ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រង និងប្រមូលចំណូលទីតាំងលើកស្លាក អាហ្វីស-ប៉ាណូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រង និងប្រមូលចំណូលទីតាំងលើកស្លាក អាហ្វីស-ប៉ាណូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រង និងប្រមូលចំណូលទីតាំងលើកស្លាក អាហ្វីស-ប៉ាណូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល រយៈពេល ៥ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ ដោយបានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង ១៣ផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើរដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវសហការជាមួយមន្ទីរព័ត៌មានខេត្តកណ្ដាល ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមការងារខេត្ត ក៏ដូចជាអង្គភាពច្រកចេញចូលជាមួយខេត្ត នៅស្ថិតិទីតាំងលើកស្លាក អាហ្វីស-ប៉ាណូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ឲ្យបានច្បាស់លាស់នៅតាមបណ្តាមូលដ្ឋាន ដើម្បីក្រុមការងារគ្រប់គ្រង និងប្រមូលចំណូលទីតាំងលើកស្លាក អាហ្វីស-ប៉ាណូខេត្ត មានភាពច្បាស់លាស់ និងអនុវត្តការងារឲ្យមានប្រសិទ្ធភាព។

ឯកឧត្តមបានបន្តទៀតថា៖ ដោយសារមានក្រុមហ៊ុន និងអាជីវករមួយចំនួន ពុំទាន់យល់ច្បាស់ និងមិនមានកិច្ចសហការល្អ ជាមួយរដ្ឋបាលខេត្តក៏ដូចជាអង្គភាពច្រកចេញចូល តែមួយរបស់ខេត្ត ក្នុងការបង់សេវាការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីតាំងលើកស្លាកសញ្ញា ដូចនេះក្រុមការងារគ្រប់គ្រង និងប្រមូលចំណូលខេត្ត ត្រូវមានការកំណត់ពីវិធានការរដ្ឋបាល គឺការជូនដំណឹងចំនួន៣ដង មុននឹងសុំកិច្ចសហការពីក្រុមការងារអនុវត្តច្បាប់ក្នុងករណី ដែលសេវាករមិនគោរពកាត្វពកិច្ច ហើយក្នុងនាមមន្ទីរព័ត៌មានខេត្ត ដែលជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារសម្រាប់ចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវមានវិធានការច្បាប់ក្នុងពេលចុះអនុវត្ត។

ជំរាបជូនផងដែរថា៖ តាមរបាយការណ៍របស់អង្គភាពច្រកចេញចូលតែមួយខេត្ត បានអោយដឹងថា រយៈពេល០៥ខែ បានផ្ដល់សេវាបានចំនួន ៣២ច្បាប់ និងប្រមូលចំណូលបានចំនួន ១២៥លានរៀល ដោយឡែកសម្រាប់មន្ទីរព័ត៌មានខេត្តកណ្ដាល ក្នុងការប្រមូលសេវារយៈពេល 0៥ខែ គិតចាប់ពីខែសីហា ដល់ខែធ្នូ បានចំនួន ១៣៦.១០០.០០០រៀល ក្នុងឆ្នាំ២០២៣។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com