ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥=>អបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)=>សេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥=>សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន កម្ពុជារៀបចំសិក្ខាសាលាលេីកទី ២ នៅខេត្ត ស្ទឹងត្រែង=>រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុន ប៉ៃសិងសេង នៅស្រុករតនមណ្ឌល បញ្ចេញកាកសំណង់រាវ ប៉ះពាល់ដល់ការរស់ នៅរបស់ប្រជាពលរដ្ឋ ត្រូវបានក្រសួងបរិស្ថានចាត់វិធានការច្បាប់...=>ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។=>ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីរាត្រីសមោសរមូលនិធិសង្ក្រាន្ដអូររាំងឪ..!=>លោកជំទាវ ងិន លីណា បានដឹកនាំក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន បោះជំរុំយុវជន ដើម្បីអបអរទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ក្រោមប្រធានបទ "ទន្លេរបស់យើង អនាគតយើង”=>លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ មានជ័យបញ្ជាកំលាំងចុះបង្រ្កាប់បានទាន់ពេលវេលា..!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤
0

កិច្ចប្រជុំ ស្តីពីការចុះបំពេញបេសកម្មលើកទី០២ របស់ក្រុមការងារធនាគារពិភពលោក ដើម្បីពិនិត្យមើលវឌ្ឍនភាពការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

កិច្ចប្រជុំ ស្តីពីការចុះបំពេញបេសកម្មលើកទី០២ របស់ក្រុមការងារធនាគារពិភពលោក ដើម្បីពិនិត្យមើលវឌ្ឍនភាពការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ក្នុងគោលបំណង ធានាបាននូវការផ្តល់ទិន្ន័យបានគ្រប់ជ្រុងជ្រោយ ពីរដ្ឋបាលខេត្ត ដែលជាតួអង្គប្រតិបត្តិផ្ទាល់លើការគ្រប់គ្រងសំរាម កាកសំណល់រឹង និងការគ្រប់គ្រងទីលានចាក់សំរាម កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ នៅសាលាខេត្តកណ្តាល ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងលោកស្រី Katelijn Van Den Berg ប្រធានក្រុមបេសកកម្មធនាគារពិភពលោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការចុះបំពេញបេសកម្មលើកទី០២ របស់ក្រុមការងារធនាគារពិភពលោក ដើម្បីពិនិត្យមើលវឌ្ឍនភាពការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គ្រុយ ម៉ាឡែន បានបញ្ជាក់ថា កន្លងមកក្រសួងមហាផ្ទៃ បានសហការជាមួយធនាគារពិភពលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរៀបចំគម្រោង “ធ្វើឲ្យប្រសើរឡើងនៃការ គ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា” ក្រោមហិរញ្ញប្បទានសហ ប្រតិបត្តិការ របស់ធនាគារពិភពលោក(WB)។ គម្រោងនេះបានចាប់ផ្ដើមអនុវត្តចាប់ពីត្រីមាសទី៣ ឆ្នាំ២០២៣ ដែលមានសមាសភាគអនុវត្តគម្រោងចំនួន ៣ គឺក្រសួងបរិស្ថាន (សមាភាគ ទី១) ក្រសួងមហាផ្ទៃ (សមាសភាគទី២) និងក្រសួងសាធារណការ និងដឹកជញ្ជូន (សមាសភាគទី៣)។

ឯកឧត្តម រស់ វណ្ណា បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានសហការជាមួយ ក្រុមការងាររបស់ធនាគារពិភពលោក ដើម្បីចុះធ្វើការសិក្សារៀបចំគម្រោង គាំទ្រលើការគ្រប់គ្រងសំរាម កាកសំណល់រឹង នៅក្រុង-ស្រុក គោលដៅជាអាទិភាពមួយចំនួនក្នុងខេត្តកណ្ដាល ដូច្នេះដើម្បីផ្ដល់លទ្ធភាពឲ្យក្រុមការងាររបស់ធនាគារពិភពលោកមានលទ្ធភាពបញ្ចប់ការរៀបចំរបាយការណ៍អំពីស្ថានភាពនៃការគ្រប់គ្រងសំរាមកាកសំណល់ និងការគ្រប់គ្រងទីលានចាក់សំរាមអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសម្របសម្រួលព័ត៌មានបន្ថែមឲ្យបានត្រឹមត្រូវជាក់លាក់ និងទាន់ពេលវេលា។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ បានបញ្ចប់នេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងក្រុមការងារធនាគារពិភពលោក ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងមន្ទីរអង្គភាពពាក់ព័ន្ធ បានបន្តចុះត្រួតពិនិត្យមើលទីតាំងចាក់សំរាម២កន្លែង គឺទី១ នៅទីតាំងចាក់សំរាមទី២ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ  និងទីតាំងទី២ ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។ ការចុះពិនិត្យនេះ គឺក្រុមការងារធនាគាពិភពលោក ចង់ស្រង់ទន្និយជាក់ស្តែង សំដៅជួយរៀបចំទីលានសម្រាប់ចាក់សំរាម និងកាកសំណល់រឹងក្នុងខេត្តកណ្តាល ឱ្យបានសមស្រប និងឆាប់រហ័ស។

Filed in: ព័ត៌មានជាតិ, សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!