ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងរក្សាទុកអាវុធដោយខុសច្បាប់! =>ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ នៅរាជបណ្ឌិត្យសភាកម្ពុជា=>ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពិសេស លើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល” ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន ៤ ដោយមានអ្នកសារព័ត៌មានចូលរួមចំនួន ៦៨៤នាក់ នៅអគារខេមរវិទូ កម្ពុជា រាជធានីភ្នំពេញ...=>ពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង=>=>កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ=>លោក សៀ ទីន សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ=>ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍ ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ ដែលត្រូវអនុវត្តចំពោះមុខ ក្នុងខេត្តសៀមរាប!=>លោកឧត្តមសេនីយ៍ត្រី សៀ ទីន សម្តែងនូវការថ្លែងអំណរគុណចំពោះសប្បុរសជនចំនួន ០៦រូប ដែលស្រឡាញ់កងរាជអាវុធហត្ថ!=>ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលបានវះកាត់សាច់ដុះក្នុងបំពង់ក!
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្ដេជ្ញាខិតខំបង្កើនការផលិតកម្មវិធីល្អៗ និងផ្សព្វផ្សាយអប់រំកុមារឱ្យប្រព្រឹត្តអំពើល្អ និងលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋអំពីតម្លៃរបស់កុមារ…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្ដេជ្ញាខិតខំបង្កើនការផលិតកម្មវិធីល្អៗ និងផ្សព្វផ្សាយអប់រំកុមារឱ្យប្រព្រឹត្តអំពើល្អ និងលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋអំពីតម្លៃរបស់កុមារ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មាននឹងខិតខំបង្កើនការផលិតកម្មវិធីល្អៗគ្រប់រូបភាព ប្រកបដោយភាពទាក់ទាញឱ្យកាន់តែច្រើន ដើម្បីអប់រំកុមារឱ្យប្រព្រឹត្តអំពើល្អ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីតម្លៃរបស់កុមារ និងអំពីបញ្ហាប្រឈមនានារបស់កុមារ។

នេះជាការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ពានរង្វាន់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ដែលមានប្រព័ន្ធផ្សព្វផ្សាយ និងក្រុមការងារដើម្បីកុមារជាសេនាធិការ នឹងបន្តរៀបចំផលិតកម្មវិធីថ្មីបន្ថែមទៀតទាក់ទងកិច្ចការងារកុមារ បន្ទាប់ពីក្រសួងបានរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ពានរង្វាន់ក្រសួងព័ត៌មាន ឈានមកដល់ថ្ងៃបញ្ចប់ដោយជោគជ័យ។

តាមរយៈជោគជ័យនៃដំណើរការកម្មវិធីមហោស្រពតន្រ្តី និងចម្រៀងកុមារនេះដែរ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យមានការប្រារព្ធធ្វើមហោស្រពចម្រៀងកុមារឱ្យបានជាប់ជារៀងរាល់ឆ្នាំ ហើយសង្ឃឹមថាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានា នឹងបន្តជួយឧបត្ថម្ភជ្រោមជ្រែងដល់កម្មវិធីនេះ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជាទៅថ្ងៃអនាគត។
លោកបានផ្ដាំផ្ញើដល់កុមារាកុមារីទាំងអស់ខិតខំកសាងខ្លួន សិក្សារៀនសូត្រដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ដែលជាធនធានដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

លោកក៏បានអរគុណដល់គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ កវីនិពន្ធ ដែលបានរួមគិត រួមធ្វើជាមួយគ្នា ដើម្បីបុព្វហេតុជាតិ និងគុណប្រយោជន៍កុមារកម្ពុជា តាមរយៈការបង្កើតស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងសម្រាប់កុមារដោយឈរលើគោលការណ៍ងាយចេះ ងាយចាំ។
តាមរយៈរបាយការណ៍សង្ខេបរបស់លោកស្រី ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកជាប្រធានគណៈកម្មការបូកពិន្ទុក បានឱ្យដឹងថា មហោស្រពតន្ត្រី និងចម្រៀងកុមារ បានចាប់កំណើតតាំងពីឆ្នាំ១៩៨៥ រហូតមកឆ្នាំ២០១២ ក្រោមការគាំទ្រពីលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលនៅបន្តគាំទ្ររហូតដល់ឆ្នាំ២០១៩ ប៉ុន្តែត្រូវផ្អាកអស់រយៈពេលជិត៣ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងឆ្នាំ២០២៤នេះ មហោស្រពតន្ត្រី និងចម្រៀងកុមារ ត្រូវបានប្រារព្ធឡើងវិញក្រោមការផ្តួចផ្តើមដោយលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ កុមារាកុមារីដែលបានចូលរួមប្រលងមានចំនួន៣៤ក្រុម ទំនុកច្រៀងចំនួន៦៨អត្ថបទ ដែលមានអត្ថរូប អត្ថន័យ អត្ថរសល្អៗ និងជាសារផ្តល់នូវការអប់រំ ចំណេះដឹង យ៉ាងទូលំទូលាយ គ្របដណ្តប់ទៅលើសីលធម៌ អត្តចរឹតរបស់កុមារ។
ឆ្លងកាត់ការប្រឡងជម្រុះបង្ហាញសមត្ថភាពអស់ជាច្រើនសប្តាហ៍មកនេះ បានឈនចូលមកដល់វគ្គប្រឡងផ្តាច់ព្រាត់ចំនួន១០ក្រុម។ ជាលទ្ធផលផ្តល់ពិន្ទុកដោយគណៈកម្មការសម្រាប់ មហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ម្ចាស់ពានរង្វាន់ក្រសួងព័ត៌មាន លេខ១ បានទៅលើសាលាបឋមសិក្សាព្រះនរោត្តម, លេខ២ បានទៅលើសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប, លេខ៣ បានទៅលើសាលាមីគីវ៉េ ក្រុម១, លេខ៤ បានទៅលើសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង និងលេខ៥ បានទៅលើសាលាបឋមសិក្សាវត្តមង្គលសិរីគៀនឃ្លាំង។

* ជ័យលាភី លេខ១ ទទួលបានពាន១ ប្រកាសនីយបត្រ១ និងថវិកា១០លានរៀល * ជ័យលាភីលេខ២ ទទួលបានពាន១ ប្រកាសនីយបត្រ១ និងថវិកា៦លានរៀល * ជ័យលាភីលេខ៣ ទទួលបានពាន១ ប្រកាសនីយបត្រ១ និងថវិកា៤លានរៀល  * ជ័យលាភីកិត្តិយសលេខ៤ និងលេខ៥ ទទួលបានពានកិត្តិយសចំនួន១ ប្រកាសនីយបត្រចំនួន១ និងថវិកា២លានរៀល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com