងប្រកបដោយ គុណភាព រវាងប្រជាជន និងប្រព័ន្ធសុខាភិបាលឱ្យកាន់តែជឿនលឿនក្នុងប្រទេសកម្ពុជា។ ផែនការយុទ្ធសាស្ត្រឆ្នាំ ២០២៣-២០៣៣ បានផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការថែទាំសុខភាពបឋម ដែលជាមូលដ្ឋានគ្រឹះនៃ ប្រព័ន្ធសុខាភិបាល ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ។ ដូចនេះចាំបាច់ត្រូវ ជម្រុញការថែទាំសុខភាពបឋមបន្ថែម តាមរយៈការបង្កើនការទទួលខុសត្រូវ និងគណនេយ្យភាពរបស់អាជ្ញាធរមូលដ្ឋាន អ្នកពាក់ព័ន្ធ និងសហគមន៍ទាំងមូល ក្នុងការដោះស្រាយកត្តាសង្គមដែលកំណត់បញ្ហាសុខភាព ការលើកកម្ពស់សុខភាព ទប់ស្កាត់ និងបង្ការជំងឺ និងការលើកកម្ពស់គុណភាពសេវាសុខភាព ព្រមទាំងជម្រុញ ការប្រើប្រាស់ សេវាសុខភាពទាន់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!