ខេត្តកណ្តាល៖ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ ២០២៤
បងប្អូនប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិទឹកនឹម ឃុំកន្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ក៏ដូចជាប្រជាពលរដ្ឋធ្វើតំណើរលើផ្លូវបេតុងនេះមកពីទីជិតទីឆ្ងាយ មានការ រអូរទាំពិបាក់ក្នុងការធ្វើតំណើរ ដោយសារផ្លូវខូច បាក់ស្រុតដោយសារតែរថយន្តខ្នាតយក្សដឹកដី មួយថ្ងៃៗរាប់សិបរថយន្ត។
បងប្អូនប្រជាពលរដ្ឋ ឆ្ងល់ថាផ្លូវបានខូច ដល់ថ្នាក់នេះហើយ ម្តេចអាជ្ញាធរ ក្នុងមូលដ្ឋានមិនមានការទុបស្កាត់ បែជាបណ្តោយអោយក្រុមរថយន្តដឹកដី នៅតែបន្តដឹកបានយ៉ាងរលូនបែបនេះឬមួយធ្វើជាម៉ែឪ មិនរវល់នូវទុក្ខលំបាករបស់កូនចៅនឹងការខូចខាតទាំងនេះទេ?។
ប្រជាពលរដ្ឋ ស្នើសុំទៅដល់អាជ្ញាធរក្នុងមូលដ្ឋាន ទាំងពីថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត មេត្តាជួយពិនិត្យមើលនូវការខូចខាត ផ្លូវបេតុងដែលក្រុមរថយន្តដឹកដីខ្នាតយក្ស បរកិនធ្វើអោយបែកបាក់ស្រុតនេះផង ព្រោះថារាជរដ្ឋាភិបាលលោកខិតខំណាស់ ក្នុងការកសាង ស្ថាបនា រចនាសម្ព័ន្ធ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋរស់នៅបានសុខស្រួល៕
អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ ជុំវិញការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ។