ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

គណៈប្រតិភូខេត្តកណ្ដាលអញ្ជើញសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តអានយ៉ាង ប្រទេសវៀតណាម

គណៈប្រតិភូខេត្តកណ្ដាលអញ្ជើញសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តអានយ៉ាង ប្រទេសវៀតណាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

គណៈប្រតិភូខេត្តកណ្ដាលអញ្ជើញសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តអានយ៉ាង ប្រទេសវៀតណាម
+++++++++++++++++++
ប្រទេសវៀតណាម៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូខេត្តកណ្ដាល អញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅទីក្រុងឡុងសៀន ខេត្តអានយ៉ាង ប្រទេសវៀតណាម។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណ:ប្រតិភូ មានប្រសាសន៍ថា៖ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល មានសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះ លោកជំទាវ​ ឡេ ង្វៀន ធិមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តអានយ៉ាងឱ្យឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពសម្បូររុងរឿង និងសូមប្រសិទ្ធជ័យយពរ ជូនចំពោះមន្ត្រីរាជការ និងប្រជាជនខេត្តអានយ៉ាងទាំងអស់ សូមបានជួបតែសុភមង្គល និងវិបុលភាព។

ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា៖ រដ្ឋបាលខេត្តកណ្ដាល សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងរដ្ឋបាលខេត្តកណ្ដាល និងខេត្តអានយ៉ាង និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តទាំងពីរ និងបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃប្រទេសយើងទាំងពីរ។

លោកជំទាវ ង្វៀន ធិមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូខេត្តកណ្ដាល ដែលបានឆ្លៀតឱកាសចំណាយពេលវេលាដ៏មានតំលៃអញ្ចើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តអានយ៉ាង  ក៏ដូចជាប្រជាជនវៀតណាមនាពេលនេះ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com