ខណ្ឌព្រែកព្នៅ:
ថ្ងៃសៅរ៍ទី០៩ខែមិនាឆ្នាំ២០២៤
ក្រោយពីបានស្វែងយល់ពីគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍នៅលើទឹកដី បឹងតាមោក បានយ៉ាងច្បាស់លាស់ លោកស្រី ខេន សាអយ ដែលជាអតីតសកម្មជនជើងខ្លាំងមួយរូប ពូកែខាងគៀងគររកមនុស្សមកតវ៉ា នៅពេលនេះលោកស្រីក៏បានយល់ព្រមស្មគ្រ័ចិត្ត មកទទួលគោលនយោបាយពីរាជរដ្ឋាភិបាល តាមរយៈ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដោយគ្មានការបង្ខិតបង្ខំ អ្វីមួយឡើយ ។
រាល់សកម្មភាពកន្លងមកលោកស្រីពិតជាមានការសោកស្តាយជាខ្លាំងដែលធ្វើអជ្ញាធរ មានការលំបាក ដោយសារគាត់។ជាពិសេសលោកស្រីមកពីមិនបានពិចារណា ជឿតាមការញុះញុង់ របស់អ្នកដទៃ ខំតវ៉ាទាមទារហួសកំរិត។ ធ្វើលោកស្រីខកខានក្នុងការទទួលគោលនយោបាយ លើកទី១ ដែលអាជ្ញាធរបានផ្តល់អោយ ផ្ទះទំហំ4.5m×18m ព្រមទាំងថវិកា១០.០០០$ រហូតមកដល់សព្វថ្ងៃនេះ លោកស្រីបានត្រឹមតែទទួលបាន ដី១ឡូត៍និងថវិកា១០.០០០$តែប៉ុណ្ណោះ គឺបានខាតបង់ផ្ទះដែលអជ្ញាធរបានកសាងផ្តល់ជូនគាត់ លោកស្រីក៏មានការសោកស្តាយជាខ្លាំងផងដែរ។
លោកស្រីក៏បានផ្តាំផ្ញើដល់បងប្អូនដែលរស់នៅតាមដងផ្លូវ១៥១ ទាំងអស់សុំមកទទួលគោលនយោបាយពីរាជរដ្ឋាភិបាល អោយបានឆាប់រហស័ រួចរាល់បានគ្រប់ៗគ្នា
(ខ្លាចក្រែងថ្ងៃណាមួយ ផុតឱសានវាទ ត្រូវអជ្ញាធរ ចេញសេចក្តីប្រកាសអោយរុះរើចេញ គឺបងប្អូនទាំងអស់មិនទទួល បានសំណងអ្វីឡើយ)។
ដូចពាក្យចាស់ថា(ចិត្តទុនស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល)
ណាមួយវិញទៀតនៅពេលនេះអាជ្ញាធរកំពុងតែបើកការ ស៊ើបអង្កេតស្រាវជ្រាវ ផ្នែកផ្លូវច្បាប់ ចំពោះបងប្អូនណាដែលគ្មានឯកសារ គ្រប់គ្រាន់ តាំងពីចូលមករស់នៅតាមចិញ្ចើមផ្លូវនេះផងដែរ។នៅទីបញ្ចប់រត់មករកអជ្ញាធរដដែលទេ។សុំបងប្អូនទាំងអស់ពិចារណាមើលតាមការជាក់ស្តែង លោកស្រី គង់ តឿ ក្រោយពីបានទទួលលុយ ពីលោកស្រី ខេន សាអយ ចំនួន5000$លោកស្រីក៏យល់ព្រមរុះរើ តូបលក់ដូររបស់គាត់ដែលនៅខាងមុខផ្ទះ របស់លោកស្រី ខេន សាអ៉យ ផងដែរនិងសន្យាថា មិនសាងសង់អ្វីទៀតឡើយនៅតាមបណ្តោយផ្លូវ១៥១នោះផងដែរ៕៏