ទាន់ហេតុការណ៍
ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។=>បុរសម្នាក់ ដែលត្រូវបានគេចាក់យ៉ាងរន្ធត់ បានទទួលមរណៈភាព ក្រោយគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពេល១សប្តាហ៍!=>ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល=>ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ​ នៃរដ្ឋបាលក្រុងសំពៅពូន ខេត្ត​កណ្តាល​=>អបអរសាទរបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំចំនួន២ នៃស្រុកអង្គស្នួល ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។=>ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ​បន្ដយុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ=>ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារទេសន្តរប្រវេស៍=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ=>ក្រសួងព័ត៌មានបើកសិក្ខាសាលាស្តីពី ពិគ្រោះយោបល់បន្តលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន >> ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
0

ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកិច្ចប្រជុំ​ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្ត​អូររាំងឪ​ ឆ្នាំ​២០២៤

ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកិច្ចប្រជុំ​ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្ត​អូររាំងឪ​ ឆ្នាំ​២០២៤

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ផ្សាយចេញពីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ញូស៍ ខេត្តកណ្តាល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤

ខេត្តត្បូងឃ្មុំ​÷ ក្នុង​បរិវេណ​សាលាស្រុក​អូររាំងឪ​ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ និងជា​អនុប្រធានទី២​ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ បានដឹកនាំកិច្ចប្រជុំពិ​ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្តអូររាំង​ឪ​ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីរៀបចំផែនការ បែងចែកការងារ ទទួលបន្ទុករៀបចំកម្មវិធីសង្ក្រាន្ត និងវិធានការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលមកចូលរួម ដើរលេងកម្សាន្ត ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ក្នុង​បរិវេណ​ឧទ្យាន​ទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ក្រោយបញ្ចប់ពីកិច្ចប្រជុំ ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំក្រុមការងាររៀបចំកម្មវិធីសង្ក្រាន្ត បានចុះត្រួតពិនិត្យ នៅទីតាំងផ្ទាល់ នៅសួនឧទ្យានទន្លេស្ងួត ដែលជាទីតាំងប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ ឯកឧត្តម បានចង្អុលបង្ហាញណែនាំក្រុមការងារ​ ដេីម្បី​រៀបចំ​មាន​លក្ខណៈ​ជា​ប្រពៃណី​ វប្បធម៌​ និង​សាសនា​​ ដូចជា​ ល្បែង​ប្រជាប្រិយ​ខ្មែរ​ របាំ​ ពួនភ្នំខ្សាច់​ ស្រង់​ព្រះ​ ព្រមទាំង​បានចាត់​ចែង​ទីលាន​រាំចង្វាក់​ម៉ាឌីហ្សុន​ ដែល​នឹង​ចូលរួម​រាំ​ដោយ​ក្រុម​យុវជន​ សសយក​ ស្រុកអូររាំងឪ​ ចំនួន​ ១០០០នាក់​ ជា​ការ​រំលែក​នូវ​ ឯកត្តកម្ម​ពិភពលោក​ ដែល​កម្ពុជា​ធ្លាប់​ទទួល​បានកាលពី​ពេល​កន្លង​ទៅ​​ និង​មាន​ការ​ដាក់​តាំង​ពិព័រណ៍​នូវ​ផលិតផល​ក្នុង​ស្រុក​អូររាំងឪ​ ព្រមទាំង​សួនផ្កា​ស្បៃលឿង​ ១លាន​គុម្ព​ផងដែរ នឹង​ជាពិសេស​ការរៀបចំដោយ​ស្មារតី​ខ្ពស់​នូវ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ ជា​ពិសេស​ការអនាម័យ ជូនដល់ថ្នាក់ដឹកនាំនិងបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត។

­ គូសបញ្ជា​ក់​ផងដែរ​ថា​ សង្ក្រាន្ត​អូររាំងឪ​ ដែល​រៀបចំ​ដេីម្បី​អបអរសាទរ​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំ​រោង​ ឆស័ក​ នៅឆ្នាំ​២០០៤​ នេះ​ គឺមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ មាន​រយៈ​ពេល​ ០៥​ ថ្ងៃ​ ចាប់​ពី​ទី១២​ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែមេសា​ ដែលផ្ដល់​ឱកាស​ និង​បរិយាកាស​រីករាយ​ជូន​ប្រជាពលរដ្ឋ​ ចូលលេង​កម្សាន្ត​ប្រមាណ​ជិត​ ៨​ ម៉ឺន​នាក់​ ដោយ​កម្មវីធី​មាន​ការប្រគំតន្រ្តី​ខ្នាត​ធំ​ មានតារា​ចម្រៀង​ល្បី​ ដូច​ជា​ កញ្ញា​ រ៉ាប៊ី​ លោក​ ឈឿន​ ឧត្តម​ លោក​ សុះមាច​ លោក​ នេនទុំ​ លោក​ សាំង​ សាត់​ធូដេ​ និង​តារា​ចម្រៀង​ជា​ជាច្រើន​រូបទៀត​ផងដែរ​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com