ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណា ដែលបាញ់ដ្រូនថៃធ្លាក់=>ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ=>សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ស្មារតីនៃការគាំទ្ររបស់ប្រជាជាតិមួយ បង្ហាញពីការមូលមតិគ្នាគាំទ្រលើចំណាត់ការរាជរដ្ឋាភិបាល គាំទ្រ និងលើកទឹកចិត្តដល់បងប្អូនកម្លាំងទ័ព ក្នុងការការអធិបតេយ្យភាព=>ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា=>មន្ត្រីជំនាញ និងកម្លាំងចម្រុះឃាត់រថយន្ត01គ្រឿង ខណៈពេលឈ្មួញកំពុងលួចលាក់ ដឹកជញ្ជូនឈើខុសច្បាប់។=>សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា=>អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាក្នុងសករាជ តេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួត=>លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា​ ឆ្នាំ២០០៧- ២១ មិថុនា ឆ្នាំ២០២៥) នៅសាលាខេត្តបន្ទាុយមានជ័យ=>ក្រសួងការពារជាតិ៖ ទាហានថៃ ០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន និងបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលខេត្តឧត្តរមានជ័យ បិទច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែងមួយបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងរបស់យោធភូមិភាគ២ថៃ
0

ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចូលជួបសម្តែងការគួរសម ប្រគល់អំណោយ និង ជូនពរ ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចូលឆ្នាំថ្មី

ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចូលជួបសម្តែងការគួរសម ប្រគល់អំណោយ និង ជូនពរ ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចូលឆ្នាំថ្មី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

­លោក ទេស វិបុល ស្ថាបនិក សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា បានដឹកនាំគណ:ប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និង គោរពជូនពរ ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលនឹងចូលមកដល់ឆាប់ៗខាងមុខ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកប្រធានស្ថាបនិកបានថ្លែងអំណគុណ និង សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និង ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជួយប្រោះព្រំ ប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រ និង ក្រុមគ្រួសារ។ លោកប្រធានបានសុំអនុសាសន៍ពី ឯកឧត្តមរដ្ឋមន្ត្រីផងដែ។

ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការស្វាគមន៍ និង ជូនពរគណ:ប្រតិភូសមាគមវិញ ព្រមទាំងបានមានប្រសាសន៍ពន្យល់អំពី ស្ថានភាពវិស័យព័ត៌មាននៅកម្ពុជា សន្តិសុខ និង សុវត្ថិភាពព័ត៌មាន ការពង្រឹងវិស័យព័ត៌មាន។ ឯកឧត្តម រដ្ឋមន្ត្រីបានលើកទឹកចិត្តអោយអ្នកសារព័ត៌មាន បន្តផ្សព្វផ្សាយការអភិវឌ្ឍន៍រីកចម្រើន នៃសង្គមជាតិយើង និងគោរពក្រមសីលធម៌ វិជ្ជាជីវៈ ច្បាប់ អោយបានខ្ជាប់ខ្ជួន ដែលជាអាវក្រោះការពារខ្លួន។ មកដលបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបានចេញកាតសម្គាល់ខ្លួនជូន អ្នកសារព័ត៌មាន ប្រមាណ៥,០០០នាក់ ហើយនឹងបន្តចេញជូន មិនគិតថា ស្ថាប័នតូច ឬធំទេ។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងការគាំទ្រ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពរបស់សមាគម ហើយ ឯកឧត្តមរដ្ឋមន្ត្រីនឹងចូលរួមជាចែករំលែកចំណេះដឹងជូនសិក្ខាកាមថ្ងៃខាងមុខ។

លោក ថាំង ប៊ុនសុង អគ្គលេខាធិការសមាគម បានរាយការណ៍សង្ខេបអំពីប្រវត្តិ និង លទ្ធផលការងារដែលសមាគមសម្រេចបានគឺ
-បានបើកវគ្គបណ្តុះបណ្តាល បង្កើនចំណេះដឹង ពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន បានចំនួន ០៨វគ្គ ដែលមានសិក្ខាកាមចូលរួមជិត ១,០០០នាក់
– បានផ្តល់ការប្រឹក្សាយោបល់និងជំនួយផ្នែកច្បាប់ ដើម្បីជួយអន្តរាគមន៍ ដល់អ្នកសារព័ត៌មានដែលរងគ្រោះបញ្ហាផ្សេងៗ បានចំនួន ៧៨នាក់
-ផ្តល់ជំនួយមនុស្សធម៌ ជូនអ្នកសារព័ត៌មាន បានចំនួន៤៥នាក់
-បានផ្សព្វផ្សាយពីការរីកចម្រើន និង បានចូលរួមអភិវឌ្ឍសង្គមជាតិយើង តាមរយៈ ការកសាងផ្លូវ សមិទ្ធផលក្នុងទីអារាម សាលាឃុំ ដាំដើមឈើ ។ល។

  1. ទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កិត្តិយកថតរូបអនុស្សាវរីយ៍ និង ទទួលកន្ត្រកជំនូន ព្រមទាំង អង្ករចំនួន ១តោន និង ទឹកសុទ្ធ២០កេះ ពីថ្នាក់ដឹកនាំសមាគមសម្រាប់បម្រើការងារមនុស្សធម៌ផងដែរ៕
Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!