ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

ពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកណ្តាល

ពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកណ្តាល ដែលពិធីនេះមានការអញ្ជើញចូលរួម លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទាំង៥ និងមន្ត្រីរាជការជាច្រើននាក់។

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកណ្ដាល ដែលបានសហការសាមគ្គីគ្នាបានយ៉ាងល្អ និងយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានជូនទៅដល់សាធារណជនឱ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ។

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ មន្ទីរព័ត៌មានបានផលិត​ព័ត៌មានសរុបបានចំនួន ៣,៦២២ អត្ថបទនិងរូបភាព ក្នុងនោះសកម្មភាពរដ្ឋបាល​ឯកភាពខេត្ត​​១,១៤៨ និងធ្វើការផ្សព្វផ្សាយតាមទូរទស្សន៍ជាតិ ឯកជន គេហទំព័រ, ផេកផ្លូវការ,បញ្ជរព័ត៌មាន,បណ្តាញសង្គមនិងអង្គភាពសារព័ត៌មាននានាសរុបបានចំនួន ​១៨,៤៥៤ លើក ​។ បានចេញលិខិតអនុញ្ញាតថ្មី និងបន្តសុពលភាពធ្វើអាជីវកម្ម សេវាកម្ម តាមយន្តការអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត បានសរុបចំនួន ៥៥៩ច្បាប់ ក្នុងនោះមាន  គេហទំព័រ៥៦ច្បាប់, ប៉ាណូ៣២៥ច្បាប់ ,កាសែត ៦ច្បាប់ ,អាហ្វីស ២១២ច្បាប់ និងប្រមូលចំណូលថវិកាគុណប្រយោជន៍ខេត្ត សរុបទឹកប្រាក់បានចំនួន ៤៣៧,១៨០,០០០រៀល ។ ប្រព័ន្ធផ្សព្វផ្សាយឯកជន មានអង្គភាពសារព័ត៌មានដែលបានធ្វើការចុះបញ្ជី និងមានស្នាក់ការក្នុងខេត្តកណ្តាលចំនួន ​ ១៣៥អង្គភាព ក្នុងនោះ កាសែតចំនួន ៤៣អង្គភាព , គេហទំព័រចំនួន ៩១អង្គភាព , ទស្សនាវដ្តីចំនួន​ ១    និងមានភ្នាក់ងារយកព័ត៌មានប្រចាំខេត្តរបស់ស្ថានីយ៍ទូរទស្សន៍ឯកជន          និងអង្គភាពសារព័ត៌មាននានាចំនួន ១៦ អង្គភាព។   មានស្ថានីយ៍វិទ្យុជាតិ និងឯកជន សរុបចំនួន ២​ ព្រមទាំងមានទូរទស្សន៍ខ្សែកាប​ចំនួន ១ស្ថានីយ៍ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com