ទាន់ហេតុការណ៍
ដីព្រៃកាប់គាស់ រុករានយកធ្វើកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តក្រចេះ ត្រូវមោឃភាព និងដកហូតមកជាសម្បត្តិរដ្ឋ...=>ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប...=>ឯកឧត្តម នេត្រ ភក្រ្តា ៖ កិច្ចការងារធ្វើតេស្តរកសារធាតុញៀន គឺធ្វើឡើងស្របតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង!=>ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធ​អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស...=>សំណាញ់ច្បាប់មិនលើកលែងដល់ជនណាប្រព្រឹត្តខុសទេ! បុរសថ្លើមដុះរោមម្នាក់ដែលលួចកាប់រានទន្ទ្រានយកដីធ្វើកម្មសិទ្ធិ នៅទឹកដីខេត្តកំពង់ធំ ត្រូវតុលាការផ្តន្ទាទោស...=>មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..!=>បុគ្គលឈ្មោះ លី ច្រៃ ធ្វើជាមិនដឹងមិនឮនូវសេចក្តីណែនាំរបស់ អាជ្ញាធរមូលដ្ឋាន ក្នុងការអោយរុះរើ សំណង់ ដែលខ្លួនបានលួចសាងសង់ មកលើប្រលាយមេរបស់រាជរដ្ឋាភិបាល ដែលកំពុងតែអភិវឌ្ឍន៍បែបនេះ..?=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
0

ក្រុម RARA ជួបជុំរលឹកខួប១ឆ្នាំ នៃការបង្កើតក្រុមរបស់ខ្លួន!

ក្រុម RARA ជួបជុំរលឹកខួប១ឆ្នាំ នៃការបង្កើតក្រុមរបស់ខ្លួន!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រុម RARA ជួបជុំរលឹកខួប១ឆ្នាំ នៃការបង្កើតក្រុមរបស់ខ្លួន!

ក្រុម RARA (RCAF ADFA and RMC-D Alumni) គឺជាក្រុមអតីតសិក្ខាកាមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលមានលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុម បានបង្កើតឡើងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ ក្រោមការផ្តួចផ្តើមដោយនាយទាហានរបស់កងយោធពលខេមរភូមិន្ទចំនួន ០៧នាក់ ដែលជាអតីតសិក្ខាកាមបានបញ្ចប់ការសិក្សាពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០២២ ក្នុងនោះរួមមាន៖ លោក សៀ ទីន, លោក ផន ឫទ្ធីសក្កិ, លោក ឈន បូរី, លោក សួន វិទូ, លោក ប៊ុន ចាន់វិចិត, លោក ផន ដាវីដ និង លោក ចន្ថា សុធារិទ្ធិ។ មកដល់បច្ចុប្បន្នក្រុមនេះ មានសមាជិកចំនួន ១២នាក់។

នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ​២០២៤ ក្រុម RARA បានប្រារព្ធពិធីជួបជុំលៀងសាយភោជន៍ ដើម្បីអបអរសាទរខួប ១ឆ្នាំ នៃការបង្កើតក្រុមខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ រួមនឹងគណៈធិបតីអញ្ជើញចូលរួមជាច្រើនរូបផ្សេងទៀត។

ថ្លែងក្នុងពិធីលាងសាយភោជន៍នោះផងដែរ លោកវរសេនីយ៍ឯក សៀ ទីន បានលើកឡើងថា ការបង្កើតក្រុម RARA នេះឡើង គឺក្នុងគោលបំណងដើម្បីផ្សាភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ រវាងអតីតសិក្ខាកាមដែលបានបញ្ឈប់ការសិក្សានៅបណ្ឌិតសភាយោធាអូស្រាលី និងមហាវិទ្យាល័យយោធាអូស្ត្រាលី ដាន់ឌ្រូន ក្រោមចក្ខុវិស័យ បង្កើតក្រុមអ្នកដឹកនាំដែលគួរឱ្យគោរព មានការប្រាស្រ័យទាក់ទងល្អ និងមានភាពផ្សាភ្ជាប់គ្នារវាងក្រុមអតីតសិក្ខាកាមយោធាទាំងឡាយដែលបញ្ចប់ ការសិក្សាពីក្រៅប្រទេស។

បន្ថែមពីនេះទៀតក្រុម RARA ក៏បានដាក់ចេញនូវគុណតម្លៃរបស់ខ្លួនមួយចំនួន ដូចជា៖
– កិត្តិយស៖ ជឿជាក់លើសច្ចធម៌ និងធ្វើអ្វីដែលត្រឹមត្រូវសំរាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន។
– ការគោរព៖ មានការគោរពចំពោះអ្នកដទៃ ដូចទៅនឹងអ្វីដែលយើងចង់ទទួលបានពីគេ។ ត្រូវមាន ការគិតពិចារណា គោរពគំនិតនិងយោបល់អ្នកដទៃ។
– អាជីពភាវូបនីយកម្ម៖ អនុវត្តខ្លួនប្រកបដោយការទទួលខុសត្រូវ សុចរិតភាព គណនេយ្យភាព និង ឧត្តមភាព។
– មិត្តភាព៖ ត្រូវតស៊ូជាមួយគ្នា និងជួយគ្នាទៅវិញទៅមក មិនថាស្ថានភាពលំបាកយ៉ាងណា។
– វីរិយភាព៖ ការខិតខំប្រឹងប្រែងឥតឈប់ឈរ និងម៉ឹងម៉ាត់ ដើម្បីសម្រេចនូវអ្វីដែលកំពុងអនុវត្ត។
– សោមនស្ស៖ ខិតខំធ្វើការ និងបំពេញភារកិច្ចរៀងៗខ្លួន ប៉ុន្ដែមិនត្រូវភ្លេចការកំសាន្តសប្បាយ រីករាយម្តងម្កាលឡើយ។

គុណតំលៃខាងលើនេះ គឺជាកត្តាដែល កំណត់អត្តសញ្ញាណរបស់ក្រុម RARA ជាក្រុមអតីតសិក្ខាកាមដែលផ្ដោតសំខាន់លើអាជីពភាវូបនីយកម្មយោធាទៅតាមសម័យកាល និងមានបាវចនា គឺ “ឈានទៅមុខជានិច្ច”។

យោងទៅតាមចក្ខុវិស័យ និងគុណតំលៃខាងលើ ក្រុមRARA ក៏បានបង្កើតគោលដៅចំនួន ០៤ ធំៗគឺ៖
ទី១៖ ជំរុញការលើកកម្ពស់អាជីពភាវូបនីយកម្មយោធា និង មោទនៈភាពទៅលើក្រុមរបស់ខ្លួន។
ទី២៖ ធ្វើជាគំរូដល់មជ្ឍដ្ឋានជុំវិញ និងលើកកម្ពស់គំនិតឆ្នៃប្រឌិត
ទី៣៖ ចូលរួមចំណែកក្នុងកិច្ចការនានារបស់សង្គម និង អង្គភាពដែលពាក់ព័ន្ធ
ទី៤៖ ជំរុញក្នុងការងារណែនាំ និងអភិវឌ្ឍអាជីពភាវូបនីយកម្មរបស់សមាជិកក្រុម។

ជាចុងក្រោយ ក្នុងនាមនាយទាហានរបស់កងយោធពលខេមរភូមិន្ទ ក្រុមRARAទាំងមូល ប្តេជ្ញានឹងយកចំណេះជំនាញ ដែលខ្លួនបានសិក្សានៅសាលាបណ្ឌិត្យសភាយោធាអូស្រ្តាលី និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន មកប្រើជាប្រយោជន៍ ក្នុងការចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងត្រៀមខ្លួនជានិច្ចក្នុងការបំពេញភារកិច្ចលើវិស័យយោធា ប្រកបដោយស្មារតី លះបង់ និងស្មោះត្រង់ ជារៀងដរាប៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com